Mitsubishi Eclipse Cross ស៊េរីឆ្នាំ ២០២២ កាន់តែពិសេសទាំងរូបរាងនិងតម្លៃ
ម៉ូដែល Eclipse Cross ដែលជាប្រភេទរថយន្ត Crossover បានដាក់បង្ហាញលើទីផ្សារនៅក្នុងឆ្នាំ ២០១៧ ដោយក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motor ហើយវាបានទាក់ទាញចំណាប់អារម្មណ៍អតិថិជនទូទាំងពិភពលោក។ មកទល់ពេលនេះ Mitsubishi Eclipse Cross សេ៊រីឆ្នាំ ២០២២ បានកែប្រែរូបរាងជាច្រើនសម្រាប់ម៉ូដែលថ្មីដោយផ្តល់នូវជម្រើសជាច្រើនដល់អតិថិជន។
ទោះយ៉ាងណាក៏ដោយម៉ូដែលមួយនេះផ្តោតសំខាន់លើការប្រើប្រាស់បែបលក្ខណៈគ្រួសារ កាប៊ីនមានទំហំធំងាយស្រួលក្នុងការផ្ទុករបស់របរ។ កៅអីនីមួយៗមានភាពធំទូលាយគ្រប់គ្រាន់សម្រាប់អ្នកដំណើរការបើកបរដងផ្លូវ ឬសូម្បីតែការបើកបរនៅលើផ្លូវលំបាកដូចជា Off-Road ក៏ម៉ូដែលនេះអាចគ្រប់គ្រងលំនឹងបានយ៉ាងល្អការធ្វើដំណើរប្រកបដោយស្ថេរភាព។
លើសពីនេះទៀតការកែប្រែផ្នែកខាងមុខ និងផ្នែកខាងក្រោយកាន់តែទំនើបពិសេសជាងជំនាន់មុនៗ ដោយរចនាបថដ៏ទំនើប និងការអនុវត្តរួមបញ្ចូលគ្នាដើម្បីធ្វើឱ្យវាកាន់តែទាក់ទាញ។
ម៉ូដែលមួយនេះមានជម្រើសច្រើនសម្រាប់ជ្រើសរើសរួមមាន ES, LE, SE, SE Special Edition, SEL, និង SEL Special Edition ហើយវាប្រើប្រាស់ជាមួយនឹងម៉ាស៊ីន ៤ ស៊ីឡាំង និងកម្លាំងប្រហែល ១៥០ សេះ អាស្រ័យលើ Option ដែលបានជ្រើសរើស។ ជម្រើសនីមួយៗនាំមកនូវលក្ខណៈខុសគ្នានៃតម្លៃរវាងការរចនាមូលដ្ឋានដែលមាន Mitsubishi Eclipse Cross ES ចាប់ពី ២៣,៦៩៥ ដុល្លាឡើងទៅ និងជម្រើសកំពូល SEL ចាប់ពី ២៧,៦៩៥ ដុល្លារឡើងទៅជាតម្លៃចេញពីរោងចក្រ។
តម្លៃកាន់តែខ្ពស់នឹងត្រូវចំណាយកាន់តែច្រើនសម្រាប់មុខងារកំពូលៗមួយចំនួន នៅពេលនិយាយអំពីលក្ខណៈបច្ចេកទេស រថយន្ត Mitsubishi Eclipse Cross ផ្តល់នូវអ្វីៗស្តង់ដារទាំងអស់រួមទាំងប្រព័ន្ធព័ត៌មានកម្សាន្តអេក្រង់ Touchscreen និងការតភ្ជាប់ Apple CarPlay ឬ Android Auto។
ក្រុមហ៊ុន Mitsubishi យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពអ្នកដំណើរ ដូច្នេះអ្នកអាចរំពឹងថានឹងស្វែងរកប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់នៅក្នុងប្រភេទ Crossover នេះ។ ក្រុមហ៊ុនក៏មានការធានារយៈពេល ១០ ឆ្នាំលើ powertrain ១៦០,៩៣៤ គីឡូម៉ែត្រ ស្តាប់ទៅពិតជាល្អណាស់ជាពិសេសការពិចារណាលើការធានាមានកំណត់ គ្របដណ្តប់រយៈពេល ៥ ឆ្នាំ ឬ ៩៦,៥៦០ គីឡូម៉ែត្រ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ