ទីបំផុត Hummer EV Edition 1 បានហោះទៅក្នុងដៃអ្នកប្រើប្រាស់ហើយជាមួយតម្លៃ

មើល: 9699

សម្រាប់រថយន្ត Pick Up Truck ដែលត្រូវបានគេស្គាល់ថា GMC Hummer EV ស៊េរីឆ្នាំ២០២២ ឥឡូវនេះកំពុងដំណើរការដំឡើងនៅរោងចក្រ ZERO ក្នុងទីក្រុង Detroit រដ្ឋ Michigan ។ Hummer EV កើតជាថ្មីគឺជាកិច្ចព្រមព្រៀងដ៏ធំមិនត្រឹមតែសម្រាប់ GMC ប៉ុណ្ណោះទេ។

ប៉ុន្តែសម្រាប់ក្រុមហ៊ុន General Motors ទាំងមូល វាគឺជារថយន្តដំបូងគេដែលបានដាក់បញ្ចូលនូវ Platform Ultium របស់ក្រុមហ៊ុនផលិតរថយន្តក្រុង Detroit ម៉ូទ័រ និងអាគុយ ដែលរថយន្តទាំងអស់ GM បានបង្កើតនៅទីនោះ ហើយគ្រោងនឹងប្រើប្រាស់ជាមូលដ្ឋានគ្រឹះសម្រាប់រថយន្តអគ្គិសនីថ្មីរាប់សិបគ្រឿងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

លោក Mark Reuss ប្រធានក្រុមហ៊ុន GM បាននិយាយថា “យើងបាននាំយករថយន្តនេះទៅទីផ្សារជាមួយនឹងល្បឿន និងភាពរហ័សរហួន ហើយបាននាំក្រុមហ៊ុន GM មួយជំហានទៀតខិតទៅជិតអនាគតនៃរថយន្តអគ្គិសនីដែលគ្មានការបំភាយជាមួយនឹងកម្មវិធី Ultium Platform របស់យើងជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីដ៏ធំទូលាយ GMC HUMMER EV ផ្តល់ជូនអតិថិជនរបស់យើងនូវសមត្ថភាព និងប្រសិទ្ធភាពខ្ពស់បំផុត។"

ការផលិតត្រូវបានចាប់ផ្តើមមកដល់ពេលនេះវាត្រូវបានដាក់លក់ជាផ្លូវការជាមួយនឹងតម្លៃ ១១០,២៩៥ ដុល្លារ សម្រាប់តម្លៃចេញពីរោងចក្រ។ គួឱ្យកត់សម្គាល់ផងដែរ Hummer EV VIN 011 ត្រូវបានដាក់លក់ដំបូងនៅក្នុងកម្មវិធីការដេញថ្លៃប្រចាំឆ្នាំរបស់ Barrett-Jackson កាលពីខែមីនានៅក្នុតម្លៃ ២.៥ លានដុល្លារ។ រីឯប្រាក់ចំណូលដែលទទួលបានត្រូវបានបរិច្ចាកទៅកាន់មូលនិធិ Tunnel To Towers ដែលជាអង្គការមួយគោរពដល់ការចងចាំនៃថ្ងៃ ១១ កញ្ញា Stephen Siller។

ក្រឡេកទៅមើលសមត្ថភាពដ៏អស្ចារ្យដែលអតិថិជនអាចទទួលបានពី Hummer EV មួយនេះគឺជាមួយនឹងកម្លាំងរហូតដល់ ១,០០០ សេះ និងកម្លាំងបង្វិល ១៥,៥៩២ញូតុនម៉ែត្រ(Nm) នោះ Edition 1 ក៏ភ្ជាប់មកជាស្តង់ដារជាមួយនឹងចង្កូតកង់បួន aka Crab Walk មានប្រព័ន្ធជើងក្រោមដែលអាចសម្របសម្រួលបាន មុខងារបង្កើនល្បឿន Watts to Freedom ដែលអនុញ្ញាតឱ្យមានពេល ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣ វិនាទី និងបច្ចេកវិទ្យាជំនួយអ្នកបើកបរ Super Cruise ដែលអនុញ្ញាតឱ្យអ្នកអាចបើកបរដោយមិនប្រើដៃ។

GM រំពឹងថា Hummer នេះនឹងក្លាយទៅជារថយន្ត Pick Up អគ្គិសនីមួយក្តាប់តូចដែលអាចប្រជៀតចូលទៅក្នុងទីផ្សារនៃរថយន្តអគ្គិសនីនាខាងមុខ។ ហើយក៏នឹងក្លាយទៅជាគូរប្រជែងថ្មីមួយទៀតជាមួយនឹងរថយន្តអគ្គិសនីរបស់ Pick Up lightning និង Tesla Cybertruck ។ ក្រុមហ៊ុន GM ក៏បានបញ្ជាក់ផងដែរនូវរថយន្តភីកអាប់អគ្គិសនីសម្រាប់ម៉ាកយីហោ Chevrolet និង GMC របស់ខ្លួននឹងមកដល់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។

ចែករំលែក:

Relate Post

ISUZU D-Max Arctic Trucks AT35 ស៊េរីឆ្នាំ ២០២២ កាន់តែកាចជាមួយរូបរាងថ្មី និងកម្ពស់ពីដីកាន់តែខ្ពស់

  • News

ក្រុមហ៊ុនផលិតរថយន្តមកពីប្រទេសជប៉ុន ISUZU បាននែនាំនូវម៉ូដែល Pickup D-Max AT35 នៅក្នុងពិព័ររថយន្តពាណិជ្ជកម្មឆ្នាំ ២០២១ អីឡូវនេះវាបានមកដល់ទីផ្សារជាមួយនឹងរូបរាងថ្មីដ៏កាចសាហាវ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានបង្កើនកំពស់ពីដី ៥០ មីលីម៉ែត្រ ដែលខ្ពស់ជាងរថយន្ត Pickup ស្តង់ដារហើយអីឡូវនេះ D-Max ទទួលបានកម្ពស់ពីដីកាន់តែខ្ពស់គឺ ២៦៦ មីលីម៉ែត្រនៅខាងមុខនិង ២៩០ មីលីម៉ែត្រនៅខាងក្រោយ វាក៏បានបង្ហាញពីសមត្ថភាពបើកបរផ្លូវឆ្ងាយគ្មានគូរប្រៀបរបស់ Pickup ។ D-Max AT35 ថ្មីបានធ្វើការផ្លាស់ប្តូរស្តង់ដារសំខាន់រួមមានការបន្ដែមតួដែលពង្រឹកដោយប្រព័ន្ធជើងក្រោម Bilstein និងសំបកកង់ដ៏ទំហំ ៣៥ អ៊ីងស្តង់ដាររបស់រថយន្ត Pickup ដែលរុំជុំវិញយ៉ាន់កង់ទំហំ ១៧ អ៊ីង។ រីឯគម្របកង់កាន់តែធំទូលាយដែលគ្របដណ្តប់់លើសំបកកង់ ខណៈដែលឈ្នាន់ជាន់បានពង្រីកបន្ថែមដែលសម្រួលដល់អ្នកប្រើប្រាស់ដល់ការចូលទៅកាន់ផ្នែកខាងក្នុងការប៊ីន។ រថយន្តដែលសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់អាជីវកម្មផ្តល់នូវការផ្ទុកបានកាន់តែច្រើន ព្រមទាំងសមត្ថភាពអូសទាញរបស់ D-Max ត្រូវបានគេចាត់ថ្នាក់ថាជាយានយន្តពាណិជ្ជកម្ម។ ទោះបីសំបកកង់ធំជាងមុន តែក្រុមហ៊ុន ISUZU បានអះអាងថាកម្លាំងម៉ាស៊ីន និងម៉ាស៊ីនសម្ងួតបានធ្វើឱ្យប្រសសើរឡើងនូវការបើកបរលើផ្លូវរដិរដុប ដោយមិនធ្វើឱ្យប៉ះពាល់ដល់កម្រិតផាសុខភាពក្នុងការបើកបរខ្លាំងពេកនោះទេ។ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១.៩ លីត្រ ផលិតកម្លាំង ១៦២ សេះ ជាមួយនឹងប្រព័ន្ធបើកបរកង់ទាំងបួនដែលអាចបិទឬបើកបាន។ គួរឱ្យចាប់អារម្មណ៍បើក្រឡេកទៅមើលកាប៊ីនខាងក្នុងដែលក្រុមហ៊ុនបានបំពាក់ដោយឧបករណ៍ស្តង់ដារជាច្រើនដែលមានទាំង ប្រព័ន្ធ multi-media ទំហំ ៩ អ៊ីងជាមួយនឹងការភ្ជាប់ជាមួយ Apple CarPlay និង Android Auto។ ក្រៅពីនោះនៅមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែ និងប្រព័ន្ធ Speaker ៨ គ្រាប់ ខណៈដែលកៅអីត្រូវបានតុបតែងដោយស្បែកមានផ្លាកសញ្ញា Arctic Trucks នៅលើកៅអិអង្គុយ។  ក្រុមហ៊ុន ISUZU បានប្រកាសថារថយន្ត D-Max Arctic Truck ម៉ូដែល AT35 ដែលត្រូវបានកែប្រែ និងមានសមត្ថភាពខ្ពស់ ផលិតនៅប្រទេសថៃផ្តល់នូវតម្លៃសមរម្យ កាប៊ីនទ្វារបួនមានតម្លៃចាប់ពី ៣២,២០០ ដុល្លារក៏ជាតម្លៃចេញពីរោងចក្រ។ មួយវិញទៀតតម្លៃទាំងនេះគឺ CVOTR ដែលតំណាងឱ្យរថយន្តពាណិជ្ជកម្មនៅលើតម្លៃផ្លូវ៕

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

លក់ដាច់ខ្លាំងពេកក្រុមហ៊ុន Ford សម្រេចបិទការបញ្ជាទិញទៅលើម៉ូដែលអគ្គិសនី F-150 Lightning

  • News

ថ្មីៗនេះក្រុមហ៊ុន Ford បានបិទការទទួលកក់លើរថយន្ដម៉ូដែល F-150 Lightning ស៊េរីឆ្នាំ ២០២២  ដោយសារតែអតិថិជនមានការចាប់អារម្មណ៍លើរថយន្ត Pickup អគ្គិសនីមួយនេះមានការបញ្ជាទិញលើសពីការរំពឹងទុក បន្ទាប់ពីទទួលបានការកម្មង់ទិញចំនួន ២០០,០០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែ។ ហើយវាថែមទាំងជំរុញឱ្យក្រុមហ៊ុនផលិតម៉ូដែល F-150 Lightning បន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Ford បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយជូនដំណឹងដល់ពួកគេថា អតិថិជនលក់រាយមិនអាចបញ្ជាទិញម៉ូដែល F-150 Lightning Pro និង F-150 Lightning XLT បានទៀតទេ។ ក្រុមហ៊ុន Ford Authority រាយការណ៍ថា ក្រុមហ៊ុនប៉ាន់ប្រមាណថា ៨០% នៃអ្នកកក់ទុកនឹងទិញយកវាហើយពួកគេខ្លះកំពុងរង់ចាំសម្រាប់ការផលិតនៃស៊េរីឆ្នាំ ២០២៣ រួចបាត់ទៅហើយ។ ដោយសារតែបង្ហាកង្វះខាតបន្ទះឈីប ដែលឥឡូវនេះត្រូវបានពន្យាពេលដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ហើយអតិថិជនប្រហែលជាត្រូវរង់ចាំយូរទៀតដើម្បីការបញ្ជាទិញបើកឡើងវិញ។ អ្នកនឹងមិនមានជម្រើស និងពណ៌ជាក់លាក់ពីអ្នកចែកចាយទេ លុះត្រាតែអ្នកមានសំណាងទើបទទួលបានពណ៌ដែលអ្នកចង់បាន។ ក្រុមហ៊ុន Ford បាននិយាយថា ម៉ូដែលថ្មីនេះក៏ត្រូវបានបិទការកក់ក្រោយៗទៀតផងដែរ ដោយសារតែតម្រូវការខ្ពស់ស៊េរីឆ្នាំ ២០២២ នេះបច្ចុប្បន្នលែងមានសម្រាប់ការបញ្ជាទិញលក់រាយទៀតហើយ។ ការផ្គត់ផ្គង់មានកំណត់បុ៉ន្តែវានឹងអាចទិញបានប្រសិនបើអ្នកបញ្ជាទិញចង់លក់វិញ៕ អត្ថបទដោយ៖ សូនីតា  

រថយន្ត Range Rover ទាំងអស់នឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

  • News

ក្នុងរយៈពេលបុ៉ន្មានឆ្នាំកន្លងមកនេះឧស្សាហ៍កម្មផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីមានការកើនឡើងជាបន្ដរបន្ទាប់។ ដោយឡែកបច្ចុប្បន្ននេះមានម៉ាកយីហោរជាច្រើនក៏កំពុងតែដាក់បង្ហាញលើទីផ្សារផងដែលមានដូចជាក្រុមហ៊ុន Tesla ,Kia ,Honda ,BYD និងមានក្រុមហ៊ុនផលិតរថយន្ដរបស់ចិនជាច្រើនទៀតផងដែរ។ ហើយថ្មីៗនេះក្រុមហ៊ុន Jaguar Land Rover ក៏នឹងមានគំរោងដ៏ធំមួយនឹងបានសន្យាថានៅបុ៉ន្មានឆ្នាំខាងមុខទៀតក្រុមហ៊ុននឹងផលិតរថយន្ដម៉ូដែល Range Rover ជំនាន់ថ្មីដែលបំពាក់ជាមួយថាមពលអគ្គីសនីទាំងស្រុង។ ជាការពិតណាស់ JLR នឹងត្រូវបង្កើនថាមពលអគ្គិសនីក្នុងជួរម៉ូដែលរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។ ហើយបច្ចុប្បន្ននេះរថយន្តត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Hybrid បណ្តើរៗលើម៉ូដែល Range Rover  រួចមកហើយនឹងកំណែ Plug-in Hybrid របស់ Defender ក៏កំពុងដំណើរការផងដែរ។ ទីបំផុត Range Rover សេ៊រីថ្មីត្រូវបានបង្ហាញហើយប្រហែលជាការទទួលយកដ៏ធំបំផុតគឺជាព័ត៌មានផ្លូវការដែលរថយន្ត SUV ជំនាន់ទី ៥ នឹងប្រើប្រាស់ជាមួយអគ្គិសនីពេញលេញនឹងធ្វើឱ្យការផ្លាស់ប្តូរទៅជាម៉ូដែលអគ្គិសនីទាំងអស់អោយកាន់តែងាយស្រួល។ រថយន្តអគ្គិសនីដែលមានទំហំធំមិនទាន់បានជ្រៀតចូលទៅក្នុងទីផ្សារខ្លាំងនៅឡើយដូច្នេះហើយ Land Rover មានឱកាសកំណត់ស្តង់ដារថ្មីជាមួយនឹង Range Rover EV។ សម្រាប់ក្រុមហ៊ុន Jaguar វិញវាក៏បានប្រកាសកាលពីឆ្នាំមុនថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តសម្រាប់តែរថយន្ត EV នៅឆ្នាំ ២០២៥។ លោក Rossella Cardone ដែលជាប្រធានការិយាល័យនិរន្តរិ៍ភាពនៅ JLR បាននិយាយថា នៅពេលដែលយើងផ្លាស់ប្តូរពីមហិច្ឆតាទៅជាសកម្មភាពឥឡូវនេះយើងកំពុងបញ្ចូលវាទៅក្នុងហ្សែន Jaguar Land Rover ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ រថយន្តម៉ូដែល Range Rover អគ្គិសនីថ្មីនេះត្រូវបានគេរំពឹងទុក្ខថានឹងអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវលំបាកៗហើយក្រុមហ៊ុន  JLR នឹងបង្ហាញពេលវេលាច្បាស់លាស់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ