រថយន្ត Mitsubishi Eclipse Cross ស៊េរីឆ្នាំ ២០២៣ រថយន្តគ្រួសារខ្នាតមធ្យមតម្លៃមកដល់ខ្មែរជាង ៥ម៉ឺនដុល្លារ
រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្រុមហ៊ុន Mitsubishi មានការគាំទ្រយ៉ាងច្រើននៅលើទីផ្សារជាមួយម៉ូដែល Eclipse Cross ដែលពេញនិយមលើម៉ូដែលផ្សេងៗទៀតរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ។ ហើយថ្មីៗ ក្រុមហ៊ុន Mitsubishi បានធ្វើការកែប្រែប្រព័ន្ធមួយចំនួនទៅលើម៉ូដែល Eclipse Cross ស៊េរីឆ្នាំ ២០២៣ នឹងបានបន្ថែមឧបករណ៍ថ្មីៗជាច្រើន ហើយតម្លៃរបស់វាក៏ប្រែប្រួលទៅតាមស៊េរីថ្មីផងដែរ។
ការកែប្រែដ៏ធំបំផុតមួយតំណាងឱ្យការណែនាំនៃប្រព័ន្ធដំណើរការដោយប៉ុងទាំងពីរ ហើយលើសពីនេះទៅទៀតក្រុមហ៊ុនបានផ្ដល់ជូននូវជម្រើស Option ជាច្រើនដែលមានដូចជា LE, SE និង SEL ដែល Option ទាំងអស់នេះគឺទទួលបានយ៉ាន់ស្ព័រទំហំ ១៨ អ៊ីញ។ ដោយជម្រើស SE មានបំពាក់កាងខាងមុខពណ៌ប្រាក់ហើយ SEL មានការតុបតែងជាមួយកាងខាងក្រោមដែលមានពណ៌ដូចនឹងតួរថយន្ដ។
គ្រប់កំណែទាំងអស់នៃរថយន្ដប្រភេទ Crossover មួយនេះវាបានចែកចាយកម្លាំងរុញច្រានរវាងកង់ក្រោយឆ្វេង និងស្តាំ តាមរយៈកម្លាំងហ្វ្រាំង ហើយវានៅតែបំពាក់ជាមួយថាមពលម៉ាស៊ីន Turbocharged ចំណុះ ១.៥ លីត្រ ដែលអាចបង្កើតកម្លាំងបាន ១៥២ សេះ និងមានកម្លាំងបង្វិលជុំ ២៥០ ញូតុនម៉ែត្រ។ ជាមួយនឹង Eclipse Cross LE វាមានកៅអីខាងមុខដែលមានកំដៅ និងអេក្រង់កម្សាន្តទំហំ ៨ អ៊ីង វាមានទំហំកង់ ១៨ អ៊ីង និងការបន្ថែមពណ៌ខ្មៅមួយចំនួននៅខាងក្រៅជាថ្នូរនឹងតម្លៃ ២៧,០៤៥ ដុល្លារ។
និងជម្រើស SE នេះមានកញ្ចក់ចំហៀងអាចបត់បាន និងកៅអីអ្នកបើកបរដែលអាចលៃតម្រូវបានដោយអេឡិចត្រិច ការគ្រប់គ្រងអាកាសធាតុពីរជាន់ កញ្ចក់មើលក្រោយដែលបន្ថយពន្លឺដោយស្វ័យប្រវត្តិ និងច្រើនទៀតវាមានតម្លៃ ២៨,០៤៥ ដុល្លារ។
ហើយវាក៏មានជម្រើសពិសេសមួយទៀតគឺ SE Panorama Package ដែលបានបន្ថែមជាមួយដំបូលពណ៌ខ្មៅជាប្រភេទ Panoramic Sunroof ដែលជាដំបូលកញ្ចក់នឹងមានតម្លៃ ២៩,០៤៥ ដុល្លារ។ នឹងចុងក្រោយជាជម្រើស SEL ដែលវាមានកៅអីពូកស្បែក ដៃចង្កូតដែលមានកម្ដៅ និងមានបំពាក់កាមេរ៉ា ៣៦០ ដឺក្រេផងដែរ សម្រាប់តម្លៃចាប់ពី ២៩,២៩៥ ដុល្លារឡើងទៅដែលតម្លៃទាំងនេះជាតម្លៃចេញពីរោងចក្រ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ