ក្រុមហ៊ុន BYD របស់ចិនបញ្ឈប់ការផលិតរថយន្តប្រើសាំង ងាកមកផលិតរថយន្ត PHEV និង EV វិញម្តង
ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន BYD ដែលជាដៃគូប្រគួតប្រជែងដ៏សំខាន់មួយរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសអាស៊ី។ ជាមួយគ្នានេះដែរ BYD ក៏បានយកឈ្នះក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយមកនេះ ដោយការលក់របស់ BYD គឺច្រើនជាងទ្វេដងនៃ Tesla ឯណោះ។
ការយកឈ្នះរបស់ក្រុមហ៊ុន BYD គឺដោយសារជម្រើស Powertrain ជាច្រើនដែល BYD បានផ្តល់ជូនដល់អតិថិជនរបស់ពួកគេ ហើយនៅពីក្រោយការជោគជ័យរបស់ BYD ក៏ដោយសារការវិនិយោគិនពីមហាសេដ្ឋីជំនួញជនជាតិអាមេរិក Warren Buffet ផងដែរ។
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះបាននិយាយថា ពួកគេបានបញ្ឈប់ការផលិតនូវរថយន្តប្រើងសាំងនៅចុងខែមីនាកន្លងមកនេះ។ ហើយក្រុមហ៊ុនក៏កំពុងជំរុញក្នុងការផលិតនូវរថយន្តប្រភេទ PHEV និង EV ឱ្យបានច្រើនតាមដែលអាចធ្វើបាន ដោយក្រុមហ៊ុននឹងព្យាយាមដើម្បីបង្កើតនូវរថយន្តដែលអាចរត់បានចម្ងាយឆ្ងាយ និងមានតម្លៃថោកសម្រាប់អតិថិជនរបស់ពួកគេ។
ប៉ុន្តែក្រុមហ៊ុនផលិតរថយន្ត BYD នៅតែមានការផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មដែលនឹងផ្តល់ជូនសម្រាប់អតិថិជនរបស់ពួកគេ។ ហើយ BYD ក៏នៅតែផលិតម៉ាស៊ីនម៉ាស៊ូតផងដែរ ប៉ុន្តែវាប្រើបានសម្រាប់តែរថយន្តក្រុង និងរថយន្តដឹកទំនិញប៉ុណ្ណោះ។
ការផ្លាសប្តូរភ្លាមៗមួយនេះនឹងអាចធ្វើឱ្យក្រុមហ៊ុន BYD មានផលប៉ះពាល់ជាច្រើន ខណៈដែរក្រុមហ៊ុនមួយនេះក៏ជាក្រុមហ៊ុនផលិតរថយន្តក្រុងអគ្គិសនីដែលគេត្រូវការច្រើនបំផុត និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការដឹកជញ្ជូនដ៏ធំបំផុតសម្រាប់ប្រទេសចិនផងដែរ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ