ក្រុមហ៊ុន Tesla ទទួលលុយកក់ពីអតិថិជនតែមិនព្រមដឹកជញ្ជូនរថយន្តជូនអតិថិជន
កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Tesla បានដាក់បង្ហាញរថយន្ត Cybertruck របស់ខ្លួនហើយសន្យាជាមួយអិតិថជនថានិងដឹកជញ្ជូននៅដើមឆ្នាំ ២០២០ គ្រប់យ៉ាងបានអូសបន្លាយរហូតដល់ឆ្នាំ២០២១។ ហើយគ្រាន់តែបើការក្បាល២០២២ មិនទាន់បានប៉ុន្មានថ្ងៃផង ក្រុមហ៊ុនបានលុបរូបភាព Cybertruck នៅក្នុងបញ្ញីកក់របស់ខ្លួនបាត់។
Tesla បានអះអាងថាការកក់សរុបគឺមានចំនួនជិត ១ លានគ្រឿងសម្រាប់ Cybertruck នេះចាប់តាំងពីពេលបើកបង្ហាញក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ប៉ុន្តែខ្លួននៅតែគិតថាវាជាចំនួនតិចបំផុត នេះជាហេតុដែរវាពិបាកក្នុងការស្រមៃថាតើពួកគេនិងផ្លាស់ប្តូរការលក់ឬក៏យ៉ាងណា ទើបបានជាធ្វើការលុបចោលកាលបរិច្ឆេទការដឹកជញ្ជូនរបស់ខ្លួនដោយស្ងាត់ស្ងៀម។
វាពិតជាផ្ទុយពីក្រុមហ៊ុន Ford ដោយបានប្រកាសថា ខ្លួននឹងបង្កើនការផលិត F-150 Lightning ទ្វេដងរហូតដល់ 150,000 គ្រឿងក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបនឹងការកក់ទុកជិត ២០០,០០០ គ្រឿងសម្រាប់ម៉ូដែល Lightning ហើយការដឹកជញ្ជូនគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។
ទោះបីជា Ford ត្រូវបានបង្ហាញខ្លួនក្រោយ Tesla ក៏ដោយតែប្រាកដណាស់ថារថយន្ត Ford F-150 Lightning នឹងទៅដល់ដៃអតិថិជនមុន Cybertruck។
គួតបញ្ជាក់ផងដែរថា រោងចក្រ Gigafactory ថ្មីរបស់ក្រុមហ៊ុន Tesla នៅទីក្រុង Austin រដ្ឋតិចសាស់ ស្ទើរតែផលិតម៉ូដែល Model Y ទាំងស្រុងប៉ុន្តែចំពោះ Cybertruck គឺមិនទាន់មានទេដោយសាតែម៉ូដែលនេះកំពុងមានបញ្ហា។
មិនមានព័ត៌មានណាមួយបញ្ជាក់ថា ក្រុមហ៊ុន Tesla បើកការដឹកជញ្ជូននោះទេ តែប្រសិនបើអ្នកបានធ្វើការកក់ ១០០ ដុល្លារ អ្នកនឹងមិនសង្ឃឹមច្រើនទេក្នុងការទទួលបានម៉ូដែលនេះនៅក្នុងឆ្នាំ ២០២២ ៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ