Chevrolet Colorado ZR2 ឆ្នាំ ២០២២ ប្រែកាយទាំងរូបរាង និងកម្លាំងម៉ាស៊ីនខ្លាំងមិនធម្មតា
វិស្វកម្មយានយន្តឯកទេស SVE ដែលមានមូលដ្ឋាននៅរដ្ឋ New Jersey របស់សហរដ្ឋអាមេរិក បានប្រែក្លាយរថយន្ត Chevrolet Colorado ZR2 ឆ្នាំ ២០២២ ទៅជាអាវុធដែលមានថាមពលខ្ពស់ និងអាចទទួលយកបាននូវ Ram 1500 TRX ធំជាងនេះ។
ម៉ូដែល Colorado ZR2 Xtreme Off-Road របស់ SVE បានបំពាក់ជាមួយម៉ាស៊ីន V-8 ចំណុះ ៥.៣ លីត្រ ដែលមានកម្លាំង ៧៥០ សេះ និងកម្លាំងបង្វិល ៨១៣ ញូតុនម៉ែត្រ។ ហើយវាក៏មកជាមួយប្រអប់លេខ ៨ វគ្គស្វ័យប្រវត្ត និង ប្រព័ន្ធកង់ទាំងអស់ All wheel Drive ផងដែរ ។
នៅលើកំពូលនៃរចនាបថខាងក្រៅរបស់ ZR2 SVE បានបន្ថែមក្រាហ្វិចនៅចំហៀងឃ្លុបខាងក្រោយ និងផ្លាកសញ្ញា "Xtreme" នៅលើទ្វារ ប៉ាណា និងបាំងខាងក្រោយរថយន្ត។
រីឯនៅផ្នែកខាងក្នុងធ្វើពីស្បែក រួមមានរបារភ្លើង LED និងបានបន្ថែមកង់សារគួនៅក្នុងឃ្លុបខាងក្រោយ ជាមួយនឹងជណ្ដើរសម្រាប់ឡើងទៅខាងក្នុងឃ្លុប ផងដែរ។ គួរបញ្ជាក់ផងដែរថា SVE មិនប្រាប់ពីបញ្ជីតម្លៃជាក់លាក់ណាមួយសម្រាប់ម៉ូដែលនេះនោះទេ ប៉ុន្តែមានការកត់សម្គាល់ថាខ្លួនមានគម្រោងនឹងផលិតរថយន្តប្រភេទ Pickup បែបនេះតែ៥០ គ្រឿងប៉ុណ្ណោះសម្រាប់គំរូនៃម៉ូដែល ២០២២ ។
ហើយក្រុមហ៊ុនក៏បានដាក់ ម៉ាស៊ីន V-8 ដែលមានថាមពលដូចគ្នានៅក្នុង GMC Canyon ដែរ ប៉ុន្តែវាគ្រាន់តែជាការជំនួសសម្រាប់រថយន្ត Off-Road តែប៉ុណ្ណោះ ។ ហើយម៉ូដែលរបស់ Colorado បានរចនាឡើងវិញនេះត្រូវបានគេរំពឹងថានឹងមកដល់ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ