មិនគួរឱ្យជឿគ្រាន់តែអាគុយរបស់រថយន្ត Hummer EV មានទំងន់ស្មើរនឹងរថយន្ត Sedan មួយ
40 ឆ្នាំរបស់ Hummer ពីវីរៈបុរសនៅក្នុងវិស័យយោធាកំពុងក្លាយទៅជាឡានអគ្គិសនី Truck នៅថ្ងៃអនាគត គឺនៅពេលដែលក្រុមហ៊ុន General Motor សម្រេចចិត្តធ្វើឱ្យម៉ាករថយន្តមួយនេះក្លាយអគ្គិសនី។
នៅពេលនោះយើងនឹងទទួលបានអ្វីមួយដែលមានទំហំធំហួសហេតុ និងទំងន់លើសអ្វីដែលយើងស្មានទៅទៀត។ បើយោងទៅតាមទិន្នន័យដាក់ដោយក្រុមហ៊ុន GM ជាមួយនឹងភ្នាក់ងារការពារបរិស្ថានសម្រាប់រថយន្ត Hummer EV ទំងន់សរុបដល់ទៅ ៤ តោនឯនោះ ។
ប៉ុន្តែនេះមិនទាន់ជាតួរលេខដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើលនោះទេ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលពិតប្រាកដនោះគឺជាទំងន់អាគុយអគ្គិសនីស្ថិតនៅខាងក្រោមបាត់ឡានដែលវាមានទំងន់រហូតទៅ ១៣២៥ គីឡូក្រាម ឬ ស្មើនឹង ១.៣ តោននៃអាគុយសរុបទាំងអស់។ បើយើងធ្វើការប្រៀបធៀបទំងន់អាគុយអគ្គិសនីរបស់ Hummer ជាមួយនឹងរថយន្តដទៃគឺ ស្មើនឹងរថយន្ត Honda Civic មួយដែលមានទំងន់សរុប ១៣៣៥ គីឡូក្រាម ហើយវាក៏ធ្ងន់ជាងរថយន្ត Subaru BRZ និង Ford Fiesta ដល់ទៅ ១០០ គីឡូក្រាម។
គួរបញ្ជាក់ផងដែរថារថយន្ត Hummer EV ស៊េរីឆ្នាំ ២០២២ បានផ្តល់នូវកាដំឡើងម៉ូទ័រអេឡិចត្រិចចំនួន ៣ ដែលបង្កើតកម្លាំងបាន ១០០០សេះ និងកម្លាំងបង្វិលកង់ដល់ទៅ 15,590 Nm ។ រថយន្តទាមទារនូវល្បឿនសន្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលពេលត្រឹម ៣ វិនាទី។ ជាមួយនឹងទំហំខ្លួនដ៏ធំ Hummer មានកម្រិតបើកបរបាន ៥២៩ គីឡូម៉ែត្រ នៅពេលដែលវាសាកថ្មពេញម្តង។
ត្បិតថាក្រុមហ៊ុនផលិតរថយន្តជាច្រើនបានអះអាងថានឹងផលិតរថយន្តដែលអាចជួយដល់បរិស្ថានដោយកាត់បន្ថយការបំភាយឧស្ម័នពុលពីប្រេងឥន្ធនៈ ប៉ុន្តែរថយន្តធុនធ្ងន់មានការបំពុលខ្លាំងជាងរថយន្តធន់ស្រាលទៅទៀត មិនថារថយន្តទាំងនោះជាប្រភេទអគ្គិសនីក៏ដោយ។ ពួកវាអាចបង្កើតការបំភាយឧស្ម័នដែលបញ្ចេញពីប្រភពផ្សេងៗគ្នា រួមមានសំបកកង់កៅស៊ូ ធូលីផ្លូវ និងហ្វ្រាំង ជាដើម។ នេះជាការពិតជាពិសេសសម្រាប់រថយន្តអគ្គិសនី ដោយសារទម្ងន់បន្ថែមពីថ្មរបស់ពួកវា៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ