រថយន្ត Ford Bronco First Edition ឆ្នាំ ២០២១ អាចជាក្ដីស្រមៃរបស់អ្នកស្រលាញ់ Off-Road
ប្រសិនបើអ្នកនៅក្នុងទីផ្សារសម្រាប់រថយន្ត Ford Bronco ថ្មី ហើយមិនទាន់បានបញ្ជាទិញទេនោះ សូមត្រៀមខ្លួនដើម្បីរង់ចាំព្រោះថាការរងចាំត្រូវចំណាយរយៈពេលយូរ។ សៀវភៅបញ្ជាទិញរបស់ក្រុមហ៊ុន Ford គឺពេញហើយសម្រាប់ឆ្នាំ ២០២២ នេះ។ ប៉ុន្តែប្រសិនបើអ្នកមិនចង់រង់ចាំ និងមានថវិកាបន្ថែមទៀតគឺ Bronco First Edition ២០២១ ទ្វាពីរ អាចជាអ្វីដែលអ្នកកំពុងស្វែងរក។
ដែលវាមកជាមួយនិងពណ៌ Cyber Orange Metallic ដ៏ប្រណិត រួមបញ្ចូលកញ្ចប់ Sasquatch ដែលស្វែងរកបាន មានន័យថាយ៉ាន់កង់ទំហំ ១៧ អ៊ីងដែលរុំដោយកៅស៊ូ Goodyear Territory MT, Bilstein monotube shocks, skid plates និង high- clearance ground flares។
នៅខាងក្រោម Hood មានម៉ាស៊ីន EcoBoost V6 ចំណុះ២.៧ លីត្រ ដែលមានកម្លាំង ៣១០ សេះ និងមានកម្លាំងរង្វិលជុំ ៥៤២ ញូតុនម៉ែត ដែលត្រូវបានផ្គូផ្គងទៅនឹងប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ និងប្រអប់បញ្ជូនពីរល្បឿន។
ថាមពលត្រូវបានបញ្ជូនទៅកាន់កង់ទាំងបួន ឌីសហ្វ្រាំងកង់បួនផ្តល់នូវថាមពលឈប់ចាំបាច់។របាររំកិលខាងមុខដែលគ្រប់គ្រងដោយអេឡិចត្រូនិច និងឌីផេរ៉ង់ស្យែលចាក់សោគឺចាំបាច់សម្រាប់អ្នកចូលចិត្តការ off-roader។
ផ្ទៃខាងក្នុងគឺជាកន្លែងដ៏មានផាសុខភាពដែលគួរជាមួយកៅអីស្បែកដ៌ប្រណិត ការគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិពីរតំបន់មួយទៅតំបន់មួយ អេក្រង់ LCD 12 អ៊ីញពេញលេញជាមួយនឹង Sync4 និង ប្រព័ន្ធសំឡេង Bang & Olufsen ជាមួយ បន្ទះសាកឥតខ្សែ។ សុវត្ថិភាពស្ដង់ដារ និងជំនួយការបើកបរមួយចំនួនរួមមាន Lane-Keeping assist, adaptive cruise control, និង evasive steering assist។
គួរបញ្ជាក់ដែរថាការលក់នេះរួមបញ្ចូលទាំង sticker ដែលនៅក្នុងបញ្ចី MSRP មានតម្លៃ ៥៩,៣៧៥ ដុល្លារ។ បើសិននៅក្នុងការដេញថ្លៃអាចឈានទៅដល់ ៧០,០០០ ដុល្លារ ហើយការដេញថ្លៃនិងបញ្ចប់នៅថ្ងៃទី ៦ ខែ មករា ខាងមុងនេះ ៕
អត្ថបទដោយ ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ