បើកបង្ហាញម៉ូដែលទាំង ៨ របស់ TOYOTA ដែលពេញនិយមបំផុតសម្រាប់ឆ្នាំ ២០២២

មើល: 1472

Toyota ដែលជាក្រុមហ៊ុនរថយន្តធំជាងគេនៅប្រទេសជប៉ុន ក៏ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ។ Toyota មានម៉ូដែលជាច្រើនកំពុងចរាចរណ៍នៅលើទីផ្សារ មួយក្នុងចំនោមកំពូលរថយន្តទាំងនោះម៉ូដែល Corolla ស្ថិតក្នុងចំណោមរថយន្តដែលលក់ដាច់បំផុតនៅលើពិភពលោក។

ហើយបច្ចុប្បន្នម៉ាកយីហោរនេះក៏កំពុងបន្តចែកចាយរថយន្តជាច្រើនម៉ូដែល ប៉ុន្តែនៅក្នុងនោះយើងសង្កេតឃើញថាមានម៉ូដែលមួយចំនួនកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់។ ហើយក្នុងអត្ថបទនេះយើងនឹងមកបង្ហាញម៉ូដែលទាំង ៨ ដែលកំពុងពេញនិយមខ្លាំងសម្រាប់ឆ្នាំ ២០២២៖

  ១. Toyota RAV4 Prime ស៊េរីឆ្នាំ ២០២២

រថយន្ត RAV4 មិនខុសពីម៉ូដែល Corolla គឺស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលមួយនៅទូទាំងពិភពលោក។ សម្រាប់ស៊េរីឆ្នាំ ២០២២ នេះ Toyota បានកែប្រែពិសេសទៅលើ RAV4 Prime ដោយបានបំពាក់នូវ Plug-in Hybrid ជាមួយនឹងម៉ាស៊ីនដែលមានចំណុះ ២.៥ លីត្រមានស៊ីឡាំង ៤ ផ្តល់នូវការបង្កើនល្បឿន និងសន្សំសំចៃប្រេងបានយ៉ាងល្អ។

រថយន្តនេះដំណើរការដោយប៉ុងទាំងអស់ (AWD) នឹងមានលក្ខណៈស្តង់ដារហើយ RAV4 Prime អាចធ្វើដំណើរបានចម្ងាយ ៦៧ គីឡូម៉ែត្រដោយម៉ូទ៏រអគ្គិសនីសុទ្ធ។ Toyota បានដាក់លក់ RAV4 Prime នៅក្នុងតម្លៃ ៤១,០១៥ ដុល្លារដែលជាតម្លៃចេញពីររោងចក្រ។ 

  ២. Toyota Sienna ស៊េរីឆ្នាំ ២០២២ 

រថយន្ត Minivan ទ្វារ ៥ ទទួលបានការរចនាឡើងវិញយ៉ាងសំខាន់សម្រាប់ឆ្នាំ ២០២១។ សម្រាប់ម៉ូដែលឆ្នាំ ២០២២ យើងក៏ឃើញមានការកែប្រែមួយចំនួន ដែលធ្វើឱ្យ Sienna ទទួលបានចាប់អារម្មណ៍ខ្លាំងជាងឆ្នាំមុនៗ ហើយរថយន្តច្រើនជាង ១០០,០០០ គ្រឿងត្រូវបានលក់ចេញ។ Sienna បានបំពាក់មកជាមួយនឹងម៉ាស៊ីនចំណុះ ២.៥ លីត្រ ស៊ីឡាំង ៤ នឹងម៉ូទ័រអេឡិចត្រិចមួយគូរ ផ្សំគ្នាដើម្បីបង្កើតកម្លាំង ២៤៣ សេះ។

ដូចឆ្នាំមុនៗ Sienna ត្រូវបានផ្តល់ជូនផ្តាច់មុខជារថយន្ត Hybrid ហើយវាក៏ជារថយន្តមួយក្នុងចំណោមរថយន្តធុនស្រាលនៅលើទីផ្សារដែលដំណើរការដោយប៉ុងទាំងអស់ (AWD) នឹងមានតម្លៃ ៣៥,៩២៥ ដុល្លារ តម្លៃចេញពីររោងចក្រ។

  ៣. Toyota Tundra ស៊េរីឆ្នាំ ២០២២

Tundra ទទួលបានលក្ខណៈពិសេសផ្នែកខាងក្រៅថ្មីសម្រាប់ឆ្នាំ ២០២២ ដូចជាប៉ាណាដ៏ធំ និងជម្រើស Hybrid V6 ដែលផ្តល់ឱ្យអ្នកនូវកម្លាំងបង្វិលជុំបន្ថែមរហូតដល់ ៦៤៩ ញ៉ូតុនម៉ែត្រ។

នៅខាងក្នុងប្រព័ន្ធ infotainment ក៏មានការរចនាប្រសើរឡើងផងដែរ លើសពីនេះទៀតវាមានជម្រើសដំណើរការដោយប៉ុងទាំងពីរ (4WD) អាចបិទបើកបាន នឹងដាក់លក់នៅក្នុងតំម្លៃ ៣៧,៦៤៥ ដុល្លារឡើងទៅ ក៏ជាតម្លៃចេញពីររោងចក្រ។ ជំនាន់ថ្មី Tundra មានម៉ាស៊ីនមូលដ្ឋានចំណុះ ៣.៥ លីត្រ twin-turbo V-6 ផ្តល់កម្លាំង ៣៨៩ សេះ។ 

  ៤. Toyota Highlander ស៊េរី២០២២

រថយន្តប្រភេទ SUV មានកៅអីអង្គុយចំនួន ៣ ជួរ ដែលពេញនិយមខ្លាំងនៅក្នុងទីផ្សារកម្ពុជា គឺជារថយន្តដែលលក់ដាច់បំផុតនៅក្នុងថ្នាក់របស់ Toyota អស់រយៈពេល ២០ ឆ្នាំ។

ស៊េរីថ្មីបានបំពាក់មកជាមួយនឹងម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ផលិតកម្លាំង ២៩៥ សេះ ដែលភ្ជាប់មកជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ។ ការដំណើរការដោយប៉ុងខាងមុខ ឬដំណើរការដោយប៉ុងប៉ុងទាំងពីរ ព្រមទាំងប្រើប្រាស់ជាមួយប្រព័ន្ធ Hybrid ធ្វើឱ្យ Highlander ថ្មីមានតម្លៃខ្លួនដល់ទៅ ៣៦,៦២០ ដុល្លារ ជាតម្លៃចេញពីររោងចក្រ។ 

  ៥. Prius Prime ស៊េរីឆ្នាំ ២០២២

Prius ដែលជារថយន្ត Hatchback ធន់ស្រាលរបស់ Toyota ដ៏ល្បីល្បាញមួយទៀត ក៏ជារថយន្តដំបូងគេបង្អស់ដែលផលិតឡើងដោយភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Hybrid ផ្តល់នូវការសន្សំសំចៃប្រេងដល់អ្នកប្រើប្រាស់។ ការរចនាបន្ថែមសម្រាប់ Prius Prime ស៊េរីឆ្នាំ ២០២២ ផ្តល់ជូននូវ Option ចំនួនបី កំណែ Plug-in Hybrid Prime នឹងលក្ខណៈពិសេសស្តង់ដារដូចជាកៅអីខាងមុខដែលមានកំដៅងាយស្រួលក្នុងការបើកបរ។

ជាមួយនឹងតម្លៃចេញពីរោងចក្រ ២៩,២៤៥ ដុល្លារដែលអ្នកបានកំណត់ Prius ផ្តល់ឱ្យអ្នកនូវម៉ាស៊ីន ៤ ស៊ីឡាំងដែលដំណើរការដោយម៉ូទ័រអេឡិច កញ្ចប់ថ្ម និង ប្រអប់លេខ CVT ស្វ័យប្រវត្តិដើម្បីបង្កើនប្រសិនភាពដល់ Prime។ 

  ៦. Toyota Venza ស៊េរីឆ្នាំ ២០២២

រថយន្ត SUV មានកៅអីពីរជួ Toyota Venza បានត្រឡប់មកវិញជាមួយនឹងនាំយកនូវប្រព័ន្ធ Hybrid powertrain ទទួលបានការសន្សំសំចៃប្រេងកាន់តែប្រសើរ។ វាត្រូវបានរួមបញ្ចូលនៅក្នុងត្រកូល Crossover ដែលមាន Venza, RAV4 និង Highlander។

Venza ត្រូវបានផ្តល់ជូនផ្តាច់មុខជារថយន្ត Hybrid ដំណើរការដោយការដំឡើងដែលមានម៉ាស៊ីនសាំង ៤ ស៊ីឡាំង ចំណុះ ២.៥ លីត្រ និងម៉ូទ័រអេឡិចត្រិចចំនួន ៣ ដែលរួមគ្នាបង្កើតកម្លាំង ២១៩ សេះ។ បើនិយាយពីតម្លៃថោកជា Highlander បន្តិចគឺវាមានតម្លៃ ៣៤,១០៥ ដែលជាតម្លៃចេញពីរោងចក្រ។ 

  ៧. Toyota Corolla Cross ស៊េរីឆ្នាំ ២០២២

ថ្មីបំផុតសម្រាប់ឆ្នាំ ២០២២ Toyota Corolla Cross គឺជារថយន្តប្រភេទ SUV ដែលគួរឱ្យចាប់អារម្មណ៍វាមានទំហំតូចជាង C-HR ប៉ុន្តែធំជាង RAV4។ Corolla Cross ថ្មីបានផ្តល់នូវសុវត្ថិភាពពិសេសបំផុតដែលអាចឱ្យជ្រើសរើសវាជារថយន្តដែលមានការគាំទ្រច្រើន។

យ៉ាងណាមិញក្រៅពីប្រព័ន្ធសុវត្ថិភាពខ្ពស់វាក៏បានបំពាក់មកជាមួយនឹងម៉ាស៊ីនចំណុះ ២.០ លីត្រ មានស៊ីឡាំង ៤ ផលិតកម្លាំងបាន ១៦៩ សេះ និងប្រើប្រាស់ប្រអប់លេខ Variable automatic។ បច្ចុប្បន្ន Corolla Cross កំពុងពេញនិយមនៅលើទីផ្សារទូទាំងពិភពលោក ហើយក្រុមហ៊ុន Toyota ក៏បានកំណត់តម្លៃចេញពីរោងចក្រ ២៣,៤១០ ដុល្លារ។

  ៨. Toyota Camry ស៊េរីឆ្នាំ ២០២២

Toyota Camry សេ៊រីឆ្នាំ ២០២២ រថយន្តដ៏ពេញនិយមបំផុតមិនថាក្នុងទីផ្សារប្រទេសកម្ពុជា ឬ ទីផ្សារនានាលើពិភពលោក Toyota គឺបានធ្វើអាប់ដេតសម្រាប់ម៉ូដែលមិនធ្វើឱ្យអ្នកបើកបរមានអារម្មណ៍នឿយណាយនោះទេ។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតរបស់ Camry សម្រាប់ឆ្នាំ ២០២២ គឺជាកម្រិតតុបតែងថ្មី Nightshade Edition សម្រាប់កំណែ Hybrid។

Toyota Camry ផ្តល់ឱ្យអ្នកបើកបរនូវជម្រើសនៃការបញ្ជូនថាមពលពីរផ្សេងគ្នា។ ទាំងនេះរួមបញ្ចូលម៉ាស៊ីន ៤ ស៊ីឡាំង ២.៥ លីត្រដ៏ខ្លាំងក្លា និងម៉ាស៊ីន V6 ៣.៥ លីត្រដែលមានថាមពល D-4S Fuel Injection ។ លក្ខណៈពិសេសជាច្រើនត្រូវបានបញ្ចូលនៅលើ Camry ហើយកំណត់តម្លៃមូលដ្ឋានចាប់ផ្តើមពី ២៦,៤២០ ដុល្លារជាតម្លៃចេញពីររោងចក្រ៕

អត្ថបទដោយ៖ សូនីតា

ចែករំលែក:

Relate Post

ក្រុមហ៊ុនផលិតរថយន្តចំណូលថ្មី NAMX បានបញ្ចេញគំរូរថយន្ត SUV ដំបូងគេដែលប្រើថាមពលអ៊ីដ្រូសែន

  • News

ក្រុមហ៊ុនផលិតរថយន្ត Startup NAMX មួយទើបតែបានបង្ហាញគំរូរថយន្ត SUV ដំបូងបង្អស់ដែលដើរដោយថាមពលអ៊ីដ្រូសែន បន្ទាប់ពីក្រុមហ៊ុន Toyota ដែលបានចាប់ផ្តើមបច្ចេកវិទ្យានេះនឹងបានបំពាក់នៅលើរថយន្តប្រភេទ Hatchback Mirai ។ រថយន្តដែល SUV ថាមពលអ៊ីដ្រូសែនថ្មី កំពុងបង្ហាញលក្ខណៈពិសេសដែលនឹងស្មានមិនដល់ព្រោះវាអាចដកធុងថាមពលចេញមកខាងក្រៅ ហើយវាក៏បានពណ៌នាពី HUV បច្ចេកវិទ្យាថ្មីដែលបែងចែកជាពីរ Version នឹងទទួលបានការរចនារូបរាងពីក្រុមហ៊ុន Pininfarina។  សម្រាប់់ម៉ូដែលដំបូង entry-level របស់ក្រុមហ៊ុន NAMX បានបញ្ជាក់ថាវានឹងមកជាមួយនឹងប្រព័ន្ធបើកបរដោយកង់ខាងក្រោយ (RWD) ហើយអាចបង្កើតកម្លាំងបាន ២៩៦ សេះ ឬ ២២៤ kW ។ រថយន្តនេះគួរតែអាចឈានទៅដល់ល្បឿន ១០០ km/h ប្រើពេល ៦.៥ វិនាទី នឹងបន្តទៅដល់ល្បឿនកំពូលរបស់វាគឺ ២០០ km/h ។  ទន្ទឹមនឹងនេះ GTH version នឹងទទួលបានការបំពាក់ជាមួយនឹងប្រព័ន្ធបើកបរដោយកង់ទាំងបួន (4WD) ដែលមានកម្លាំង ៥៤២ សេះ ឬ ៤១០ kW ។ ចំណែកឯល្បឿនកំពូលរបស់វាគឺ ២៥០ km/h ជាមួយគ្នានេះល្បឿនសន្ទុះពី ០​ ទៅ ១០០ km/h វាចាយពេលតិចជាង ៤.៥ វិនាទី។ តម្លៃសម្រាប់ម៉ូដែលទាំងពីរនេះក្រុមហ៊ុនក៏បានបង្ហាញជាផ្លូវការផងដែរ ដោយតម្លៃរបស់វាចន្លោះពី ៦៥,៤១០ ដុល្លារ ទៅ ៩៩,៩៨៤ ដុល្លារ។ ប៉ុន្តែនៅក្នុងនោះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា រថយន្តនេះនឹងបង្ហាញខ្លួននៅលើទីផ្សារត្រឹមឆ្នាំ ២០២៥ ដូច្នេះយើងនឹងរងចាំមើលថាតើនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ឧស្សាហកម្មរថយន្តនឹងមានភាពរីកចម្រើនអ្វីខ្លះជាពិសេសសម្រាប់រថយន្តដែលប្រើថាមពលអ៊ីដ្រូសែនទាំងនេះ៕ 

Land Cruiser ស៊េរីឆ្នាំ ២០២២ អាចឱ្យអ្នកដកលុយ ២៥,០០០ ដុល្លារទៀតដើម្បីទទួលបានឆុតកាបូនមួយនេះ

  • News

រថយន្ត SUV ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បន្ទាប់ពីបានចាប់ផ្តើមដំណើរការតាំងពី ៧០ ឆ្នាំមុន មកទល់ពេលនេះ Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ទើបតែបាននែនាំកាលពីឆ្នាំមុនជាមួយនឹងការកែប្រែរូបរាងជាច្រើនដែលប្លែកដាច់ពីជំនាន់មុនៗ។ ហើយដោយសារតែរូបរាងដ៏ទាក់ទងទាំងនេះទើបក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីលំដាប់ពិភពលោក Khann International សម្រេចធ្វើការរចនាបន្ថែមដើម្បីធ្វើឱ្យ Land Cruiser មានរូបរាងកាន់តែអង់អាច។  ក្រុមហ៊ុន Khann តែងផ្តោតលើការធ្វើឱ្យរថយន្ត SUV មានលក្ខណៈស្ព័រ ហើយ Land Cruiser ទទួលបានប៉ាណាថ្មី និងបំពង់ខ្យល់ដែលផលិតពីសរសៃកាបូន បូករួមទាំងការបន្ថែមកាងខាងមុខដែលបង្ហាញពីការបញ្ចូលភ្លើងក្លែងក្លាយ និងអំពូល LED ជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏បានពង្រីកបន្ថែមគម្របកង់ឱ្យធំទូលាយតាមទម្រង់ថ្មី ដែលមានយ៉ាន់កង់ទំហំ ២២ អ៊ីង និងសំបកកង់ដែលមានទ្រង់ទ្រាយទាប។ សមាសធាតុផ្សេងទៀតរួមមានមួកកញ្ចក់កាបូន ព្រមទាំង Spoiler ខាងក្រោយក៏រំលេចដោយសរសៃកាបូនផងដែរ។  សម្រាប់តម្លៃដែលបានចំណាយលើការកែប្រែមួយនេះ ក្រុមហ៊ុន Khann បានកំណត់តម្លៃដូចតទៅ៖ តម្លៃ ៥,២១០ ដុល្លារ សម្រាប់ខ្លប់ខាងមុខកាបូនហ្វាយប័រ តម្លៃ ១,៤៤០ ដុល្លារសម្រាប់មួកកញ្ចក់ទាំងសងខាង តម្លៃ ១,៣៥០ ដុល្លារសម្រាប់ Spoiler ខាងក្រោយ តម្លៃ  ២,០៦០ ដុល្លារសម្រាប់ប៉ាណាខាងមុខ តម្លៃ ២,៥១០ ដុល្លារសម្រាប់ bodykit តម្លៃ ២,២៤០ ដុល្លារសម្រាប់កាបូនហ្វាយប័រ ៨ ផ្នែក  តម្លៃ ៨,៦០០ ដុល្លារសម្រាប់សំណុំកង់ទាំង៤ មានយ៉ាន់កង់ និងរបាំងការពារកង់ អ្វីដែលលើសពីនេះតម្លៃដែលបានចំណាយនេះមិនរាប់បញ្ចូលការដឹកជញ្ជូន ថ្នាំលាប ពន្ធ និងថ្លៃប្រតិបត្តិការទេ។  គួរបញ្ជាក់ផងដែរជាមួយនឹងរូបរាងដ៏កាចមួយនេះត្រូវបានផ្សំជាមួយនឹងការបង្កើតថាមពលរបស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះ ។  ដូច្នេះប្រសិនបើអ្នកចង់ធ្វើការកែប្រែ Land Cruiser ថ្មីរបស់ អ្នកមិនចាំបាច់ចំណាយទៅលើការកែប្រែម៉ាស៊ីនថ្មីនោះទេ តែអ្នកអាចចំណាយទឹកប្រាក់ប្រហែល ២៤,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារពីលើតម្លៃរថយន្តចេញពីរោងចក្រ ៨០,៨៧៣ ដុល្លារ៕

ISUZU D-Max Arctic Trucks AT35 ស៊េរីឆ្នាំ ២០២២ កាន់តែកាចជាមួយរូបរាងថ្មី និងកម្ពស់ពីដីកាន់តែខ្ពស់

  • News

ក្រុមហ៊ុនផលិតរថយន្តមកពីប្រទេសជប៉ុន ISUZU បាននែនាំនូវម៉ូដែល Pickup D-Max AT35 នៅក្នុងពិព័ររថយន្តពាណិជ្ជកម្មឆ្នាំ ២០២១ អីឡូវនេះវាបានមកដល់ទីផ្សារជាមួយនឹងរូបរាងថ្មីដ៏កាចសាហាវ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានបង្កើនកំពស់ពីដី ៥០ មីលីម៉ែត្រ ដែលខ្ពស់ជាងរថយន្ត Pickup ស្តង់ដារហើយអីឡូវនេះ D-Max ទទួលបានកម្ពស់ពីដីកាន់តែខ្ពស់គឺ ២៦៦ មីលីម៉ែត្រនៅខាងមុខនិង ២៩០ មីលីម៉ែត្រនៅខាងក្រោយ វាក៏បានបង្ហាញពីសមត្ថភាពបើកបរផ្លូវឆ្ងាយគ្មានគូរប្រៀបរបស់ Pickup ។ D-Max AT35 ថ្មីបានធ្វើការផ្លាស់ប្តូរស្តង់ដារសំខាន់រួមមានការបន្ដែមតួដែលពង្រឹកដោយប្រព័ន្ធជើងក្រោម Bilstein និងសំបកកង់ដ៏ទំហំ ៣៥ អ៊ីងស្តង់ដាររបស់រថយន្ត Pickup ដែលរុំជុំវិញយ៉ាន់កង់ទំហំ ១៧ អ៊ីង។ រីឯគម្របកង់កាន់តែធំទូលាយដែលគ្របដណ្តប់់លើសំបកកង់ ខណៈដែលឈ្នាន់ជាន់បានពង្រីកបន្ថែមដែលសម្រួលដល់អ្នកប្រើប្រាស់ដល់ការចូលទៅកាន់ផ្នែកខាងក្នុងការប៊ីន។ រថយន្តដែលសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់អាជីវកម្មផ្តល់នូវការផ្ទុកបានកាន់តែច្រើន ព្រមទាំងសមត្ថភាពអូសទាញរបស់ D-Max ត្រូវបានគេចាត់ថ្នាក់ថាជាយានយន្តពាណិជ្ជកម្ម។ ទោះបីសំបកកង់ធំជាងមុន តែក្រុមហ៊ុន ISUZU បានអះអាងថាកម្លាំងម៉ាស៊ីន និងម៉ាស៊ីនសម្ងួតបានធ្វើឱ្យប្រសសើរឡើងនូវការបើកបរលើផ្លូវរដិរដុប ដោយមិនធ្វើឱ្យប៉ះពាល់ដល់កម្រិតផាសុខភាពក្នុងការបើកបរខ្លាំងពេកនោះទេ។ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១.៩ លីត្រ ផលិតកម្លាំង ១៦២ សេះ ជាមួយនឹងប្រព័ន្ធបើកបរកង់ទាំងបួនដែលអាចបិទឬបើកបាន។ គួរឱ្យចាប់អារម្មណ៍បើក្រឡេកទៅមើលកាប៊ីនខាងក្នុងដែលក្រុមហ៊ុនបានបំពាក់ដោយឧបករណ៍ស្តង់ដារជាច្រើនដែលមានទាំង ប្រព័ន្ធ multi-media ទំហំ ៩ អ៊ីងជាមួយនឹងការភ្ជាប់ជាមួយ Apple CarPlay និង Android Auto។ ក្រៅពីនោះនៅមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែ និងប្រព័ន្ធ Speaker ៨ គ្រាប់ ខណៈដែលកៅអីត្រូវបានតុបតែងដោយស្បែកមានផ្លាកសញ្ញា Arctic Trucks នៅលើកៅអិអង្គុយ។  ក្រុមហ៊ុន ISUZU បានប្រកាសថារថយន្ត D-Max Arctic Truck ម៉ូដែល AT35 ដែលត្រូវបានកែប្រែ និងមានសមត្ថភាពខ្ពស់ ផលិតនៅប្រទេសថៃផ្តល់នូវតម្លៃសមរម្យ កាប៊ីនទ្វារបួនមានតម្លៃចាប់ពី ៣២,២០០ ដុល្លារក៏ជាតម្លៃចេញពីរោងចក្រ។ មួយវិញទៀតតម្លៃទាំងនេះគឺ CVOTR ដែលតំណាងឱ្យរថយន្តពាណិជ្ជកម្មនៅលើតម្លៃផ្លូវ៕

Land Rover ធ្វើកំណែទម្រង់ថ្មីលើម៉ូដែល Defender ចំនួន ៥០០​ គ្រឿងបន្ថែមទៀតសម្រាប់ការគម្រប់ខួបទី ៣០ នៃការចេញលក់លើទីផ្សារជាលើកដំបូង

  • News

ក្រុមហ៊ុន Land Rover កំពុងប្រារព្ធខួបលើកទី ៣០ នៃការណែនាំនៅម៉ូដែល Defender ម៉ូដែលនេះត្រូវបានគេដាក់ឈ្មោះថា Defender 30th Anniversary Edition ស៊េរីឆ្នាំ ២០២៣ ។ រថយន្ដម៉ូដែលមួយនេះបានណែនាំក្នុងឆ្នាំ ១៩៩២ ដែលត្រូវបានគេស្គាល់ថាជា Defender 110 គឺជារថយន្តដំបូងគេដែលបានលក់នៅអាមេរិកខាងជើង។ ដោយវាបានផលិតដោយដៃនៅរោងចក្រ Solihull ជាប្រវត្តិសាស្ត្ររបស់ Land Rover ក្នុងចក្រភពអង់គ្លេសហើយវាមានការគាំទ្រខ្លាំងពីអតិថិជន។ ម៉ូដែល Defender 30th Anniversary Edition ស៊េរីឆ្នាំ ២០២៣ ត្រូវបានកំណត់ចេញលក់ត្រឹមតែ ៥០០ គ្រឿងតែប៉ុណ្ណោះដោយផ្អែកលើ Defender 110 ម៉ូដែល P300 S។ ផ្នែកខាងក្រៅនៃរថយន្ដវាបានបំពាក់ចង្កៀងប្រភេទ LED ដោយបានបន្ថែមជាមួយកាងសំរាប់ដាក់អ៊ីវ៉ាននៅខាងលើដំបូលដែលវាមានជណ្ដើរនៅជំហៀងរថយន្ដធ្វើអោយកាន់តែងាយស្រួលក្នុងការឡើងចុះ នឹងវាប្រើប្រាស់ជាមួយយ៉ានកង់ទំហំ ១៨ អ៊ីង នៅខាងក្រោយក៏បានបំពាក់ផ្លាកសញ្ញា Defender 30 years ផងដែល។ Defender នឹងទទួលបានម៉ាស៊ីន V8 ចំណុះ ៥.០ លីត្រដែលផលិតកម្លាំងបាន ៥១៨ សេះ និងកម្លាំងបង្វិល៨៤៦ ញូតុនម៉ែត្រ។ រថយន្តមួយនេះត្រូវបានបំពាក់យ៉ាងល្អសម្រាប់ការបើកបរលើផ្លូវ Off road និងបានបំពាក់នូវប្រព័ន្ធជើងក្រោមដែលអាចបញ្ជារចុះឡើងបានធ្វើអោយងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។ ជាមួយការចនាប័ទ្មផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយកៅអីស្បែកប្រភេទ Ebony grained វាបានបំពាក់អេក្រង់ touchscreen ទំហំ ១១.៤ អ៊ីញ ដែលប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay, Android Auto ថែមទាំងមានការសាកថ្មឥតខ្សែ វាក៏មានជាមួយរន្ធ USB ២ និង speaker ចំនួនប្រាំមួយគ្រាប់ផងដែល។ វាបានរចនាមកយ៉ាងពិសេសសំរាប់ខួបទី ៣០ នេះហើយម៉ូដេល Land Rover Defender 30th Anniversary Edition នេះវាមកជាមួយតម្លៃ ៧៦,៣៥០ ដុល្លារដែលជាតម្លៃចេញពីរោងចក្រ។ អត្ថបទដោយ៖ សូនីតា

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ