Ford បោះលុយ ២០ ពាន់លានដុល្លារត្រៀមខ្លួនដណ្តើមទីផ្សាររថយន្តអគ្គិសនីរបស់ Tesla
Ford គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់អាមេរិក ហើយក៏ជាក្រុមហ៊ុនធំជាងគេទី ៥ ក្នុងចំណោមក្រុមហ៊ុនធំៗជុំវិញពិភពលោកដោយផ្អែកទៅលើការលក់ទូទាំងពិភពលោក។
មកមើលពេលបច្ចុប្បន្នវិស័យឧស្សាហកម្មផលិតរថយន្តកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង រីឯក្រុមហ៊ុន Ford នឹងត្រូវប្រឈមមុខក្នុងការចំណាយប្រាក់រហូតដល់ ២០ ពាន់លានដុល្លារ ដើម្បីរៀបចំអាជីវកម្មរបស់ខ្លួនឡើងវិញសម្រាប់អនាគតរថយន្តអគ្គិសនី នេះបើយោងតាមព័ត៌មាន Bloomberg ។
ក្រុមហ៊ុន Ford ធ្លាប់បាននិយាយថា ខ្លួននឹងចំណាយប្រាក់ ៣០ ពាន់លានដុល្លារទៅលើការអភិវឌ្ឍន៍រថយន្តអគ្គិសនីនៅឆ្នាំ ២០២៥ ខាងមុខ។ គេបានរាយការណ៍បន្ថែមទៀតថា Ford បាននាំយកអតីតនាយកប្រតិបត្តិ Apple និង Tesla គឺលោក Doug Field ឱ្យទទួលខុសត្រូវលើការរៀបចំឡើងវិញ ដែលនឹងរួមបញ្ចូលការបំប្លែងរោងចក្ររបស់ខ្លួនពីថាមពលហ្គាស ទៅជាការផលិតរថយន្តអគ្គិសនី ។
Ford កំពុងតែជាប់គាំងក្នុងការប្រជែងយកភាគហ៊ុនដើម្បីប្រឆាំងនឹងគូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនកំពូលមួយក្នុងការផលិតរថយន្ត EV ។ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley កំពុងព្យាយាមផ្លាស់ប្តូរការគិតអំពីការប្រជែងយកភាគហ៊ុន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញថាក្រុមហ៊ុនរបស់គាត់នឹងអាចប្រកួតប្រជែងបាន។
ថ្មីៗនេះក្រុមហ៊ុន Ford បានប្រកាសថាខ្លួនកំពុងផលិតទ្វេដងនៃរថយន្ត Pickup EV គឺ F-150 Lightning និងការផលិតច្រើនជាងមុនបីដងសម្រាប់រថយន្ត Mustang Mach-E ជាមួយនឹងការរំពឹងទុកថាវានឹងកើនឡើងដល់ជាង ២០០,០០០ គ្រឿងនៅក្នុងឆ្នាំ ២០២២ នេ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ