Jeep Gladiator បំប្លែងថ្មីទៅជា Hellfire 6×6 មានតម្លៃជិត ២២ ម៉ឺនដុល្លារ

មើល: 992

ក្រុមហ៊ុន Apocalypse ជាក្រុមហ៊ុនផលិតរថយន្តប្រភេទ 6×6 ដ៏លេចធ្លោមួយ ដោយមានមូលដ្ឋាននៅឯរដ្ឋ Florida សហរដ្ឋអាមេរិក។ ការមកដល់នូវរថយន្ត Mercedes-Benz G63 AMG 6×6 បានធ្វើឱ្យក្រុមហ៊ុន Apocalypse នាំយកនូវរថយន្ត Jeep Gladiator ដើម្បីកែប្រែទៅជាប្រភេទរថយន្ត 6×6 ។

រថយន្តមួយនេះត្រូវបានគេហៅថា Hellfire វាបាននាំយកមកជាមួយនឹងអ័ក្សចំនួន ៣ ដែលបានបំពាក់ទៅដោយកង់ចំនួន ៦ ។ ហើយវាត្រូវបានកែប្រែនូវប៉ាណាខាងមុខដោយភ្ជាប់ជាមួយរបារភ្លើង LED និងទំពក់ពណ៌ក្រហមពីរសងខាង ខណៈពេលដែលផ្នែកខាងក្រោយនៃរថយន្តមួយនេះ មានទ្រង់ទ្រាយដូចទៅនឹង Tesla Cybertruck ដែរ។

Hellfire បានបំពាក់មកជាមួយ ម៉ាស៊ីនចំណុះ ៦.២ លីត្រ Supercharged Hellcat V8 ដោយវាបង្កើតកម្លាំងរហូតទៅដល់ ៧៥០ សេះ។ បន្ថែមពីនេះទៅទៀតវាក៏បានមកជាមួយប្រអប់លេខ ៨ វគ្គស្វ័យប្រវត្តិនិងប្រព័ន្ធ All Will Drive ដែលដំណើរការដោយកង់ទាំង ៦ ។

ហើយវាក៏បានផ្តល់នូវមុខងារនៅផ្នែកខាងក្នុងដូចជា ម៉ូនីទ័រ LCD ពោងសុវត្ថិភាព ប៉ាស់ចំនួន ៨ គ្រាប់ និងប្រព័ន្ធ GPS ផងដែរ។ ការមកដល់នូវរថយន្តដ៏មានមុខកាចមួយនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការរចនានូវរូបរាងគួរឱ្យខ្លាច និងសមត្ថភាពដ៏អស្ចារ្យដោយផ្អែកទៅលើកម្លាំងដ៏ខ្លាំងរបស់វា។

រថយន្ត Hellfire មួយនេះត្រូវបានដាក់លក់នៅគេហទំព័រ eBay ដែលតម្លៃរហូតទៅដល់ ២១៩,៩៩៩ ដុល្លារ ហើយវាក៏មានការធានារហូតទៅដល់ ៣ ឆ្នាំផងដែរ។

អត្ថបទដោយ៖ សាល សក្កណា

ចែករំលែក:
ស្លាក:

Relate Post

Stellantis Group នឹងលូកដៃចូលសមរភូមិសង្គ្រាមរថយន្តអគ្គិសនីនៅឆ្នាំ ២០២៤ ខាងមុខ

  • News, New Car

Stellantis Group គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនដ៏ធំជាងគេទាំងប្រាំមួយនៅទូទាំងពិភពលោក ដែលមានមានទីស្នាក់ការកណ្តាលនៅទីក្រុង Amsterdam ប្រទេសហូឡង់។ ហើយ Stellantis Group បានផ្តោតទៅលើការរចនា ការអភិវឌ្ឍន៍ ការផលិត និងលក់រថយន្តដែលមាន ១៥ ម៉ាកហើយក្នុងនោះក៏មាន Jeep ផងដែរ។ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Stellantis Group លោក Carlos Tavares កំពុងតែចង់លូកដៃចូលទៅក្នុងការប្រគួតប្រជែងនៃរថយន្តអគ្គិសនីខណៈដែល Ram EV ត្រៀមទប់ទល់នឹង Ford F-150 Lightning និង Chevrolet Silverado EV ដែលមកដល់នៅឆ្នាំ ២០២៤ ឆ្នាំក្រោយនេះ។ លោក Carlos Tavare បាននិយាយថា លោកនឹងទាញយកអត្ថប្រយោជន៍ពីម៉ាករបស់ខ្លួនដូចជា Lancia និង Opel ដើម្បីបង្កើតរថយន្តអគ្គីសនីដ៏ពិសេសមួយបន្ថែមទៀត។ ហើយគាត់ក៏បានបញ្ជាក់បន្ថែមទៀតថា គាត់នឹងប្រើប្រាស់កំណែទម្រង់ Dodge Monikers ដើម្បីធ្វើឱ្យរថយន្តប្រភេទ Muscle ដំណើរការដោយអគ្គិសនីនឹងមកដល់នៅឆ្នាំ ២០២៤ ។ បច្ចុប្បន្ននេះក្រុមហ៊ុនបានផ្តល់នូវរថយន្តអគ្គិសនីពីរម៉ូដែលដូចជា Jeep Wrangler 4xe និង Jeep Grand Cherokee 4xe ដែលជាប្រភេទ Plug-in Hybrid Powertrain ដោយកំពុងប្រជែងក្នុងទីផ្សារសហរដ្ឋអាមេរិក។ ការលើកឡើងរបស់ Stellantis Group បានបន្ថែមទៀតថាពួកគេនឹងបង្ហាញរថយន្ត SUV អគ្គិសនីដ៏ពេញលេញនៅដើមឆ្នាំក្រោយ ដោយពួកគេនឹងផ្តល់រូបរាង្គជាផ្លូវការរបស់ពួកគេនៃម៉ូដែលថ្មីនេះ។ ការបង្ហាញនូវគំរូមួយនេះបានធ្វើឱ្យយើងឃើញថាវាហាក់បីដូចជាមានរាងតូចចង្អៀតបន្តិច និងបានរចនាដំបូលបែប Floating Roof ជាមួយនឹងប៉ាណាខាងមុខដ៏ប្រណិតរបស់ Jeep ផងដែរ។ បន្ថែមពីនេះទៅទៀតវាក៏បានមកជាមួយចង្កៀងមុខ LED ស្ដើង និងយ៉ាន់កង់ស្ព័រដ៏ស្រស់ស្អាត។ លោក Carlos Tavare បានថ្លែងនៅក្នុងបទបង្ហាញផែនការយុទ្ធសាស្រ្តរបស់គាត់ថា គាត់នឹងពង្រីកគុណភាពរថយន្តអគ្គិសនីរបស់ Jeep ជាមួយនឹងសមត្ថភាព និងការរចនារូបរាងកាន់តែអស្ចារ្យ៕ អត្ថបទដោយ៖ សាល សក្កណា    

Lexus IS 500 F ឆ្នាំ ២០២២ អាចនឹងជាម៉ូដែលចុងក្រោយនៃម៉ាស៊ីន V8

  • News, New Car

ជាង ១៥ ឆ្នាំមកហើយ Lexus បានផ្តល់ឱ្យពិភពលោកនូវរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់ដំបូងគេគឺម៉ូដែល IS F ។ នៅពេលនោះរថយន្តមួយនេះត្រូវបាន Lexus បង្កើតឡើងដើម្បីប្រគួតប្រជែងជាមួយនឹងដៃគូររបស់ខ្លួនគឺ BMW M3 និង Mercedes-AMG C63 ។ តាំងពីឆ្នាំ ២០១៣ មកនៅក្នុងទីផ្សារអាមេរិកមិនបានខ្វាយខ្វល់ជាមួយនឹងម៉ូដែលនេះទេតែទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២២ រថយន្តនេះក៏បានត្រលប់មកវិញជាមួយនឹងម៉ាស៊ីនដែលមានការអាប់ដេត និងមានថាមពលកាន់តែខ្លាំងជាងមុន។ Lexus ក៏បានអះអាងថានេះគឺជាម៉ូឌែល IS 500 F ដ៏ខ្លាំងបំផុតដែលក្រុមហ៊ុនមិនធ្លាប់មាន។ ប៉ុន្តែទោះជាយ៉ាងណា IS 500 F ក៏នៅតែមិនមានល្បឿនដូចគូប្រជែងអាល្លឺម៉ង់ទាំងពីររបស់ខ្លួននេះទេ ដោយសារតែវាត្រូវបានបំពាក់មកជាមួយប្រព័ន្ឋ RWD ប៉ុណ្ណោះ ខណៈពេលដែលរថយន្តភាគច្រើនក្នុងផ្នែកនេះបានបំពាក់មកជាមួយ AWD។ ប៉ុន្តែ Lexus បានផ្តោតទៅលើការធ្វើឱ្យម្ចាស់រថយន្តមានទំនុកចិត្តជាមួយទិដ្ឋភាពនៅខាងក្នុងដ៏មានផាសុកភាព និងម៉ាស៊ីន V8 ដែលផ្តល់ឱ្យអ្នកបើកកាន់តែមានភាពរីករាយក្នុងការបើកបរដោយគ្មានសំឡេងរំខាន។ Lexus IS 500 F បានបំពាក់មកជាមួយម៉ាស៊ីនចំណុះ ៥.០ លីត្រ V8 ដែលអាចបង្កើតកម្លាំងបាន ៤៧២ សេះនិងកម្លាំងបង្វិល ៣៩៥ ញ៉ូតុនម៉ែត។ ស៊ីឡាំងទាំងប្រាំបីនេះបានដំណើរការដោយគ្មានបញ្ហាបន្តិចណាឡើយ ដែលបានធ្វើឱ្យការស៊ីសាំងដ៏ល្អឥតខ្ចោះសម្រាប់ IS 500 F មួយនេះ ដោយថាមពលនេះត្រូវាបានបញ្ជូនទៅកង់ក្រោយដោយប្រអប់លេខ៨ វគ្គស្វ័យប្រវត្តិ។ បន្ថែមពីនេះទៅទៀត Lexus បានអះអាងថា IS 500 F វាអាចបង្កើនល្បឿនសន្ទុះ ៩៧ គីឡូម៉ែតក្នុងមួយម៉ោងដោយប្រើត្រឹមតែរយៈពេល ៤.៤ វិនាទីប៉ុណ្ណោះ។ ខណៈដែល IS 500 F អាចបង្កើនល្បឿនកំពូលបានរហូតទៅដល់ ២៤១ គីឡូម៉ែតក្នុងមួយម៉ោង ដោយវាជាលឿនសមរម្យសម្រាប់រថយន្តដែលមានទម្ងន់ ១៧៩៥ គីឡូក្រាម។ ជាមួយនឹងផ្ទៃខាងក្នុងដ៏ប្រណិត ដែលវាបានផ្តល់នូវងារទំនើបៗជាច្រើនដូចជាការតភ្ជាប់ Alexa ការគ្រប់គ្រងអាកាសធាតុ និងកាមេរ៉ាចតរថយន្ត ៣៦០ ដឺក្រេ។ ជាមួយគ្នានេះដែល វាបានបំពាក់មកជាមួយនឹងកង់ទំហំ ១៩ អ៊ីញធ្វើឱ្យស្រាលជាងមុន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបើបរ។ Lexus IS 500 F ដែលមានតម្លៃចាប់ពី ៥៦,៥០០ ដុល្លារ និងជារថយន្តដែលមានតម្លៃថ្លៃបំផុតក្នុងចំណោមប្រភេទរថយន្តរបស់វា។ ដូចគ្នានេះផងដែរ ចាប់តាំងពីឧស្សាហកម្មផលិតរថយន្តកំពុងតែឆ្ពោះទៅរកថាមពលអគ្គិសនី នេះប្រហែលជាឱកាសចុងក្រោយហើយក្នុងការរីករាយជាមួយនឹងម៉ាស៊ីន V8 មួយនេះជាមួយនិងម៉ូឌែល Lexus IS 500 F ៕ អត្ថបទដោយ៖ សាល សក្កណា

Jeep Wrangler បន្ថែមកូនពៅនាម High Tide ថ្មីនៅក្នុងត្រកូលរបស់ខ្លួនត្រៀមសម្រាប់ការមកដល់នូវរដូវក្តៅ

  • News, New Car

Jeep Wrangler គឺជារថយន្តប្រភេទ Off-road SUV ដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានក្រុមហ៊ុន Jeep បង្កើតឡើងដំបូងតាំងពីឆ្នាំ 1986 មកម្ល៉េះ។ ហើយក៏ត្រូវបានគេស្គាល់សឹងតែទូទាំងពិភពលោក និងទទួលបានការកោតសសើរច្រើនពីសំណាក់អ្នកប្រើប្រាស់ទៅលើគុណភាពផលិតដ៏រឹងម៉ាំ និងការរក្សានូវរូបរាងបែប Classic ប៉ុន្តែនៅតែមើលទៅស្អាតប្លែកខុសពីរថយន្តដ៏ទៃ។ ដោយឡែក កាលពីពេលថ្មីៗនេះ Jeep ទើបតែធ្វើការប្រកាសចេញនូវរថយន្ត Jeep ប្រភេទ SUV ចំនួនមួយម៉ូដែលទៀត មានឈ្មោះថា High Tide ដោយវាស្ថិតនៅក្នុងត្រកូល Wrangler របស់ Jeep។ ហើយគ្រោងនឹងបញ្ចេញលក់ក្នុងសហរដ្ឋអាមេរិកនាខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។ ជាការពិតណាស់ បន្ទាប់ពី Jeep បានធ្វើការប្រកាសចេញរថយន្ត Jeep Wrangler ស៊េរីឆ្នាំ ២០២២ នៅចុងឆ្នាំ ២០២១ កន្លងទៅ។ ឥឡូវនេះ ក្រុមហ៊ុន Jeep បានធ្វើការបញ្ចេញនូវ Jeep Wrangler មួយម៉ូដែលទៀតមានឈ្មោះថា High Tide ជាមួយនឹងតម្លៃ ៤៩,២៤០ ដុល្លារ(តម្លៃចេញពីរោងចក្រ) ដែលតម្លៃនេះវាខ្ពស់ជាងម៉ូដែល Rubicon របស់ Jeep Wrangler ទៅទៀត។ បន្ថែមពីនេះ High Tide នឹងមកជាមួយកញ្ចប់ Xtreme Recon ដែលនៅក្នុងកញ្ចប់នោះ មានសំបកកង់ម៉ាក BF Goodrich T/A KO2 ទំហំ ៣៥ អ៊ីញ និងយ៉ាន់កង់ទំហំ ១៧ អ៊ីញ។ បូករួមទាំងការបន្ថែមនូវភ្លើង LED នៅចង្កៀងមុខរថយន្ត និង ដំបូលអាចបិទបើកបានថែមទៀតផង។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងសម្រាប់ Wrangler High Tide គឺមានការរចនាអក្សរ High Tide និង Beach ថ្មីនៅចំហៀងឃ្លប់ម៉ាស៊ីន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ម៉ូដែល High Tide ពិសេសនេះគឺមានរថយន្តចំនួន ៥០០ គ្រឿងដំបូងប៉ុណ្ណោះ ដែលនឹងត្រូវទទួលបានការរចនាអក្សរ Beach ។ ក្រៅពីនោះអតិថិជនក៏អាចធ្វើការជ្រើសរើសពណ៌បានតាមចំណង់ចំណូលចិត្តផងដែរ។ ដោយ High Tide មកជាមួយនឹងពណ៌ចំនួន ៥ គឺៈ ពណ៌ ស (Bright White), ខ្មៅ (Black), ខៀវ (Hydro Blue), ប្រផេះ (Sting Gray) និងចុងក្រោយគឺពណ៌ លឿង ថ្មី (High Velocity Yellow) នេះតែម្តង។  គួរបញ្ជាក់ផងដែរថាកេរ្តិ៍ដ៏ល្បីរបស់ Jeep បង្កើតរថយន្តក្នុងទម្រង់ជាប្រភេទរថយន្ត Off-road SUV ហើយមកទល់សព្វថ្ងៃ Jeep បានធ្វើការកែប្រែរូបរាង Jeep Wrangler ចំនួន 4 ជំនាន់មកហើយ។ បច្ចុប្បន្ន Jeep Wrangler បានចែកចេញជា ៥ ប្រភេទគឺៈ Sport, Sport S, Sahara, Rubicon និងចុងក្រោយគឺ High Tide ថ្មីនេះឯង៕  

រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២

  • News, New Car

រថយន្តប្រភេទ Off-Road គឺសំដៅទៅលើរថយន្តដែលមានភាពរឹងមាំយ៉ាងពិសេសក្នុងការជំនះឧបសគ្គនៅលើផ្លូវ និង ធ្វើការដំណើរផ្សងព្រេងដ៏អស្ចារ្យ ហើយវាក៏កំពុងតែពេញនិយម និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកបើកបរនាពេលបច្ចុប្បន្ននេះផងដែរ។ ហើយទាំងនេះគឺជាកំពូលរថយន្ត Off-Road ទាំង ៥ ដែលកំពុងមានឥទ្វិពលនៅក្នុងឆ្នាំ ២០២២ នេះ។   ១. Toyota Tacoma TRD Pro Toyota Tacoma TRD Pro ឆ្នាំ ២០២២ ដែលវានិងក្លាយទៅជាតម្រូវការខ្ពស់របស់អតិថិជននៅក្នុងទីផ្សារ off-road ។ ការលក់របស់ម៉ូដែល Tacoma តែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការជិះ Off-road គឺដោយសារតែវាមានភាពធន  និងសមត្ថភាពដ៏អស្ចារ្យក្នុងការរក្សាតម្លៃរបស់ខ្លួន។ Tacoma TRD Pro បានបំពាក់ដោយម៉ាស៊ីនចំណុះ ៣.៥ លីត្រ V6 ដែលវាអាចបង្កើតកម្លាំងបាន ២៧៨ សេះ និងមានកម្លាំងបង្វិល ៣៥៩ ញ៉ូតុនម៉ែត្រ។ រីឯសំបកកង់មានទំហំ ៣០.៥ អ៊ីញ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺវាបានបំពាក់ទៅដោយ Skid Plates ដើម្បីជួយទប់លំនឹងរថយន្តនៅពេលដែលជិះចុះចំណោត និងផ្លូវដែលមានភក់បានយ៉ាងងាយស្រួល។    ២. Ford Ranger Raptor រថយន្ត Ford Ranger Raptor ជាញឹកញាប់ត្រូវបានគេមើលឃើញថាជារថយន្ត Off-road ដែលងាយស្រួលជាងរថយន្តផ្សេងទៀត ដោយសារទំហំដឹកទំនិញដ៏ធំរបស់វា។ ទោះយ៉ាងណាក៏ដោយ វានៅតែអាចរក្សាខ្លួនវាបានយ៉ាងល្អ ក្នុងការបើកបរលើផ្លូវផ្សងព្រេង ឬផ្លូវ Off-road ជាដើម។ Ford Raptor បានបំពាក់ទៅដោយម៉ាស៊ីនចំណុះ ២.០ លីត្រ Twin-turbo 4 ដែលវាមានកម្លាំង ២១១ សេះ និងមានកម្លាំងបង្វិល ៥០០ ញ៉ូតុនម៉ែត្រ។ Raptor វាមានលក្ខណៈពិសេសដោយាវាបានបំពាក់ទៅដោយបូម Foxx វាជាប្រភេទបូម ដែលរឹងមាំក្នុងការបើកបរលើផ្លូវដែលមានឧបសគ្គខ្លាំង ជាពិសេសពីនេះទៅទៀតបូមទាំង ៤ របស់វាជួយទប់លំនឹងក្នុងការបើកបរល្បឿនលឿនយ៉ាងល្អ។   ៣. Land Rover Defender Land Rover Defender ឆ្នាំ ២០២២ ជារថយន្តដែលស្ថិតក្នុងត្រកូលអ្នកមាននិងកំពុងតែអភិវឌ្ឍខ្លួនទៅជារថយន្ត Off-road មួយដ៏ពេញលេញ។ Defender កំពុងតែបំពេញចិត្តអតិថិជនដែលកំពុងស្វែងរករថយន្ត Off-road ដែលមានសុវត្ថិភាព។ លក្ខណៈពិសេសរបស់វា គឺផ្នែកខាងក្នុងដែលធ្វើឱ្យមានផាសុខភាពនៅពេលដែលបើកបរលើផ្លូវណាមួយ។ Defender បានបំពាក់ទៅដោយម៉ាស៊ីនចំណុះ ៥.០ លីត្រ V8 ដែលវាមានកម្លាំង ៥១៨ សេះ។ ពិសេសពីនេះទៅទៀត Defender បានបន្ថែមបូមខ្យល់ និងកំណែដ៏ទំនើបបំផុតរបស់ Land Rover នៃ Terrain Response Off-road អេឡិចត្រូនិចជួយឱ្យវាយកឈ្នះលើផ្លូវ Off-road បានដោយងាយស្រួល។   ៤. Jeep Grand Cherokee Trailhawk រថយន្ត Jeep Grand Cherokee Trailhawk ឆ្នាំ ២០២២ គឺជារថយន្តដែលត្រៀមរួចជាស្រេចនៅលើផ្លូវដ៏វែងឆ្ងាយ ដែលវាផ្តល់នូវសមត្ថភាពមិនគួរឱ្យជឿនៅពេលជិះលើផ្លូវលំបាក។ Jeep Trailhawk បានបំពាក់ទៅដោយម៉ាស៊ីនចំណុះ ៣.៦ លីត្រ V6 ដែលវាមានកម្លាំង ២៩៣ សេះ និងមានកម្លាំងបង្វិល ៣៤៨ ញ៉ូតុនម៉ែត្រ និងមានសំបកកង់ទំហំ ៣០.៥ អ៊ីញដ៏គួរឱ្យចាប់អារម្មណ៍។  Jeep Trailhawk បានបំពាក់ Skid Plates ដើម្បីជួយទប់លំនឹងរថយន្តនៅពេលដែលជិះចុះចំណោត និងផ្លូវដែលមានភក់បានយ៉ាងងាយស្រួល។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺរថយន្ត Jeep មានផ្ទៃខាងក្នុងដ៏ស្រស់ស្អាត ដែលជួយឲ្យអ្នកបើកបរមានផាសុកភាព និងមានភាពប្រណិតជុំវិញពេលបើកបរ គ្រប់ស្ថានភាពផ្លូវ។   ៥. Suzuki Jimny Suzuki Jimny សម្រាប់ឆ្នាំ ២០២២ នេះមិនមែនជារថយន្ត Off-road ធម្មតាដែលអ្នកគិតទេ។ ដូច្នេះហើយ វាមានលក្ខណៈប្លែកពីគេ ដែលវាមានរាងតូច។ ថ្វីត្បិតតែ Suzuki Jimny ជាយានជំនិះ Off-road តូចក៏ដោយ ប៉ុន្តែវាមានបំពាក់នូវឧបករណ៏ដែលរឹងមាំជាងដៃគូប្រជែងរបស់វា។ Jimny ជាប្រភេទរថយន្តធន់ស្រាលដែលមានជើងក្រោមដ៏រឹងមាំ និងប្រព័ន្ធជើងក្រោម 3-link rigid ជាមួយ coil springs ដែលធ្វើឱ្យវាល្អក្នុងការជិះជុំវិញផ្លូវ Off-road ឬងាយស្រួលក្នុងការគ្រប់គ្រងសម្រាប់អ្នកដែលទើបនឹងបើក Off-road ជាលើកដំបូង។ Jimny បានបំពាក់ទៅដោយម៉ាស៊ីនចំណុះ ១.៥ លីត្រ normally-aspirated ដែលវាមានកម្លាំង ១០១ សេះ និងមានកម្លាំងបង្វិល ១៣០ ញ៉ូតុនម៉ែត្រ។ រថយន្តទាំងអស់នេះមានលក្ខណៈពិសេសផ្សេងៗគ្នា ប៉ុន្តែវាមានសមត្ថភាពសម្រាប់ការផ្សងព្រេង Off-road ដូចៗគ្នា។ សម្រាប់ Land Rover Defender និង Toyota Tacoma គឺល្អសម្រាប់ដោះស្រាយគ្រប់ស្ថានភាពផ្លូវ ចំណែកឯរថយន្ត Suzuki វិញគឺល្អសម្រាប់អ្នកដែលទើបនឹងបើក Off-road ជាលើកដំបូង៕

រថយន្ត Mini SUV របស់ Jeep តូចតែខ្លឹមទទួលបានការចាប់អារម្មណ៍ខ្លាំង

  • News

រថយន្ត SUV ខ្នាតតូចរបស់ Jeep ដែលមានឈ្មោះថា Renegade បានត្រលប់មកវិញសម្រាប់ឆ្នាំ២០២២ ជាមួយនឹងការបំពាក់ដោយម៉ាស៊ីនTurbocharge ចំណុះ ១.៣លីត្រ។ រថយន្តនេះត្រូវបានផលិតឡើងសម្រាប់ប្រកួតប្រជែងផ្នែករថយន្ត SUV ខ្នាតតូចដែលមានដូចជា Chevy Trax, Ford Eco sport, Nissan Rague Sport និង Honda HR-V។ ចំពោះចំនុចលេចធ្លោថ្មីមួយនៅលើរថយន្ត Renegade នោះគឺ Altitude Package ជាស្តង់ដារថ្មីដែលបានបញ្ចូលនូវ Touchscreen ទំហំ៨.៤អ៊ីញ នៅលើម៉ូដែល Sport និង Latitudeបូករួម និងការរចនារូបរាងដ៏គួអោយចាប់អារម្មណ៏ជាមួយការផ្លាស់ប្ដូរFog Light Mirror Caps នៅកាងខាងក្រោយ។ កញ្ចប់ Altitude ថ្មីដែលជាមូលដ្ឋាននៃ Black out Trim វាភ្ជាប់ជាមួយផ្លាកសញ្ញាពណ៌ខ្មៅរលោង ប៉ាណាខាងមុខមានប្រអប់រាងចតុកោណ ៧តម្រៀបជាប់ៗ, DLR /turn bezels យ៉ាន់កង់ទំហំ ១៨អ៊ីញ រួមជាមួយនឹងកៅអីស្បែកដ៏ប្រណិត។ Renegade នៅតែបន្តជារថយន្តដែលមានមាឌតូចហើយផ្ដល់កម្លាំងបាន ១៧៧សេះ និងកម្លាំងរមួលកង់ ២៨៤ញូតុនម៉ែត្រ(Nm) ដែលបានពី Turbo 4 ។ Renegade មានរបៀបបើកបរចំនួន ៤សម្រាប់អ្នកបើកបរដែលមានដូចជាការបើកនៅលើវាលខ្សាច់,បើកនៅលើព្រិល,នៅលើផ្លូវដែលមានភក់និងអាចបើកក្នុងសភាពផ្លូវដែលមានដុំថ្មធំៗ។ អីដែលគួរអោយចាប់អារម្មណ៏គឺរថយន្ត SUV ខ្នាតតូចមួយនេះអាចចុះទឹកបានជម្រៅ ១៩អ៊ីង និងមានកម្លាំងអាចអូសសន្តោងបានរហូតដល់ ៩០០គីឡូក្រាមផងដែរ ទាំងអស់នេះពិតជាគួរឱ្យចាប់អារម្មណ៍សម្រាប់រថយន្តដែលមានទំហំតូចបែបនេះ។ ចំពោះព័ត៌មានកម្សាន្តមានUconnect 4c Navigation របស់ក្រុមហ៊ុនជាមួយនិងអេក្រង់Touchscreen Apple Carplay, Android Auto, HD Radio និងកម្មវិធីកំសាន្តផ្សេងៗទៀត។Renegade ភ្ជាប់មកជាមួយនិងលក្ខណៈស្តង់ដារដែលសំខាន់បំផុតនោះគឺការព្រមានការប៉ះទង្គិចនៅខាងមុខ និង ព្រមានពីការចាកចេញពីកន្លងផ្លូវ។ រីឯពណ៌របស់រថយន្តនេះវិញគឺមាន ពណ៌ស ក្រហម ខៀវ ប្រផេះ និងពណ៌មួយចំនួនទៀត។ Jeep គឺមិនបានបញ្ញាក់ពីតម្លៃពិតប្រាកដនោះទេតែយើងអាចសន្មត់ថា តម្លៃរបស់វាប្រហែលជាស្មើរទៅនឹងម៉ូដែលឆ្នាំ២០២១ ដែរគឺចាប់ផ្ដើមពី ២៤,៩៨៥ដុល្លារឡើងទៅ។

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ