ក្រុមហ៊ុនផលិតរថយន្តទាំងនេះ នឹងតម្លើងថ្លៃរថយន្តបន្ថែមទៀតសម្រាប់ឆ្នាំក្រោយ
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងឧស្សាហកម្មរថយន្ត ម្ចាស់ម៉ាកយីហោរថយន្តនៅជុំវិញពិភពលោកកំពុងព្យាយាមបង្អួត និងដាក់បង្ហាញរថយន្តរបស់ខ្លួនជាមួយនឹងការរចនារូបរាងកាន់តែប្លែកភ្នែក បច្ចេកវិទ្យាកាន់តែខ្ពស់ សមត្ថភាពកាន់តែខ្លាំង។
ហើយពិតប្រាកដណាស់រថយន្តកាន់តែទំនើបនោះតម្លៃក៏កាន់តែថ្លៃទៅតាមនឹង ទាំងនេះក៏ព្រោះតែដំណើរការផលិតត្រូវការចំណាយច្រើន។ ដូច្នេះហើយក្រុមហ៊ុនផលិតរថយន្តដូចជា Tata Motors, Honda និង Renault កំពុងគិតគូរពីការដំឡើងថ្លៃរថយន្តចាប់ពីខែមករាឆ្នាំក្រោយ ដោយសារការកើនឡើងជាបន្តបន្ទាប់នៃថ្លៃដើម។
តម្លៃនៃទំនិញសំខាន់ៗដូចជា ដែក អាលុយមីញ៉ូម ទង់ដែង ប្លាស្ទិក និងលោហធាតុដ៏មានតម្លៃបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ លើសពីនេះ ថ្លៃដឹកជញ្ជូនក៏បានកើនឡើងផងដែរក្នុងរយៈពេលថ្មីៗនេះ ដែលប៉ះពាល់ដល់រចនាសម្ព័ន្ធតម្លៃសរុបនៃក្រុមហ៊ុនផលិតឧបករណ៍ដើម (OEMs)។
ក្រឡេកទៅមើលក្រុមហ៊ុន Honda ដែលកំពុងពិចារណាអំពីការដំឡើងតម្លៃនាពេលអនាគតដ៏ខ្លី ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើតម្លៃគ្រឿងបង្គុំរថយន្ត នឹងកើនឡើងនៃតម្លៃទំនិញ។ ក្រៅពីនោះក្រុមហ៊ុនផលិតរថយន្តមួយចំនួនក៏បានប្រកាសអំពីការដំឡើងតម្លៃរថយន្តរួចហើយចាប់ពីខែក្រោយនេះដូចជា Maruti Suzuki និងក្រុមហ៊ុនផលិតរថយន្តប្រណីត Audi និង Mercedes-Benz។
Suzuki បានជូនដំណឹងថាការដំឡើងតម្លៃដែលបានគ្រោងទុកសម្រាប់ខែមករា ឆ្នាំ២០២២ នឹងប្រែប្រួលសម្រាប់ម៉ូដែលផ្សេងៗមួយចំនួន ខណៈដែលក្រុមហ៊ុន Mercedes-Benz បាននិយាយថា ការដំឡើងរថយន្តរបស់ខ្លួននឹងកើនឡើងដល់ទៅ ២% ដោយសារការពង្រឹងលក្ខណៈពិសេស និងការកើនឡើងនៃការចំណាយលើវត្ថុធាតុដើម។ រីឯក្រុមហ៊ុនវិញ Audi នឹងដំឡើងតម្លៃរហូតដល់ ៣% នៅគ្រប់ម៉ូដែលទាំងអស់ របស់ខ្លួនក៏ព្រោះតែហេតុផលដូចក្រុមហ៊ុនដទៃ និងតម្លៃប្រតិបត្តិការ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ