Honda HR-V សេ៊រីឆ្នាំ ២០២៣ ទទួលបានការកែប្រែមុខមាត់កាន់តែប្លែកជាងឆ្នាំមុនៗ
ថ្មីៗនេះក្រុមហ៊ុន Honda បានបញ្ចេញនូវរថយន្ដថ្មីនៃម៉ូដែល Honda HR-V សេ៊រីឆ្នាំ ២០២៣ ជាលើកដំបូងជាមួយជំនាន់ទី ២ នៃរថយន្តប្រភេទ Crossover នឹងចាប់ផ្តើមដំណើរការលើទីផ្សារនៅរដូវក្តៅនេះ។ ហើយការផ្លាស់ប្ដូរថ្មីនៃម៉ូដែលមួយនេះយើងអាចនឹងមើលចាប់ពីរូបរាងខាងក្រៅនៃតួរថយន្ដ ដែលបានបំពាក់បា៉ណាថ្មីដែលមានមានរាងជ្រុងជាងរថយន្តជំនាន់មុនៗ និងមានសំណាញ់នៅខាងក្រោមបា៉ណា រីឯរន្ធខ្យល់បញ្ឈរនៅជ្រុងម្ខាងនៃរថយន្ដ ដោយមានការបំបែកចង្កៀងមុខដាច់ចេញពីប៉ាណា។
ចង្កៀងក្រោយមើលទៅតូចជាង និងរលោងជាងហើយវាដូចជាសាមញ្ញជាងម៉ូដែលមុនៗបន្តិច។ បុ៉ន្ដែក្រុមហ៊ុន Honda មិនទាន់បានបង្ហាញផ្នែកណាមួយនៅផ្នែកខាងក្នុងរបស់ HR-V ថ្មីនោះទេ។ រថយន្ដប្រភេទ Crossover របស់អាមេរិកខាងជើងមានការរចនាបថខុសពីកំណែផ្សេងទៀតនៃពិភពលោក។ ប៉ុន្ដែព័ត៌មានបានបង្ហាញថា ស៊ីឡាំង ៤ ចំណុះ ១.៨ លីត្រ បង្កើតកម្លាំងបាន ១៤១ សេះ និងកម្លាំងបង្វិល ១៧២ ញូតុនម៉ែត្រ នឹងមិនផ្តល់ជូនអោយម៉ូដែលថ្មីនេះទេ។
ប្រព័ន្ធ non-Si របស់ម៉ូដែល Civic ដែលបច្ចុប្បន្ននៅសហរដ្ឋអាមេរិកអាចរកបានជាមួយនឹង ២.០ លីត្រ ៤ ស៊ីឡាំងដែលផ្តល់ ១៥៨ សេះ និងកម្លាំងបង្វិល ១៨៧ ញូតុនម៉ែត្រ ឬក៏ turbocharged ១.៥ លីត្រ ដែលមានស៊ីឡាំង ៤ មានកម្លាំង ១៨០ សេះ និងកម្លាំងបង្វិល ២៣៩ ញូតុនម៉ែត្រ ដែលម៉ូដែល HR-V ២០២៣ នេះបានកំណែ Platform តាមម៉ូដែល Civic ចុងក្រោយបង្អស់។
សេចក្តីប្រកាសរបស់ក្រុមហ៊ុន Honda បានសំគាល់ថា ម៉ូដែល HR-V ថ្មីនេះនឹងបំពាក់នូវម៉ាស៊ីនដែលខ្លាំង និងប្រព័ន្ធជើងក្រោមថ្មី ដែលផ្តល់ឱ្យរថយន្តមានទំនុកចិត្ត ភាពស្រស់ស្រាយ និងមានភាពរីករាយក្នុងការបើកបរ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ