គ្រាន់តែវិក្កយបត្រ Tesla ទូទាត់ជាង ៦០ ម៉ឺនដុល្លារម្ចាស់រថយន្តលាន់មាត់ថាអាចសាងសង់ស្ថានីយ៍សាកថ្មផ្ទាល់ខ្លួនមួយបាន
ក្រុមហ៊ុន Tesla កំពុងតែមានភាពល្បីល្បាញជាខ្លាំងនៅពេលមនុស្សចាប់ផ្តើមងាកមកជួយបរិស្ថានវិញដោយការប្រើប្រាស់រថយន្តអគ្គិសនីទាំងស្រុង ព្រោះនឹងអាចជួយកាត់បន្ថយផ្សែងពុលដែលកើតពីរថយន្តប្រើឥន្ធនៈ។ ក្រៅពីរថយន្តដែលគ្មានការបំភាយផ្សែងពុលក្រុមហ៊ុន Tesla ក៏បានបង្កើតស្ថានីយសាកថ្មជាច្រើនដែលហៅថា Tesla Supercharger ដើម្បីបង្កើតភាពងាយស្រួលដល់អ្នកប្រើប្រាស់របស់ខ្លួន។
បណ្តាញ Tesla Supercharger របស់ក្រុមហ៊ុន Tesla គឺជាបណ្តាញដ៏ល្អបំផុតនៅក្នុងឧស្សាហកម្មនេះ ហើយមនុស្សជាច្រើនក៏បានសរសើរពីភាពងាយស្រួលក្នុងការប្រើប្រាស់ គ្រប់ទីកន្លែងនៃស្ថានីយសាកថ្ម និងរួមបញ្ចូលប្រព័ន្ធទូទាត់វិក្កយបត្រដោយរលូនជាមួយនឹងគណនីរបស់ម្ចាស់រថយន្ត Tesla។
ក៏ប៉ុន្តែថ្មីៗនេះប្រព័ន្ធទូទាត់សាច់ប្រាក់នៅក្នុង Tesla Supercharger មិនដំណើរការល្អទេបន្ទាប់មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើងទៅលើម្ចាស់រថយន្ត Tesla Model 3 ជនជាតិចិនម្នាក់ ដែលបានបង្ហាញពីវិក្កយបត្រដែលទទួលបានពីក្រុមហ៊ុន Tesla នៅប្រទេសចិនជាមួយនឹងចំនួនទឹកប្រាក់ដែលត្រូវបង់ប្រមាណ ៦០ ម៉ឺនដុល្លារ។
យោងតាមរយៈសារព័ត៌មាន CnEVPost ម្ចាស់រថយន្ត Tesla Model 3 បានទទួលការជូនដំណឹងពីកម្មវិធី Tesla ថារថយន្តរបស់គាត់ត្រូវបានហាមឃាត់ពីបណ្តាញ Supercharger ។
គាត់ក៏បានធ្វើការចែកចាយរូបភាពវិក្កយបត្រនៅបណ្តាញផ្សព្វផ្សាយរបស់ប្រទេសចិន Weibo ដែលមានតួរលេខនៃអគ្គិសនីដែលគាត់បានប្រើប្រាស់អស់ចំនួន ១,៩២៣,៧២០ គីឡូវ៉ាត់ម៉ោង នេះគឺវាមិនអាចទៅរួចនោះ បើគិតពីថ្លៃដែលគាត់ត្រូវបង់ទឹកប្រាក់សម្រាប់ក្រុមហ៊ុន Tesla នេះគឺគាត់អាចទិញ Tesla Model S Plaid ថ្មីបានដល់ទៅ ៥ គ្រឿងឯណោះ។
គាត់បានបញ្ជាក់ទៀតថាគាត់បានប្រើ Tesla Supercharger ចុងក្រោយនៅក្នុងខែកុម្ភៈ នៅពេលដែលគាត់សាក Model 3 របស់គាត់ត្រឹម ២០ នាទីប៉ុណ្ណោះ។ នៅថ្ងៃដដែលនោះ កម្មវិធី Tesla បានបង្ហាញថាគាត់នៅតែមាន ២,២៨៥ គីឡូម៉ែត្រ នៃការសាកថ្មដោយឥតគិតថ្លៃ ដោយមានការអនុញ្ញាតពីកម្មវិធីបញ្ជូនត Tesla ហើយប៉ុន្មានថ្ងៃក្រោយគាត់បានទទួលវិក្កយបត្រដែលតម្លៃខ្ពស់ល្មអាចឱ្យគាត់សាងសង់ស្ថានីយ៍ Tesla Supercharger ផ្ទាល់ខ្លួនបាន។
បន្ទាប់ពីរឿងដ៏គួរឱ្យអស់សំណើចនេះបានកន្លងផុតទៅក្រុមហ៊ុន Tesla បានផ្ញើរទៅគាត់ថា មានកំហុសនៅក្នុងប្រព័ន្ធខាងក្រោយនៃរថយន្តមួយចំនួន ហើយអ្វីៗវានឹងត្រូវជួសជុលឱ្យដំណើរការប្រក្រតីឡើងវិញ។ គួរបញ្ជាក់ផងដែរថាតម្លៃជាមធ្យមនៃ Supercharger របស់ Tesla មានតម្លៃ ០.២៥ ដុល្លារក្នុងមួយគីឡូវ៉ាត់ (kW) សម្រាប់ Model 3 ក៏ដូចជាម៉ូដែលផ្សេងៗ។
ការបញ្ចូលថ្មពេញទៅប្រហែល ៤០២ គីឡូម៉ែត្រនៃកម្រិតរបស់វាអាចមានតម្លៃប្រហែល ២២ ដុល្លារ។ ជាទូទី ការគិតម្លៃពាក់កណ្តាល ២៤១ គីឡូម៉ែត្រនឹងមានតម្លៃប្រហែល ១១ ដុល្លារ តម្លៃប្រែប្រួលអាស្រ័យលើតំបន់នៃប្រទេស និងអត្រាអគ្គិសនីក្នុងតំបន់៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ