រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Honda ជាច្រើនគ្រឿងដែលត្រៀមនឹងបង្ហាញសម្រស់នៅលើទីផ្សារ
ក្រុមហ៊ុន Honda ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនដែលធ្លាប់តែផលិតរថយន្តដែលប្រើចំហេះខាងក្នុង ប៉ុន្តែបន្ទាប់ពីពិភពលោកមានការប្រែប្រួល ការជម្រុញអោយប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើង ក្រុមហ៊ុនក៏ចាប់ផ្តើមស្វែងរកដៃគូរសហការដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរមួយនេះ។ ហើយថ្មីៗនេះ ក្រុមហ៊ុនទើបតែបានប្រកាសពីការសហការរវាងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំ SONY ក្នុងកិច្ចសហការផលិតរថយន្តអគ្គិសនីថ្មីសម្រាប់ពិភពលោក។
ក្រុមហ៊ុន Honda ធ្លាប់បានបង្ហាញនូវម៉ូដែល Prologue ជាប្រភេទរថយន្តអគ្គិសនី SUV ដែលជាការសហការរវាងក្រុមហ៊ុនអាមេរិក General Motor នឹងបាននែនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនសន្យាថានឹងចេញលក់នៅឆ្នាំ ២០២៤ ខាងមុខ។
Honda ក៏បានចែករំលែកនូវសមត្ថភាពរបស់ Prologue ដែលវាបានភ្ជាប់មកជាមួយនឹងកញ្ចប់ថ្ម Ultium ដូចគ្នាទៅនឹងរថយន្តរបស់ក្រុមហ៊ុន GM មាន Cadillac Lyriq និង GMC Hummer EV ផងដែរ។ ប្រសិនបើ Prologue បញ្ចូលថ្ម ១០០ គីឡូវ៉ាត់ម៉ោង ដូចគ្នាទៅនឹង Lyriq នោះគេរំពឹងថាវានឹងអាចបើកបរបានចម្ងាយប្រហែល ៤៨៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។
ចំពោះការសហការជាមួយនឹងក្រុមហ៊ុន SONY, Honda ក៏បានបង្ហាញនូវម៉ូដែលអគ្គិសនីដែលមានឈ្មោះប្លែកៗ ផ្តើមដោយអក្សរ “e” នៅក្នុងឈ្មោះនីមួយៗដោយវាបញ្ជាក់ពីប្រភេទរថយន្ដអគ្គិសនី eTechnology របស់ Honda មានដូចជា e: Ny2 រហូតដល់ e:Ny9 ។ តម្រង់នៃរថយន្តអគ្គិសនីទាំងនោះ Honda និងប្រើប្រាស់ Platform ចំនួន ៣ មានទាំងប្រព័ន្ធដែលដំណើរដោយកង់ខាងមុខ ដំណើរការដោយកង់ខាងក្រោយ និងចុងក្រោយប្រព័ន្ធដំណើរការដោយកង់ទាំង ៤។
ជាមួយនឹងប្រភេទម៉ូដែលនីមួយៗ ទាំងអស់នេះអាចនឹងមានទំហំខុសៗគ្នា ប៉ុន្តែក្រុមហ៊ុនមិនទាន់បានបង្ហាញព័ត៌មានអ្វីច្រើនទេអំពីរថយន្ត EV ជំនាន់ក្រោយរបស់ខ្លួន តែក្រុមហ៊ុនបានបញ្ជាក់ថារថយន្តទីមួយគ្រោងនឹងមកដល់នៅឆ្នាំ ២០២៥។ ដោយពិចារណាពីឈ្មោះ EV ចំនួនប្រាំបីជាសញ្ញាសំគាល់មើលទៅដូចជា Honda កំពុងរៀបចំផែនការគ្រប់យ៉ាងរហូតដល់រថយន្ត SUV ដ៏ប្រណិត។
ការមកដល់នៃរថយន្តអគ្គិសនីថ្មីៗអាចនឹងបង្កើតជម្រើសអគ្គិសនីដែលមានលក្ខណៈប្រកួតប្រជែងសម្រាប់ម៉ូដែលពេញនិយមដូចជាម៉ូដែល Civic, Accord និង CR-V ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ប្រសិនបើត្រកូល "e:Ny" មានការគាំទ្រខ្លាំង៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ