Tesla រំពឹងថានឹងប្រកាស់ការលក់ ១៦.៤៤ ពាន់លានដុល្លារសម្រាប់ត្រីមាសទី១ នៃឆ្នាំ ២០២២ នេះ
ថ្មីៗនេះអ្នកវិភាគស្រាវជ្រាវភាគហ៊ុនបានរំពឹងថាក្រុមហ៊ុន Tesla នឹងរាយការណ៍ពីការលក់ ១៦.៤៤ ពាន់លានដុល្លារសម្រាប់មួយត្រីមាសដំបូងនៃសារពើពន្ធក្នុងឆ្នាំ ២០២២ ។ ជាមួយគ្នានេះដែរនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២១ ក្រុមហ៊ុន Tesla បានរាយការណ៍ពីការលក់ ១០.៣៩ ពាន់លានដុល្លារដោយវាបានបង្ហាញពីអត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំដែលមានការកើនឡើង ៥៨.២ ភាគរយ។
បើយោងតាមក្រុមហ៊ុន Zacks ដែលជាអ្នកវិភាគក្រុមហ៊ុនស្រាវជ្រាវភាគហ៊ុនបានរំពឹងថាក្រុមហ៊ុន Tesla នឹងរាយការណ៍ពីការលក់ពេញមួយឆ្នាំចំនួន ៨១.៤៨ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២២ នេះ។ ដោយ Zacks បានប៉ាន់ស្មាននៃការលក់របស់ Tesla ចាប់ពី ៦៤.៣៧ ពាន់លានដុល្លារដល់ ៩៣.៣០ ពាន់លានដុល្លារ ដែលពួកគេបានផ្អែកទៅលើការស្ទង់មតិអ្នកវិភាគផ្នែកលក់របស់ Tesla ។
សម្រាប់សារពើពន្ធឆ្នាំ ២០២៣ អ្នកវិភាគបានរំពឹងថាក្រុមហ៊ុន Tesla នឹងរាយការណ៍ពីការលក់ចំនួន ១០៧.៤៣ ពាន់លានដុល្លារជាមួយនឹងការប៉ាន់ស្មានចាប់ពី ៨១.២៨ ពាន់លានដុល្លារដល់ ១៣៤.៩៣ ពាន់លានដុល្លារ។ Tesla Gigafactory Berlin ដែលស្ថិតនៅលំដាប់កំពូលនៃបញ្ជីជាមួយនឹងរថយន្ត Model Y ដោយបានផលិតក្នុងប្រទេសអាឡឺម៉ង់ដំបូងគេសម្រាប់ការចែកចាយនៅថ្ងៃទី ២២ ខែមីនា។
ដោយ Gigafactory Berlin នឹងរៀបចំព្រឹត្តិការណ៍តូចមួយសម្រាប់ការផ្តល់ជូន Model Y ដំបូងរបស់ខ្លួនទៅឱ្យអ្នកចែកចាយក្នុងប្រទេសអាល្លឺម៉ង់។ ទន្ទឹមនឹងនេះនៅក្នុងរដ្ឋ Texas ក្រុមហ៊ុន Tesla ក៏កំពុងតែរៀបចំចែកចាយរថយន្ត Model Y ដំបូងគេដោយបានបំពាក់មកជាមួយនឹងកញ្ចប់កោសិកាថ្មទំហំ ៤៦៨០ ។
មិនបង្អង់យូរ Tesla Giga Shanghai បានបង្ហោះតួរលេខលក់ដុំនៃរថយន្តចំនួន ៥៩,៨៤៥ គ្រឿងសម្រាប់ខែមករា និងរថយន្ត ៥៦,៥១៥ គ្រឿងសម្រាប់ថ្ងៃទី ២២ ខែកុម្ភៈ។ Tesla ដែលមានមូលដ្ឋានូវប្រទេសចិនមួយនេះបានបង្កើនប្រាក់ចំណូលរបស់ខ្លួនលើសពី ១០០ ភាគរយសម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នាចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៩។ ជាមួយគ្នានេះ Tesla ក៏កំពុងតែស្ថិតក្នុងការពង្រីករោងចក្រ Fremont នៅឯរដ្ឋ California ផងដែរ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ