ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនដែលមានទីស្នាក់ការនៅទីក្រុង Shenzhen ខេត្ត Guangdong ដែលបង្កើតឡើងដោយលោក Wang Chuanfu តាំងពីឆ្នាំ ១៩៩៥ មកម្លេះ។
បច្ចុប្បន្ននេះក្រុមហ៊ុន BYD កំពុងតែត្រៀមក្នុងការបង្ហាញនូវគំរូរថយន្តអគ្គិសនីថ្មីមួយប្រភេទដែលហៅថា Seal ដោយនិងបង្ហាញខ្លួននៅខែមេសាខាងមុខនេះ។ ដែលក្រុមហ៊ុន BYD រំពឹងថារថយន្តមួយនេះនឹងអាចក្លាយជាគូប្រជែងដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន ជាមួយ Tesla Model 3 ។
ស្របជាមួយគ្នានេះដែរលោក Greg Kable ដែលជាអ្នកសារព័ត៌មានជនជាតិអាឡឺម៉ង់មួយរូបដែលបានបង្ហាញក្រៅផ្លូវការថារថយន្ត BYD Seal នឹងអាចប្រឈមមុខជាមួយក្រុមហ៊ុនដ៏ធំរបស់អាមេរិកនោះគឺក្រុមហ៊ុន Tesla ។
បើតាមគេហទំព័រ CnEVPost របស់ចិនបានបង្ហាញនូវរូបភាពនៃគំរូរថយន្ត BYD Seal តាំងពីខែមករាមកម្លេះ ដោយពួកគេបាននិយាយថារថយន្តនេះបានរចនាមកជាមួយនឹងកញ្ជក់ទ្វារដែលគ្មានស៊ុមជំវិញ និងដំបូលកញ្ចក់ដ៏ប្រណិត។
ហើយគេបានកត់សម្គាល់ទៀតថា BYD Seal នឹងអាចភ្ជាប់មកជាមួយ E-platform ៣.០ ដោយប្រព័ន្ឋនេះបានបំពាក់លើម៉ូដែល Dolphin ដែលបានដាក់លក់លើទីផ្សារនៅចុងឆ្នាំ ២០២១ កន្លងទៅ ហើយមានតម្លៃចាប់ ពី ១៤៨២៣ ដុល្លារ ដល់ ១៩២៤៨ ដុល្លារ។
បន្តែមពីនេះទៅទៀត BYD Seal នឹងត្រូវបានបំពាក់ដោយ BYD Blade Battery ដែលមានផ្ទុកថាមពលថ្ម រហូតទៅដល់ ៨០០ វ៉ុល ហើយការសាកថ្មរបំពេញអាចរត់បានចម្ងាយរហូតដល់ ៧០០ គីឡូម៉ែត្រ។
BYD Seal ដោយវាត្រូវបានគេរំពឹងថាវានឹងអាចមានតម្លៃចន្លោះពី ៣៤,៧៦៨ ដុល្លាររហូតដល់ ៤៤,២៥១ ដុល្លារ។ ខណៈក្រុមហ៊ុន BYD កំពុងតែស្វែងរកផ្លូវទៅកាន់អឺរ៉ុប ដែលបច្ចុប្បន្ននេះ BYD Tang EV កំពុងតែឈានជើងចូលទៅក្នុងទីផ្សារប្រទេសន័រវេសផងដែរ ដោយមានតម្លៃ ៤៣,៨៨០ ដុល្លារ ។
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ