ក្រុមហ៊ុន Geely របស់ចិនចរចារបានសម្រេចក្នុងការទិញភាគហ៊ុន 34.02% ពីក្រុមហ៊ុនល្បីឈ្មោះមួយ
ក្រុមហ៊ុនបារាំង Renualt បានសម្រេចចិត្តលក់ភាគហ៊ុនមួយភាគបីរបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃ $207 លានដុល្លារអោយទៅក្រុមហ៊ុនប្រទេសចិន Geely Automobile ដែលជាយុទ្ធសាស្រ្តជួយជម្រុញការផលិតរថយន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ហើយកិច្ចព្រមព្រៀងរបស់ Reanult នៅកូរ៉េខាងត្បូងក៏មានការរួមចំណែកនៅក្នុងទីផ្សារអគ្គីសនីរួមមាន Samsung SDI, SK Innovation Unit, and LG Energy Solution។
តាមការបញ្ជាក់របស់សារព័ត៌មាន Reutor ទៅលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរគឺផ្ដោតលើការផលិតរថយន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង លើសពីនេះក៏ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនចង់នាំចេញរថយន្តអគ្គីសនីពីកូរ៉េខាងត្បូងទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូច្នេះក្រុមហ៊ុន Renault និង Geely នឹងត្រូវបានលើកលែងពីបន្ទុកពន្ធលើការនាំចេញរថយន្តដែលផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែបញ្ហាដែលក្រុមហ៊ុននឹងជួបប្រទះទៅលើការធ្លាក់ចុះតែមួយគត់សម្រាប់ភាពជាដៃគូគឺវានឹងប្រឈមមុខជាមួយតម្លៃពលកម្មខ្ពស់និងការប្រកួតប្រជែងដ៏ស្វិតស្វាញពីក្រុមហ៊ុន Hyundai និង Kia ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងទីផ្សារ។
យ៉ាងណាមិញ ការសម្រេចចិត្តលក់ភាគហ៊ុនមួយចំណែករបស់ខ្លួននៅកូរ៉េខាងត្បូងបានកើតឡើងពីរបីសប្តាហ៍ទៅហើយបន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថាក្រុមហ៊ុននឹងកាត់បន្ថយភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Nissan ដែលជាកន្លែងកាន់កាប់ភាគហ៊ុននាំមុខគេ៕
អត្ថបទដោយ ៖ យី.នរ៉ាវុធ
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ