Chevrolet បង្ហាញម៉ូដែល pick-up ចំនួន ២ ដែលត្រៀមចូលទីផ្សារអគ្គិសនីនាពេលខាងមុខនេះ
ក្រុមហ៊ុន Chevrolet កំពុងព្យាយាមត្រួសត្រាយផ្លូវទៅកាន់ឧស្សាហកម្មអគ្គិសនីសម្រាប់ម៉ាកយីហោដែលលក់ដាច់បំផុតរបស់ខ្លួនគឺ Silverado ។
ហើយម៉ូដែលដែរចូលរួមជាមួយរថយន្ត Ford F-150 Lightning, GMC Hummer EV, Tesla Cybertruck និង Rivian R1T គឺជារថយន្ត Silverado EV ស៊េរីឆ្នាំ ២០២៤ ដែលត្រៀមនឹងវាយលុកទីផ្សាររថយន្ត Pick-up នៅដើមឆ្នាំ ២០២៣។
ហើយម៉ូដែលខាងក្រោមនេះគឺជាម៉ូដែលដែលត្រៀមចេញលក់ប៉ុន្មានឆ្នាំខាងមុខនេះ៖
Silverado EV WT
យោងតាមក្រុមហ៊ុន GM វេទិកា Ultium ផ្ទាល់ខ្លួនរបស់វាគាំទ្រ Silverado EV ដោយធ្វើឱ្យវាក្លាយជារថយន្តភីកអាប់អគ្គិសនីដែលរចនាឡើងពីមូលដ្ឋាន។ វាប្រើប្រាស់ស្ថាបត្យកម្មរាងកាយថ្មីដែលប្រើប្រាស់កញ្ចប់ថ្ម Ultium 24-module ហើយមកជាមួយនឹងភាពធន់ នឹង រឹងមាំ។
ម៉ូដែលនេះគ្រោងនឹងដាក់លក់នៅនិទាឃរដូវឆ្នាំ ២០២៣ ម៉ូដែល WT ( Work truck ) នឹងបំពាក់នូវថ្មដែលមានប្រវែងវែងបំផុតរបស់ GM ដែលនឹងអនុញ្ញាតអោយ សាកថ្មមួយពេញអាចធ្វើដំណើរបាន ៦៤៤ គីឡូម៉ែត្រ។ Silverado EV WT នេះនឹងអាចបំពេញតម្រូវការអតិថិជន ដែលផ្តល់នៅកម្លាំង ៥១០ សេះ និងកម្លាំងរង្វិលជុំ ៨៣៤ ញូតុនម៉ែត ជាមួយនឹងសមត្ថភាពអូសរហូតដល់ ៣៦២៩ គីឡូក្រាម។ ដែលមកជាមួយនឹងតម្លៃ ៣៩,៩០០ ដុល្លារ។
Model RST
ម៉ូទ័រខាងមុខ និងខាងក្រោយ មានប្រព័ន្ធ e4WD នៃ RST នឹងផ្តល់កម្លាំង ៦៦៤ សេះ នៃទិន្នផលអតិបរមា និងកម្លាំង ១,០៥៧.៥ ញូតុនម៉ែត្រនៃកម្លាំងបង្វិជុំនៅលើ Wide Open Watts Mode ដែលអនុញ្ញាតឱ្យរថយន្តភីកអាប់អាចស្ទុះពី ០ ទៅ ៩៦ គីឡូម៉ែតក្នុងមួយម៉ោងដែរប្រើរយៈពេលតិចជាង ៤.៥ វិនាទី។ នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ក្រុមហ៊ុន GM នឹងចាប់ផ្តើមលក់ម៉ូដែល RST First Edition នេះក្នុងតម្លៃ ១០៥,០០០ ដុល្លារ (MSRP) ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ