Stellantis Group នឹងលូកដៃចូលសមរភូមិសង្គ្រាមរថយន្តអគ្គិសនីនៅឆ្នាំ ២០២៤ ខាងមុខ
Stellantis Group គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនដ៏ធំជាងគេទាំងប្រាំមួយនៅទូទាំងពិភពលោក ដែលមានមានទីស្នាក់ការកណ្តាលនៅទីក្រុង Amsterdam ប្រទេសហូឡង់។ ហើយ Stellantis Group បានផ្តោតទៅលើការរចនា ការអភិវឌ្ឍន៍ ការផលិត និងលក់រថយន្តដែលមាន ១៥ ម៉ាកហើយក្នុងនោះក៏មាន Jeep ផងដែរ។
ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Stellantis Group លោក Carlos Tavares កំពុងតែចង់លូកដៃចូលទៅក្នុងការប្រគួតប្រជែងនៃរថយន្តអគ្គិសនីខណៈដែល Ram EV ត្រៀមទប់ទល់នឹង Ford F-150 Lightning និង Chevrolet Silverado EV ដែលមកដល់នៅឆ្នាំ ២០២៤ ឆ្នាំក្រោយនេះ។
លោក Carlos Tavare បាននិយាយថា លោកនឹងទាញយកអត្ថប្រយោជន៍ពីម៉ាករបស់ខ្លួនដូចជា Lancia និង Opel ដើម្បីបង្កើតរថយន្តអគ្គីសនីដ៏ពិសេសមួយបន្ថែមទៀត។ ហើយគាត់ក៏បានបញ្ជាក់បន្ថែមទៀតថា គាត់នឹងប្រើប្រាស់កំណែទម្រង់ Dodge Monikers ដើម្បីធ្វើឱ្យរថយន្តប្រភេទ Muscle ដំណើរការដោយអគ្គិសនីនឹងមកដល់នៅឆ្នាំ ២០២៤ ។
បច្ចុប្បន្ននេះក្រុមហ៊ុនបានផ្តល់នូវរថយន្តអគ្គិសនីពីរម៉ូដែលដូចជា Jeep Wrangler 4xe និង Jeep Grand Cherokee 4xe ដែលជាប្រភេទ Plug-in Hybrid Powertrain ដោយកំពុងប្រជែងក្នុងទីផ្សារសហរដ្ឋអាមេរិក។
ការលើកឡើងរបស់ Stellantis Group បានបន្ថែមទៀតថាពួកគេនឹងបង្ហាញរថយន្ត SUV អគ្គិសនីដ៏ពេញលេញនៅដើមឆ្នាំក្រោយ ដោយពួកគេនឹងផ្តល់រូបរាង្គជាផ្លូវការរបស់ពួកគេនៃម៉ូដែលថ្មីនេះ។
ការបង្ហាញនូវគំរូមួយនេះបានធ្វើឱ្យយើងឃើញថាវាហាក់បីដូចជាមានរាងតូចចង្អៀតបន្តិច និងបានរចនាដំបូលបែប Floating Roof ជាមួយនឹងប៉ាណាខាងមុខដ៏ប្រណិតរបស់ Jeep ផងដែរ។
បន្ថែមពីនេះទៅទៀតវាក៏បានមកជាមួយចង្កៀងមុខ LED ស្ដើង និងយ៉ាន់កង់ស្ព័រដ៏ស្រស់ស្អាត។ លោក Carlos Tavare បានថ្លែងនៅក្នុងបទបង្ហាញផែនការយុទ្ធសាស្រ្តរបស់គាត់ថា គាត់នឹងពង្រីកគុណភាពរថយន្តអគ្គិសនីរបស់ Jeep ជាមួយនឹងសមត្ថភាព និងការរចនារូបរាងកាន់តែអស្ចារ្យ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ