រថយន្ត Cybertruck របស់បុរសភពផ្កាយ Elon Muck ទទួលបានកក់រាប់លានគ្រឿង

មើល: 3382

តាមរយៈគេហទំព័ររថយន្តមួយចំនួនបានបង្ហាញថារថយន្តCybertruck របស់បុរសភពផ្កាយElon Muck ទទួលបានកក់រាប់លានគ្រឿង ប៉ុន្តែទន្ទឹមនឹងការគើបលុយដ៏ច្រើនមហាសាលពីអតិថិជនTesla ក៏ចំណាយលើវត្ថុធាតុដើមសម្រាប់ផលិតរថយន្តនេះរាប់ពាន់លានផងដែរ។

ទោះបីជារថយន្ត​មិនទាន់ចេញដាក់លក់ក៏ពិតមែនតែសន្ទុះនៃអ្នកដែលបានកក់រថយន្តPick Up Cybertruck របស់ក្រុមហ៊ុនTesla កើនឡើងស្ទើរមិនគួរអោយជឿ។ ក្រុមហ៊ុន Tesla មានការយកចិត្តទុកដាក់ខ្លាំងទៅលើរថយន្តPick Up ដំបូងរបស់ខ្លួន ខណៈពេលដែលមានការវែកញែកពីរូបរាងរបស់វាក៏មានការពិភាក្សារទៅលើគុណភាពនៃវត្ថុធាតុដើមដែលTesla នឹងប្រើសម្រាប់Cybertruck ។

រចនាសម្ព័ន្ធនៃតួររថយន្តប្រភេទTruck នេះគឺប្រើប្រាស់ដែកអីណុកដែលក្រុមហ៊ុនបានបោះលុយ ១.៩ពាន់លានដុល្លារ សម្រាប់ការវិនិយោគទៅលើតួរឡានដើម្បីផ្តល់អោយអតិថិជននូវរថយន្តCybertruck ដ៏អស្ចារ្យជាមួយនឹងដែកថែបដែលមានគុណភាពខ្ពស់។ រោងចក្រដែលផលិតសន្លឹកដែកថែបសម្រាប់តួររថយន្តPick Up អគ្គិសនីក្រុមហ៊ុនSteel Dynamics រំពឹងទុកខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្តឧស្សាហ៍កម្មយានយន្ត។

តាមប្រពភព័ត៌ក្រៅផ្លូវការដែលរថយន្តCybertruck មិនទាន់ចេញដាក់លក់នេះអាចមានតម្លៃ ៣៩៩០០ដុល្លារ  ហើយវាក៏បានបង្ហាញពីភាពជឿជាក់សម្រាប់អតិថិជនដែលធ្វើការកក់រថយន្តនេះ។​ ដូច្នេះក្រៅពីដែកដែលមានគុណភាពខ្ពស់ តើអតិថិជននឹងទទួលបានអ្វីទៀតពីCybertruck ។

ក្រៅពីធ្វើជាម្ចាស់រថយន្តដ៏លេចធ្លោជាមួយនឹងរូបរាងប្លែកភ្នែក រថយន្តនេះក៏បានផ្តល់នូវPerformance ដ៏អស្ចារ្យតាមរយៈ Option របស់វាដូចជា Option Single Motor , Dual Motor, និង Tri Motor ដែលបានដំណើរការដោយកង់ទាំងអស់ All-Wheel drive ។ តាមរយៈការប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុងវាអាចបើកបរបានល្បឿន  ៨០៥គីឡូម៉ែត្រ នូវលើផ្លូវដែលខ្ពស់់់បំផុតដែលនឹងមានសមត្ថភាពអូសសន្តោងបានរហូតដល់ទៅ ៦៣៥០គីឡូក្រាម។ សម្រាប់Option tri Motor នឹងបង្កើនល្បឿនពី ០ទៅ១០០ គីឡូម៉ែត្រ ក្នុងរយៈពេល ២.៩វិនាទី ជាកំណត់ត្រាដ៏មិនគួរអោយជឿសម្រាប់រថយន្តប្រភេទ Pick Up ។

ក្រៅពីនោះTesla បានអះអាងថាCybertruck និងជួយការពារអ្នកដំណើរនៅក្នុងរថយន្ត ព្រោះដែកថែបដែលគ្របដណ្តប់នៅលើតួរ រថយន្តនេះគឺជាប្រភេទដែក Cold Rolls Steel ដែលប្រើប្រាស់ទៅលើSpaceX, SpaceProgram, និងSpaceship ដែលត្រូវបានកំណត់សម្រាប់ការធ្វើដំណើរទៅកាន់ភពអង្គារ។ ក្រុមហ៊ុនសំណង់ធំៗក៏ប្រើប្រាស់ដែកប្រភេទនេះជាប្រចាំផងដែរ។ 

ចែករំលែក:

Relate Post

ISUZU D-Max Arctic Trucks AT35 ស៊េរីឆ្នាំ ២០២២ កាន់តែកាចជាមួយរូបរាងថ្មី និងកម្ពស់ពីដីកាន់តែខ្ពស់

  • News

ក្រុមហ៊ុនផលិតរថយន្តមកពីប្រទេសជប៉ុន ISUZU បាននែនាំនូវម៉ូដែល Pickup D-Max AT35 នៅក្នុងពិព័ររថយន្តពាណិជ្ជកម្មឆ្នាំ ២០២១ អីឡូវនេះវាបានមកដល់ទីផ្សារជាមួយនឹងរូបរាងថ្មីដ៏កាចសាហាវ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានបង្កើនកំពស់ពីដី ៥០ មីលីម៉ែត្រ ដែលខ្ពស់ជាងរថយន្ត Pickup ស្តង់ដារហើយអីឡូវនេះ D-Max ទទួលបានកម្ពស់ពីដីកាន់តែខ្ពស់គឺ ២៦៦ មីលីម៉ែត្រនៅខាងមុខនិង ២៩០ មីលីម៉ែត្រនៅខាងក្រោយ វាក៏បានបង្ហាញពីសមត្ថភាពបើកបរផ្លូវឆ្ងាយគ្មានគូរប្រៀបរបស់ Pickup ។ D-Max AT35 ថ្មីបានធ្វើការផ្លាស់ប្តូរស្តង់ដារសំខាន់រួមមានការបន្ដែមតួដែលពង្រឹកដោយប្រព័ន្ធជើងក្រោម Bilstein និងសំបកកង់ដ៏ទំហំ ៣៥ អ៊ីងស្តង់ដាររបស់រថយន្ត Pickup ដែលរុំជុំវិញយ៉ាន់កង់ទំហំ ១៧ អ៊ីង។ រីឯគម្របកង់កាន់តែធំទូលាយដែលគ្របដណ្តប់់លើសំបកកង់ ខណៈដែលឈ្នាន់ជាន់បានពង្រីកបន្ថែមដែលសម្រួលដល់អ្នកប្រើប្រាស់ដល់ការចូលទៅកាន់ផ្នែកខាងក្នុងការប៊ីន។ រថយន្តដែលសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់អាជីវកម្មផ្តល់នូវការផ្ទុកបានកាន់តែច្រើន ព្រមទាំងសមត្ថភាពអូសទាញរបស់ D-Max ត្រូវបានគេចាត់ថ្នាក់ថាជាយានយន្តពាណិជ្ជកម្ម។ ទោះបីសំបកកង់ធំជាងមុន តែក្រុមហ៊ុន ISUZU បានអះអាងថាកម្លាំងម៉ាស៊ីន និងម៉ាស៊ីនសម្ងួតបានធ្វើឱ្យប្រសសើរឡើងនូវការបើកបរលើផ្លូវរដិរដុប ដោយមិនធ្វើឱ្យប៉ះពាល់ដល់កម្រិតផាសុខភាពក្នុងការបើកបរខ្លាំងពេកនោះទេ។ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១.៩ លីត្រ ផលិតកម្លាំង ១៦២ សេះ ជាមួយនឹងប្រព័ន្ធបើកបរកង់ទាំងបួនដែលអាចបិទឬបើកបាន។ គួរឱ្យចាប់អារម្មណ៍បើក្រឡេកទៅមើលកាប៊ីនខាងក្នុងដែលក្រុមហ៊ុនបានបំពាក់ដោយឧបករណ៍ស្តង់ដារជាច្រើនដែលមានទាំង ប្រព័ន្ធ multi-media ទំហំ ៩ អ៊ីងជាមួយនឹងការភ្ជាប់ជាមួយ Apple CarPlay និង Android Auto។ ក្រៅពីនោះនៅមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែ និងប្រព័ន្ធ Speaker ៨ គ្រាប់ ខណៈដែលកៅអីត្រូវបានតុបតែងដោយស្បែកមានផ្លាកសញ្ញា Arctic Trucks នៅលើកៅអិអង្គុយ។  ក្រុមហ៊ុន ISUZU បានប្រកាសថារថយន្ត D-Max Arctic Truck ម៉ូដែល AT35 ដែលត្រូវបានកែប្រែ និងមានសមត្ថភាពខ្ពស់ ផលិតនៅប្រទេសថៃផ្តល់នូវតម្លៃសមរម្យ កាប៊ីនទ្វារបួនមានតម្លៃចាប់ពី ៣២,២០០ ដុល្លារក៏ជាតម្លៃចេញពីរោងចក្រ។ មួយវិញទៀតតម្លៃទាំងនេះគឺ CVOTR ដែលតំណាងឱ្យរថយន្តពាណិជ្ជកម្មនៅលើតម្លៃផ្លូវ៕

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

លក់ដាច់ខ្លាំងពេកក្រុមហ៊ុន Ford សម្រេចបិទការបញ្ជាទិញទៅលើម៉ូដែលអគ្គិសនី F-150 Lightning

  • News

ថ្មីៗនេះក្រុមហ៊ុន Ford បានបិទការទទួលកក់លើរថយន្ដម៉ូដែល F-150 Lightning ស៊េរីឆ្នាំ ២០២២  ដោយសារតែអតិថិជនមានការចាប់អារម្មណ៍លើរថយន្ត Pickup អគ្គិសនីមួយនេះមានការបញ្ជាទិញលើសពីការរំពឹងទុក បន្ទាប់ពីទទួលបានការកម្មង់ទិញចំនួន ២០០,០០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែ។ ហើយវាថែមទាំងជំរុញឱ្យក្រុមហ៊ុនផលិតម៉ូដែល F-150 Lightning បន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Ford បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយជូនដំណឹងដល់ពួកគេថា អតិថិជនលក់រាយមិនអាចបញ្ជាទិញម៉ូដែល F-150 Lightning Pro និង F-150 Lightning XLT បានទៀតទេ។ ក្រុមហ៊ុន Ford Authority រាយការណ៍ថា ក្រុមហ៊ុនប៉ាន់ប្រមាណថា ៨០% នៃអ្នកកក់ទុកនឹងទិញយកវាហើយពួកគេខ្លះកំពុងរង់ចាំសម្រាប់ការផលិតនៃស៊េរីឆ្នាំ ២០២៣ រួចបាត់ទៅហើយ។ ដោយសារតែបង្ហាកង្វះខាតបន្ទះឈីប ដែលឥឡូវនេះត្រូវបានពន្យាពេលដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ហើយអតិថិជនប្រហែលជាត្រូវរង់ចាំយូរទៀតដើម្បីការបញ្ជាទិញបើកឡើងវិញ។ អ្នកនឹងមិនមានជម្រើស និងពណ៌ជាក់លាក់ពីអ្នកចែកចាយទេ លុះត្រាតែអ្នកមានសំណាងទើបទទួលបានពណ៌ដែលអ្នកចង់បាន។ ក្រុមហ៊ុន Ford បាននិយាយថា ម៉ូដែលថ្មីនេះក៏ត្រូវបានបិទការកក់ក្រោយៗទៀតផងដែរ ដោយសារតែតម្រូវការខ្ពស់ស៊េរីឆ្នាំ ២០២២ នេះបច្ចុប្បន្នលែងមានសម្រាប់ការបញ្ជាទិញលក់រាយទៀតហើយ។ ការផ្គត់ផ្គង់មានកំណត់បុ៉ន្តែវានឹងអាចទិញបានប្រសិនបើអ្នកបញ្ជាទិញចង់លក់វិញ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន BYD របស់ចិនបញ្ឈប់ការផលិតរថយន្តប្រើសាំង ងាកមកផលិតរថយន្ត PHEV និង EV វិញម្តង

  • News

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន BYD ដែលជាដៃគូប្រគួតប្រជែងដ៏សំខាន់មួយរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសអាស៊ី។ ជាមួយគ្នានេះដែរ BYD ក៏បានយកឈ្នះក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយមកនេះ ដោយការលក់របស់ BYD គឺច្រើនជាងទ្វេដងនៃ Tesla ឯណោះ។ ការយកឈ្នះរបស់ក្រុមហ៊ុន BYD គឺដោយសារជម្រើស Powertrain ជាច្រើនដែល BYD បានផ្តល់ជូនដល់អតិថិជនរបស់ពួកគេ ហើយនៅពីក្រោយការជោគជ័យរបស់ BYD ក៏ដោយសារការវិនិយោគិនពីមហាសេដ្ឋីជំនួញជនជាតិអាមេរិក Warren Buffet ផងដែរ។ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះបាននិយាយថា ពួកគេបានបញ្ឈប់ការផលិតនូវរថយន្តប្រើងសាំងនៅចុងខែមីនាកន្លងមកនេះ។ ហើយក្រុមហ៊ុនក៏កំពុងជំរុញក្នុងការផលិតនូវរថយន្តប្រភេទ PHEV និង EV ឱ្យបានច្រើនតាមដែលអាចធ្វើបាន ដោយក្រុមហ៊ុននឹងព្យាយាមដើម្បីបង្កើតនូវរថយន្តដែលអាចរត់បានចម្ងាយឆ្ងាយ និងមានតម្លៃថោកសម្រាប់អតិថិជនរបស់ពួកគេ។ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្ត BYD នៅតែមានការផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មដែលនឹងផ្តល់ជូនសម្រាប់អតិថិជនរបស់ពួកគេ។ ហើយ BYD ក៏នៅតែផលិតម៉ាស៊ីនម៉ាស៊ូតផងដែរ ប៉ុន្តែវាប្រើបានសម្រាប់តែរថយន្តក្រុង និងរថយន្តដឹកទំនិញប៉ុណ្ណោះ។ ការផ្លាសប្តូរភ្លាមៗមួយនេះនឹងអាចធ្វើឱ្យក្រុមហ៊ុន BYD មានផលប៉ះពាល់ជាច្រើន ខណៈដែរក្រុមហ៊ុនមួយនេះក៏ជាក្រុមហ៊ុនផលិតរថយន្តក្រុងអគ្គិសនីដែលគេត្រូវការច្រើនបំផុត និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការដឹកជញ្ជូនដ៏ធំបំផុតសម្រាប់ប្រទេសចិនផងដែរ៕ អត្ថបទដោយ៖ សាល សក្កណា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ