Hummer EV 1 Edition រកឃើញកំហុសបច្ចេកទេសមួយចំនួនពេលធ្វើការសាកល្បង
រថយន្ត GMC Hummer EV កំពុងមានមូលដ្ឋានថ្មីសម្រាប់ក្រុមហ៊ុន General Motors វាជាយានជំនិះដំបូងគេក្នុងចំណោមរថយន្តអគ្គិសនីពេញលេញជាច្រើនដែលប្រើប្រាស់ស្ថាបត្យកម្ម Ultium និងបច្ចេកវិទ្យាអាគុយ។
នៅក្នុងវិធីជាច្រើន Hummer EV បានបម្រើការជាអ្នកសាកល្បងសម្រាប់អ្នករចនា និងវិស្វករ ជាមួយនឹងមេរៀនដែលបានរៀនត្រូវបានអនុវត្តចំពោះ Chevy Silverado EV ដែលទើបតែបង្ហាញ និង GMC Sierra EV នាពេលខាងមុខ។
កម្លាំងបង្វិលជុំមានរហូតដ៏ទៅ ១៥៥៩២ របស់ Hummer EV ស្ទើតែមិនធ្លាប់ឮ ហើយមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ នៅពេលដែលបង្ហាញអោយឃើញ បញ្ហាខ្លះៗក្នុងអំឡុងពេលធ្វើតេស្ត។
តាមរយៈសារព័ត៌មាន The Drive បានអោយដឹងថា ប្រធានវិស្វករ Hummer EV លោក Al Oppenheiser បាននិយាយថា “ ក្នុងអំឡុងពេលធ្វើតេស្តគំរូ គាត់បានរកឃើញថាវាអាចមានបញ្ហាកង់ដែលអាចមានគ្រោះថ្នាក់ ដែលម្ចាស់គួរប្រុងប្រយ័ត្ន”។ តែលោកបានពន្យល់បន្ថែមថា “ នៅដើមដំបូងដែលយើងគ្រាន់តែព្យាយាមរក្សាលំនឹងកម្លាំងបង្វិលមុខនិងខាងក្រោយប៉ុណ្ណោះ” ។
ហើយរបៀប Watts to Freedom ឬហៅថា WTF របស់រថយន្ត pick-up ជាក់លាក់គឺជាប្រព័ន្ធគ្រប់គ្រងនៃការស្ទុះល្បឿនដែលត្រូវបានរចនាឡើងដើម្បីជំរុញរថយន្តឱ្យស្ទុះពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងដោយចំណាយពេលត្រឹមតែ ៣ វិនាទីនៅពេលភ្ជាប់គ្នា ប្រព័ន្ធបង្វិលយ៉ាន់កង់ទំហំ ៣៥ អ៊ីញទាំងបួន។
បច្ចេកវិទ្យារបស់ Hummer EV គឺថ្មីពេកហើយ បើប្រៀបធៀបទៅនឹងរថយន្ត Off-Road ដែលដើរដោយថាមពល ICE គឺស្មុគស្មាញខ្លាំងពេក ទោះយ៉ាងណាក៏ដោយការមានឧស្សាហកម្មបន្ទាប់បន្សំវាពិតជាអាចទៅរួច ក្រុមហ៊ុនកែសំរួលនឹងចាត់វិធានការដើម្បីទាញយកសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត pick-upមួយនេះ ។
ហើយការចែកចាយ Hummer EV 1 Edition ឆ្នាំ ២០២២ នេះ បច្ចុប្បន្នកំពុងដំណើរការ ចំពោះមានតម្លៃគឺ ១១២,៥៩៥ ដុល្លារជាមួយនឹង EPA-rated range 329-mile៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ