Chevy Silverado 1500 Duramax ស៊េរីឆ្នាំ ២០២៣ ថាមពលថ្មីញាក់ មានទាំងជម្រើស V8 និង V6

មើល: 1009

រថយន្តម៉ូដែល Chevy Silverado កំពុងតែរីករាយនឹងការចាប់ផ្តើមដ៏រឹងមាំតាំងពីយូរណាស់មកហើយរហូតមកដល់ពេលបច្ចុប្បន្នការលក់រថយន្តម៉ូដែលនេះនៅតែមានការពេញនិយមនៅលើទីផ្សារបើទោះបីជាពេលនេះរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីកំពុងតែវៃលុកចូលទីផ្សារច្រើនក៏ដោយ។

រថយន្តម៉ូដែល Chevy Silverado 1500 Duramax ស៊េរីឆ្នាំ ២០២៣ ដែលប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតនឹងទទួលបានថាមពល LZ0 ថ្មីត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនថ្មីដែលគ្រោងសម្រាប់ប្រើប្រាស់ជាមួយម៉ូដែលមួយនេះ។

វាមានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ាស៊ីន LM2 turbodiesel ដែលកំពុងប្រើប្រាស់ជាមួយ Silverado 1500 បច្ចុប្បន្ន ជាមួយនឹង turbocharged aspiration ៣.០ លីត្រ វាត្រូវបានគេនិយាយថា LZ0 ដែលមានស៊ីឡាំងប្រាំមួយ ហើយថាមពលត្រូវបានបានបញ្ជូនទៅកង់តាមរយៈប្រអប់លេខ ១០ វគ្គស្វ័យប្រវត្តិ។

ការរួមបញ្ចូលគ្នានេះផ្តល់នូវតួលេខគួរឱ្យចាប់អារម្មណ៍មួយចំនួនរថយន្ដម៉ូដែលមួយនេះអាចអូសសណ្ដោងបានទំងន់រហូតទៅដល់ ៦,០៣២ គីឡូក្រាម។ ម៉ូដែល Silverado 1500 ត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីន V6 ចំណុះ ៤.៣ លីត្រ ផលិតកម្លាំងបាន ២៨៥ សេះ និងកម្លាំងបង្វិល ៤១៣ ញូតុនម៉ែត្រ។

រីឯជម្រើសម៉ាស៊ីនសាំងវិញវាមានចណុះ ៥.៣ លីត្រ ម៉ាស៊ីន V8 L84 និង V8 ៦.២ លីត្រដែលមានកម្លាំង ៤២០ សេះ និងកម្លាំងបង្វិល ៦២៣ ញូតុនម៉ែត្រ។ រថយន្ដម៉ូដែល Chevrolet Silverado Duramax គឺជារថយន្ដដ៏ល្អឥតខ្ចោះនៃរថយន្តភីកអាប់ទំនើបដែលមានសមត្ថភាពខ្លាំងលើផ្លូវ Off road ៕

អត្ថបទដោយ៖ សូនីតា

ចែករំលែក:

Relate Post

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

Chevy Silverado 2500HD ឆ្នាំ ២០២៣ បង្ហាញខ្លួនជាមួយកម្លាំងអូសទាញកាន់តែខ្លាំង

  • News, New Car

ការបង្ហាញខ្លួនលើកដំបូងសម្រាប់រថយន្ត Chevy Silverado 2500HD ស៊េរីឆ្នាំ ២០២៣ កាលពីចុងឆ្នាំមុនបានមកជាមួយនឹងម៉ាស៊ីនចំណុះ ៦.៦ លីត្រ Duramax Turbo-Diesel V8 ។ ដោយនេះគឺជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលវាមិនបានមកជាមួយម៉ាស៊ីន Powertrain ដូចម៉ូដែលមុនឡើយ។ ឥឡូវនេះ Silverado 2500HD ក៏បានផ្តល់នូវព័ត៌មានលម្អិតបន្ថែមទៀតជាមួយនឹងសមត្ថភាពអតិបរមាដ៏សំខាន់ដែលបានផ្តល់ជម្រើសជា ៣ ទម្រង់ដូចជា Crew Cab, Regular Cab និង Double Cab ។ ទម្រង់ Crew Cab ក៏បានមកជាមួយនឹងម៉ាស៊ីនពីរប្រភេទរួមមានម៉ាស៊ីនសាំង និងម៉ាស៊ូត។ ដោយម៉ាស៊ីនសាំងវាផ្ទុកទម្ងន់បានត្រឹមតែ ៧,៥៧៥ គីឡូក្រាមប៉ុណ្ណោះ រីឯម៉ាស៊ូតវាផ្ទុកទម្ងន់បានរហូតដល់ ៩,៦៧៥ គីឡូក្រាមឯណោះ។ ចំណែកឯទម្រង់ Regular Cab ដែលមានការអូសទាញដោយផ្អែកទៅលើប្រព័ន្ធ RWD ជាមួយនឹងម៉ាស៊ីនសាំងវាអាចអូសទាញបាន ៧,៨៧៩ និងម៉ាស៊ូតអូសទាញបានរហូតដល់  ៨,៣៩៦ គីឡូក្រាម។ ប្រសិនបើផ្អែកទៅលើប្រព័ន្ធ 4WD វាអាចអូសទាញបាន ៧,៧៣៨ គីឡូក្រាមសម្រាប់ម៉ាស៊ីនសាំង និង ៨,២៥១ គីឡូក្រាមសម្រាប់ម៉ាស៊ូត។ រីឯទម្រង់ Double Cab ដែលវាអាចផ្ទុកទម្ងន់បាន ៧,៦៧៩ គីឡូក្រាមនៅពេលប្រើសាំង និង ៨,១៨៣ គីឡូក្រាមនៅពេលកំពុងប្រើម៉ាស៊ូត។ រីឯកម្លាំងម៉ាស៊ីនរបស់ Chevy Silverado 2500HD ស៊េរីឆ្នាំ ២០២៣ នេះក្រុមហ៊ុនមិនទាន់បានបង្ហាញនូវឡើយទេប៉ុន្តែវាប្រហែលជាអាចផ្តល់នូវកម្លាំង ៥០៥ សេះនិងកម្លាំងបង្វិល ១,៤៧១ ញ៉ូតុនម៉ែត្រ។ ពួកគេបានរំពឹងថាតួរលេខទាំងនេះនឹងត្រូវបានកែលម្អក្នុងពេលដ៏ខ្លី ខណៈដែលរបាយការណ៍កាលពីឆ្នាំមុនបានបង្ហាញថាក្រុមហ៊ុន Chevrolet មានផែនការកែលម្អទៅលើថាមពលនៃម៉ាស៊ីន Duramax Turbo-Diesel ៕ អត្ថបទដោយ៖ សាល សក្កណា

Stellantis Group នឹងលូកដៃចូលសមរភូមិសង្គ្រាមរថយន្តអគ្គិសនីនៅឆ្នាំ ២០២៤ ខាងមុខ

  • News, New Car

Stellantis Group គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនដ៏ធំជាងគេទាំងប្រាំមួយនៅទូទាំងពិភពលោក ដែលមានមានទីស្នាក់ការកណ្តាលនៅទីក្រុង Amsterdam ប្រទេសហូឡង់។ ហើយ Stellantis Group បានផ្តោតទៅលើការរចនា ការអភិវឌ្ឍន៍ ការផលិត និងលក់រថយន្តដែលមាន ១៥ ម៉ាកហើយក្នុងនោះក៏មាន Jeep ផងដែរ។ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Stellantis Group លោក Carlos Tavares កំពុងតែចង់លូកដៃចូលទៅក្នុងការប្រគួតប្រជែងនៃរថយន្តអគ្គិសនីខណៈដែល Ram EV ត្រៀមទប់ទល់នឹង Ford F-150 Lightning និង Chevrolet Silverado EV ដែលមកដល់នៅឆ្នាំ ២០២៤ ឆ្នាំក្រោយនេះ។ លោក Carlos Tavare បាននិយាយថា លោកនឹងទាញយកអត្ថប្រយោជន៍ពីម៉ាករបស់ខ្លួនដូចជា Lancia និង Opel ដើម្បីបង្កើតរថយន្តអគ្គីសនីដ៏ពិសេសមួយបន្ថែមទៀត។ ហើយគាត់ក៏បានបញ្ជាក់បន្ថែមទៀតថា គាត់នឹងប្រើប្រាស់កំណែទម្រង់ Dodge Monikers ដើម្បីធ្វើឱ្យរថយន្តប្រភេទ Muscle ដំណើរការដោយអគ្គិសនីនឹងមកដល់នៅឆ្នាំ ២០២៤ ។ បច្ចុប្បន្ននេះក្រុមហ៊ុនបានផ្តល់នូវរថយន្តអគ្គិសនីពីរម៉ូដែលដូចជា Jeep Wrangler 4xe និង Jeep Grand Cherokee 4xe ដែលជាប្រភេទ Plug-in Hybrid Powertrain ដោយកំពុងប្រជែងក្នុងទីផ្សារសហរដ្ឋអាមេរិក។ ការលើកឡើងរបស់ Stellantis Group បានបន្ថែមទៀតថាពួកគេនឹងបង្ហាញរថយន្ត SUV អគ្គិសនីដ៏ពេញលេញនៅដើមឆ្នាំក្រោយ ដោយពួកគេនឹងផ្តល់រូបរាង្គជាផ្លូវការរបស់ពួកគេនៃម៉ូដែលថ្មីនេះ។ ការបង្ហាញនូវគំរូមួយនេះបានធ្វើឱ្យយើងឃើញថាវាហាក់បីដូចជាមានរាងតូចចង្អៀតបន្តិច និងបានរចនាដំបូលបែប Floating Roof ជាមួយនឹងប៉ាណាខាងមុខដ៏ប្រណិតរបស់ Jeep ផងដែរ។ បន្ថែមពីនេះទៅទៀតវាក៏បានមកជាមួយចង្កៀងមុខ LED ស្ដើង និងយ៉ាន់កង់ស្ព័រដ៏ស្រស់ស្អាត។ លោក Carlos Tavare បានថ្លែងនៅក្នុងបទបង្ហាញផែនការយុទ្ធសាស្រ្តរបស់គាត់ថា គាត់នឹងពង្រីកគុណភាពរថយន្តអគ្គិសនីរបស់ Jeep ជាមួយនឹងសមត្ថភាព និងការរចនារូបរាងកាន់តែអស្ចារ្យ៕ អត្ថបទដោយ៖ សាល សក្កណា    

Chevrolet Colorado ZR2 ឆ្នាំ ២០២២ ប្រែកាយទាំងរូបរាង និងកម្លាំងម៉ាស៊ីនខ្លាំងមិនធម្មតា

  • News

វិស្វកម្មយានយន្តឯកទេស SVE ដែលមានមូលដ្ឋាននៅរដ្ឋ New Jersey របស់សហរដ្ឋអាមេរិក បានប្រែក្លាយរថយន្ត Chevrolet Colorado ZR2 ឆ្នាំ ២០២២ ទៅជាអាវុធដែលមានថាមពលខ្ពស់ និងអាចទទួលយកបាននូវ Ram 1500 TRX ធំជាងនេះ។ ម៉ូដែល Colorado ZR2 Xtreme Off-Road របស់ SVE បានបំពាក់ជាមួយម៉ាស៊ីន V-8 ចំណុះ ៥.៣ លីត្រ ដែលមានកម្លាំង ៧៥០ សេះ និងកម្លាំងបង្វិល ៨១៣ ញូតុនម៉ែត្រ។ ហើយវាក៏មកជាមួយប្រអប់លេខ ៨ វគ្គស្វ័យប្រវត្ត និង ប្រព័ន្ធកង់ទាំងអស់ All wheel Drive ផងដែរ ។ នៅលើកំពូលនៃរចនាបថខាងក្រៅរបស់ ZR2 SVE បានបន្ថែមក្រាហ្វិចនៅចំហៀងឃ្លុបខាងក្រោយ និងផ្លាកសញ្ញា "Xtreme" នៅលើទ្វារ ប៉ាណា និងបាំងខាងក្រោយរថយន្ត។ រីឯនៅផ្នែកខាងក្នុងធ្វើពីស្បែក រួមមានរបារភ្លើង LED និងបានបន្ថែមកង់សារគួនៅក្នុងឃ្លុបខាងក្រោយ ជាមួយនឹងជណ្ដើរសម្រាប់ឡើងទៅខាងក្នុងឃ្លុប ផងដែរ។ គួរបញ្ជាក់ផងដែរថា SVE មិនប្រាប់ពីបញ្ជីតម្លៃជាក់លាក់ណាមួយសម្រាប់ម៉ូដែលនេះនោះទេ ប៉ុន្តែមានការកត់សម្គាល់ថាខ្លួនមានគម្រោងនឹងផលិតរថយន្តប្រភេទ Pickup បែបនេះតែ៥០ គ្រឿងប៉ុណ្ណោះសម្រាប់គំរូនៃម៉ូដែល ២០២២ ។ ហើយក្រុមហ៊ុនក៏បានដាក់ ម៉ាស៊ីន V-8 ដែលមានថាមពលដូចគ្នានៅក្នុង GMC Canyon ដែរ ប៉ុន្តែវាគ្រាន់តែជាការជំនួសសម្រាប់រថយន្ត  Off-Road  តែប៉ុណ្ណោះ ។ ហើយម៉ូដែលរបស់ Colorado បានរចនាឡើងវិញនេះត្រូវបានគេរំពឹងថានឹងមកដល់ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ៕ អត្ថបទដោយ៖ ស្រីនុត  

មិនគួរឱ្យជឿគ្រាន់តែអាគុយរបស់រថយន្ត Hummer EV មានទំងន់ស្មើរនឹងរថយន្ត Sedan មួយ

  • News

40 ឆ្នាំរបស់ Hummer ពីវីរៈបុរសនៅក្នុងវិស័យយោធាកំពុងក្លាយទៅជាឡានអគ្គិសនី Truck នៅថ្ងៃអនាគត គឺនៅពេលដែលក្រុមហ៊ុន General Motor សម្រេចចិត្តធ្វើឱ្យម៉ាករថយន្តមួយនេះក្លាយអគ្គិសនី។ នៅពេលនោះយើងនឹងទទួលបានអ្វីមួយដែលមានទំហំធំហួសហេតុ និងទំងន់លើសអ្វីដែលយើងស្មានទៅទៀត។ បើយោងទៅតាមទិន្នន័យដាក់ដោយក្រុមហ៊ុន GM ជាមួយនឹងភ្នាក់ងារការពារបរិស្ថានសម្រាប់រថយន្ត Hummer EV ទំងន់សរុបដល់ទៅ ៤ តោនឯនោះ ។ ប៉ុន្តែនេះមិនទាន់ជាតួរលេខដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើលនោះទេ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលពិតប្រាកដនោះគឺជាទំងន់អាគុយអគ្គិសនីស្ថិតនៅខាងក្រោមបាត់ឡានដែលវាមានទំងន់រហូតទៅ ១៣២៥ គីឡូក្រាម ឬ ស្មើនឹង ១.៣ តោននៃអាគុយសរុបទាំងអស់។ បើយើងធ្វើការប្រៀបធៀបទំងន់អាគុយអគ្គិសនីរបស់ Hummer ជាមួយនឹងរថយន្តដទៃគឺ ស្មើនឹងរថយន្ត Honda Civic មួយដែលមានទំងន់សរុប ១៣៣៥ គីឡូក្រាម ហើយវាក៏ធ្ងន់ជាងរថយន្ត Subaru BRZ និង Ford Fiesta ដល់ទៅ ១០០ គីឡូក្រាម។  គួរបញ្ជាក់ផងដែរថារថយន្ត Hummer EV ស៊េរីឆ្នាំ ២០២២ បានផ្តល់នូវកាដំឡើងម៉ូទ័រអេឡិចត្រិចចំនួន ៣ ដែលបង្កើតកម្លាំងបាន ១០០០សេះ និងកម្លាំងបង្វិលកង់ដល់ទៅ 15,590 Nm ។ រថយន្តទាមទារនូវល្បឿនសន្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលពេលត្រឹម ៣ វិនាទី។ ជាមួយនឹងទំហំខ្លួនដ៏ធំ Hummer មានកម្រិតបើកបរបាន ៥២៩ គីឡូម៉ែត្រ នៅពេលដែលវាសាកថ្មពេញម្តង។  ត្បិតថាក្រុមហ៊ុនផលិតរថយន្តជាច្រើនបានអះអាងថានឹងផលិតរថយន្តដែលអាចជួយដល់បរិស្ថានដោយកាត់បន្ថយការបំភាយឧស្ម័នពុលពីប្រេងឥន្ធនៈ ប៉ុន្តែរថយន្តធុនធ្ងន់មានការបំពុលខ្លាំងជាងរថយន្តធន់ស្រាលទៅទៀត មិនថារថយន្តទាំងនោះជាប្រភេទអគ្គិសនីក៏ដោយ។ ពួកវាអាចបង្កើតការបំភាយឧស្ម័នដែលបញ្ចេញពីប្រភពផ្សេងៗគ្នា រួមមានសំបកកង់កៅស៊ូ ធូលីផ្លូវ និងហ្វ្រាំង ជាដើម។ នេះជាការពិតជាពិសេសសម្រាប់រថយន្តអគ្គិសនី ដោយសារទម្ងន់បន្ថែមពីថ្មរបស់ពួកវា៕  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ