ទីបំផុត! រថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Lexus នឹងបង្ហាញខ្លួននៅថ្ងៃស្អែកនេះ
សប្តាហ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Lexus ម៉ាកយីហោផលិតរថយន្តប្រណិតរបស់ជប៉ុនមួយនេះ នឹងបង្ហាញវត្តមានរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន។ ជាការពិតណាស់ Lexus ធ្លាប់បានផ្តល់ជូនរថយន្តអគ្គិសនី UX 300e កាលពីឆ្នាំមុនរួចមកហើយនៅអឺរ៉ុប ប៉ុន្តែរថយន្តអគ្គិសនីនោះមិនមែនជាការបង្ហាញខ្លួនជាផ្លូវការរបស់ក្រុមហ៊ុននោះទេ។
បើតាមរបាយការណ៍បានបង្ហាញថារថយន្ត Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ ទើបជារថយន្ត EV ដំបូងគេរបស់ក្រុមហ៊ុន Lexus។ ទោះយ៉ាងណាក៏ដោយ វានៅសល់ច្រើនដើម្បីស្វែងយល់អំពីម៉ូដែលទាំងអស់នេះ រួមទាំងដំណើរការ កម្រិតថាមពលអគ្គិសនីបើកបរ លក្ខណៈបច្ចេកទេស និងតម្លៃ។
ហើយយើងនឹងបានដឹងព័ត៌មានលម្អិតទាំងអស់នេះនៅក្នុងការផ្សាយផ្ទាល់នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ។ មុនពេលអាថ៌កំបាំងរបស់ RZ ត្រូវបានបង្ហាញ Lexus មិនចង់ឱ្យអ្នកគាំទ្ររបស់ខ្លួនទន្ទឹងរងចាំយូ ក៏បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន អំពីម៉ូដែលជាច្រើនដែលនឹងមកដល់នៅពេលខាងមុខដ៏ខ្លីនេះ ។
ព័ត៌មានថ្មីៗជាច្រើនត្រូវបានចែករំលែកដោយ Lexus និយាយថា "ការមកដល់ជាលើកដំបូងនឹងបង្ហាញពីភាពរីករាយនៃការបើកបរ មានតែ Lexus ប៉ុណ្ណោះដែលអាចផ្តល់នូវសំឡេងនៃធម្មជាតិដែលប្រមូលបានពីពិភពពិតដែលដាស់អារម្មណ៍ទាំងប្រាំ ក្រោមប្រធានបទ "សម្លេងផែនដី" ។
ហើយយើងក៏មិនច្បាស់ទេថាតើសេចក្តីថ្លែងការណ៍នេះគឺសំដៅទៅលើរថយន្តខ្លួនឯងដែលបង្កើតសំឡេងជំរុញពិសេស ឬប្រសិនបើព្រឹត្តិការណ៍បង្ហាញនឹងមានរូបរាងផែនដី។ យើងសង្ស័យថា RZ នឹងផ្តល់ជូននូវប្រព័ន្ធបើកបរប៉ុងផ្សេងៗគ្នា ដែលប៉ុងនីមួយៗមានទម្រង់សំឡេងខុសៗគ្នា។
ការផ្តល់សំឡេងពិសេសៗក្នុងអំឡុងពេលបង្កើនល្បឿននឹងក្លាយជាវិធីមួយដែល Lexus អាចបែងចែករថយន្តអគ្គិសនី RZ ខុសពី bZ4X រថយន្តអគ្គិសនីរបស់ Toyota។ ព្រោះរថយន្តទាំងពីរនេះចែករំលែកគ្រោងឆ្អឹង e-TNGA របស់ក្រុមហ៊ុនដូចគ្នា ប៉ុន្តែរំពឹងថាវានឹងមានរូបរាងខុសគ្នាដោយសារសូម្បី Subaru Solterra ក៏មានរូបរាងស្រដៀងនឹង bZ4X ផងដែរ។
តូយ៉ូតាផ្តល់ជូននូវប្រភេទ bZ4X ចំនួនពីរ គឺកំណែម៉ូទ័រតែមួយផ្តល់កម្លាំង ២០១ សេះ និងម៉ូដែលម៉ូទ័រពីរដែលមានកម្លាំង ២១៥ សេះ បើកបរដោយកង់ទាំងអស់។ ឈុតខ្លីៗនៃ RZ បង្ហាញផ្លាកសញ្ញា "Direct 4" នៅខាងក្រោយ ដែលបង្ហាញថាវានឹងមកដល់ជាមួយនឹងកំណែកង់ទាំងអស់ AWD។
ប៉ុន្តែអ្នកគាំទ្រចង់ដឹងចង់ឃើញ Lexus ផ្តល់កំណែកង់ខាងមុខដែលមានតម្លៃទាបជាងជាមួយនឹងកម្រិតថ្មដែលបើកបរបានឆ្ងាយ ច្រើនជាង bZ4X ដែរឬទេ។ ហើយប្រាកដចម្លើយនឹងមកដល់ក្នុងឆាប់ៗនេះ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ