2022 Chevy Silverado. GMC Sierra អាចទទួលបាន Pick up ទ្វារពីរនិងកៅអីអង្គុយស្តង់ដា
រថយន្ត Pick Up បានក្លាយទៅជារបស់ដែលប្រណិតទៅហើយសម្រាប់សព្វថ្ងៃនេះ ជាមួយនឹងតម្លៃជាមធ្យមសម្រាប់ Full-Size pick up អីឡូវនេះលើសពី ៥៦,០០០ដុល្លារ បើគិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះបើយោងទៅតាម Kelly Blue book គឺជាក្រុមហ៊ុនវាយតម្លៃយានយន្ត និងស្រាវជ្រាវរថយន្តដែលត្រូវបានទទួលស្គាល់ដោយ អ្នកប្រើប្រាស់ និងឧស្សាហកម្មរថយន្ត។
សម្រាប់រថយន្ត Pick up នាពេលបច្ចុប្បន្នម្ចាស់របស់ពួកគេបានជ្រើសរើសម៉ូដែល svelte, crew-cab ទ្វារបួន ដើម្បីឱ្យសាកសមទៅនឹងគ្រួសារទាំងមូលដែលនាំឱ្យការបើកបរប្រកបដោយផាសុកភាព។ ប៉ុន្តែមនុស្សមួយចំនួនក៏នៅតែចង់បានរថយន្ត Pick Up ដែលមានលក្ខណៈសាមញ្ញអាចបើកបរយ៉ាងរីករាយព្រោះក្រុមហ៊ុន Chevrolet និង GMC បានបញ្ជាក់ថារថយន្ត Silverado និង Sierra ស៊េរីឆ្នាំ២០២២ ដែលត្រូវបានកែលម្អនឹងមានលក់ជាម៉ូដែលកាប៊ីនធម្មតាដែលមានទ្វារពីរជាមួយនឹងកៅអីស្តង់ដារ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Chevrolet បានបញ្ជាក់ថា កាប៊ីនធម្មតា ទាំងគ្រែស្តង់ដារ ឬគ្រែវែង នឹងត្រូវផលិតសម្រាប់តែរថយន្ត Silverado WT ដែលមានតម្លៃថោកបំផុតប៉ុណ្ណោះ។ សម្រាប់ Sierra អ្នកតំណាង GMC ក៏បានបញ្ជាក់ដែរថា ទាំងម៉ូដែលធម្មតា និងស្តង់ដារ ឬគ្រែវែង នឹងត្រូវបានផ្តល់ជូនតែលើ Base Pro grade ប៉ុណ្ណោះ។
នេះជាលើកដំបូងដែល Silverado ឬ Sierra ទ្វារពីរនឹងមកជាមួយនឹងគ្រែស្តង់ដារទំហំ ៧៩.៤អ៊ីង សម្រាប់ជំនាន់បច្ចុប្បន្ន។ ម៉ូដែលរថយន្តធម្មតាដែលមានគ្រែប្រវែង ៩៨.២អ៊ីង អាចមាននៅលើរថយន្ត Silverado និង Sierra កាលពីម៉ូដែលមុន ហើយបន្តជាជម្រើសសម្រាប់រថយន្ត Pick up នៃម៉ូដែលមូលដ្ឋាន។ ប្រសិនបើអ្នកចង់បានទ្វារពីរ Silverado ឬ Sierra នៅក្នុង Trim ដ៏ប្រណិត អ្នកពិតជាសំណាងណាស់ ដែលអាចទិញរថយន្ត Pick Up ទ្វារពីរជាមួយនឹងគ្រែស្តង់ដារនៅក្នុង Trail Boss ឬ RST trims។
មកទល់ពេលនេះមិនទាន់មានព័ត៌មានអំពីតម្លៃសម្រាប់ការកំណត់រចនាសម្ព័ន្ធរថយន្ត Pick up ដែលមានវ័យចំណាស់ទាំងនេះនៅឡើយទេ ប៉ុន្តែរំពឹងថាម៉ូដែលកៅអីអង្គុយធម្មតានឹងមានតម្លៃថោកជាងម៉ូដែលធំៗដទៃ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ