ជាង ១៥ ឆ្នាំមកហើយ Lexus បានផ្តល់ឱ្យពិភពលោកនូវរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់ដំបូងគេគឺម៉ូដែល IS F ។ នៅពេលនោះរថយន្តមួយនេះត្រូវបាន Lexus បង្កើតឡើងដើម្បីប្រគួតប្រជែងជាមួយនឹងដៃគូររបស់ខ្លួនគឺ BMW M3 និង Mercedes-AMG C63 ។
តាំងពីឆ្នាំ ២០១៣ មកនៅក្នុងទីផ្សារអាមេរិកមិនបានខ្វាយខ្វល់ជាមួយនឹងម៉ូដែលនេះទេតែទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២២ រថយន្តនេះក៏បានត្រលប់មកវិញជាមួយនឹងម៉ាស៊ីនដែលមានការអាប់ដេត និងមានថាមពលកាន់តែខ្លាំងជាងមុន។
Lexus ក៏បានអះអាងថានេះគឺជាម៉ូឌែល IS 500 F ដ៏ខ្លាំងបំផុតដែលក្រុមហ៊ុនមិនធ្លាប់មាន។ ប៉ុន្តែទោះជាយ៉ាងណា IS 500 F ក៏នៅតែមិនមានល្បឿនដូចគូប្រជែងអាល្លឺម៉ង់ទាំងពីររបស់ខ្លួននេះទេ ដោយសារតែវាត្រូវបានបំពាក់មកជាមួយប្រព័ន្ឋ RWD ប៉ុណ្ណោះ ខណៈពេលដែលរថយន្តភាគច្រើនក្នុងផ្នែកនេះបានបំពាក់មកជាមួយ AWD។
ប៉ុន្តែ Lexus បានផ្តោតទៅលើការធ្វើឱ្យម្ចាស់រថយន្តមានទំនុកចិត្តជាមួយទិដ្ឋភាពនៅខាងក្នុងដ៏មានផាសុកភាព និងម៉ាស៊ីន V8 ដែលផ្តល់ឱ្យអ្នកបើកកាន់តែមានភាពរីករាយក្នុងការបើកបរដោយគ្មានសំឡេងរំខាន។
Lexus IS 500 F បានបំពាក់មកជាមួយម៉ាស៊ីនចំណុះ ៥.០ លីត្រ V8 ដែលអាចបង្កើតកម្លាំងបាន ៤៧២ សេះនិងកម្លាំងបង្វិល ៣៩៥ ញ៉ូតុនម៉ែត។ ស៊ីឡាំងទាំងប្រាំបីនេះបានដំណើរការដោយគ្មានបញ្ហាបន្តិចណាឡើយ ដែលបានធ្វើឱ្យការស៊ីសាំងដ៏ល្អឥតខ្ចោះសម្រាប់ IS 500 F មួយនេះ ដោយថាមពលនេះត្រូវាបានបញ្ជូនទៅកង់ក្រោយដោយប្រអប់លេខ៨ វគ្គស្វ័យប្រវត្តិ។
បន្ថែមពីនេះទៅទៀត Lexus បានអះអាងថា IS 500 F វាអាចបង្កើនល្បឿនសន្ទុះ ៩៧ គីឡូម៉ែតក្នុងមួយម៉ោងដោយប្រើត្រឹមតែរយៈពេល ៤.៤ វិនាទីប៉ុណ្ណោះ។ ខណៈដែល IS 500 F អាចបង្កើនល្បឿនកំពូលបានរហូតទៅដល់ ២៤១ គីឡូម៉ែតក្នុងមួយម៉ោង ដោយវាជាលឿនសមរម្យសម្រាប់រថយន្តដែលមានទម្ងន់ ១៧៩៥ គីឡូក្រាម។
ជាមួយនឹងផ្ទៃខាងក្នុងដ៏ប្រណិត ដែលវាបានផ្តល់នូវងារទំនើបៗជាច្រើនដូចជាការតភ្ជាប់ Alexa ការគ្រប់គ្រងអាកាសធាតុ និងកាមេរ៉ាចតរថយន្ត ៣៦០ ដឺក្រេ។ ជាមួយគ្នានេះដែល វាបានបំពាក់មកជាមួយនឹងកង់ទំហំ ១៩ អ៊ីញធ្វើឱ្យស្រាលជាងមុន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបើបរ។
Lexus IS 500 F ដែលមានតម្លៃចាប់ពី ៥៦,៥០០ ដុល្លារ និងជារថយន្តដែលមានតម្លៃថ្លៃបំផុតក្នុងចំណោមប្រភេទរថយន្តរបស់វា។ ដូចគ្នានេះផងដែរ ចាប់តាំងពីឧស្សាហកម្មផលិតរថយន្តកំពុងតែឆ្ពោះទៅរកថាមពលអគ្គិសនី នេះប្រហែលជាឱកាសចុងក្រោយហើយក្នុងការរីករាយជាមួយនឹងម៉ាស៊ីន V8 មួយនេះជាមួយនិងម៉ូឌែល Lexus IS 500 F ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ