តិចច្រឡំ McLaren! នេះគឺរថយន្តស្ព័រអគ្គិសនីរបស់ Lexus ដែលក្រុមហ៊ុនបានចែកចាយរូបភាពថ្មីៗនេះ
កាលពីខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងសម្រាប់ឧស្សាហកម្មរថយន្ត ដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota បានទម្លាក់គ្រប់បែកដ៏ធំមួយជាមួយនឹងម៉ូដែលរថយន្តអគ្គិសនីថ្មីៗជាច្រើនគ្រឿង។
នៅក្នុងចំណោមរថយន្តអគ្គិសនីទាំងនោះយើងក៏បានប្រទះឃើញម៉ាកយីហោរ Lexus បាននែនាំនូវម៉ូដែលមួយថ្មីជាប្រភេទរថយន្តស្ព័រនៅក្នុងទម្រង់អគ្គិសនី។ រថយន្តស្ព័រដែលមានរាងទាប ឃ្លប់ខាងមុខវែង កាប៊ីនអ្នកអង្គុយខ្លី មើលមួយភ្លេតស្រដៀងទៅនឹងមួក ប៉ុន្តែវាពិតជាមានរូបរាងប្រណិតខ្លាំងណាស់។ រូបភាពថ្មីរបស់ Lexus ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមបង្ហាញពីព័ត៌មានលម្អិតនៃរថយន្តស្ព័រដែលសន្មត់ថាវាកំពុងត្រៀមខ្លួនវាយលុកនៅលើផ្លូវប្រណាំង។
ទន្ទឹមការលេចចេញរូបរាងរថយន្តស្ព័រដ៏ប្រណិតរបស់ Lexus មួយនេះអ្វីគួរឱ្យចាប់អារម្មណ៍គឺ Lexus ហាក់កំពុងទាញយកសរសៃនៃរថយន្ត LFA ដែលល្បីល្បាញកាលពី ១០ ឆ្នាំមុនមកបញ្ចូលទៅក្នុងរថយន្ត EV ថ្មី។ ក៏ប៉ុន្តែនៅក្នុងនោះមានមតិជាច្រើនបាននិយាយថាផ្នែកខាងមុខនៃរថយន្តដូចគ្នាទៅនឹងរថយន្តស្ព័ររបស់ក្រុមហ៊ុន McLaren។
ទោះជាយ៉ាងណាក៏ដោយ Lexus ក៏បានអះអាងថា Concept នៃរថយន្តស្ព័រអគ្គិសនីគឺតំណាងឱ្យអនាគតរបស់ម៉ាកយីហោ ហើយនេះក៏មានន័យវានឹងមានម៉ូដែលផ្សេងៗទៀតផងដែរ។ ម៉ូដែលទាំងអស់អាចជាការរចនាថ្មីសម្រាប់រថយន្តអគ្គិសនីនាពេលអនាគត ក៏ដើម្បីជំរុញការអនុម័តសម្រាប់ Lexus ដែលមានគោលបំណងក្លាយជាម៉ាកផលិតឡានអគ្គិសនីសុទ្ធនៅឆ្នាំ ២០៣៥។
គំនិតនៃរថយន្តទំនើបនេះភ្ជាប់មកជាមួយនឹងបទពិសោធន៍នៃការបើកបររួមមួយដែលត្រូវបានគេហៅថា Lexus Driving Signature ហើយបង្កប់ន័យនូវការឆ្លើយតបរបស់យានជំនិះដែល "ស្មោះត្រង់ជានិច្ចចំពោះចេតនារបស់អ្នកបើកបរ ជាមួយនឹងការតភ្ជាប់នៃការបន្ថយល្បឿន ចង្កូត និងការបង្កើនល្បឿនគ្រប់ពេលវេលា"។
បើតាមបច្ចេកវិទ្យា Lexus មានបំណងផ្តល់ថាមពលអគ្គិសនីជាមួយអាគុយ Solid-state ប្រសិនបើអាចធ្វើបានជាមួយនឹង "cruising range" ដែលអាចបើកបរបានជាង ៧០០ គីឡូម៉ែត្រ។ សម្រាប់ Performance វាក៏គួរតែរឹងមាំផងដែរ ជាមួយនឹងកម្រិតនៃការស្ទុះពីល្បឿនពី ០ ទៅ ១០០ km/h ចាយពេលត្រឹម ២ វិនាទី។
Lexus កំពុងតែគិតថ្លៃឆ្ពោះទៅមុខជាមួយនឹងផែនការអគ្គិសនីរបស់ខ្លួន ហើយសង្ឃឹមថានឹងមានផលប័ត្រយ៉ាងទូលំទូលាយនៃរថយន្ត EV ខណៈពេលដែល Lexus ក៏កំពុងជំរុញឱ្យមានការរស់ឡើងវិញ នូវសមត្ថភាពបើកបររបស់ Lexus LFA ដ៏ល្បីផងដែរ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ