រថយន្ត Mini SUV របស់ Jeep តូចតែខ្លឹមទទួលបានការចាប់អារម្មណ៍ខ្លាំង
រថយន្ត SUV ខ្នាតតូចរបស់ Jeep ដែលមានឈ្មោះថា Renegade បានត្រលប់មកវិញសម្រាប់ឆ្នាំ២០២២ ជាមួយនឹងការបំពាក់ដោយម៉ាស៊ីនTurbocharge ចំណុះ ១.៣លីត្រ។ រថយន្តនេះត្រូវបានផលិតឡើងសម្រាប់ប្រកួតប្រជែងផ្នែករថយន្ត SUV ខ្នាតតូចដែលមានដូចជា Chevy Trax, Ford Eco sport, Nissan Rague Sport និង Honda HR-V។
ចំពោះចំនុចលេចធ្លោថ្មីមួយនៅលើរថយន្ត Renegade នោះគឺ Altitude Package ជាស្តង់ដារថ្មីដែលបានបញ្ចូលនូវ Touchscreen ទំហំ៨.៤អ៊ីញ នៅលើម៉ូដែល Sport និង Latitudeបូករួម និងការរចនារូបរាងដ៏គួអោយចាប់អារម្មណ៏ជាមួយការផ្លាស់ប្ដូរFog Light Mirror Caps នៅកាងខាងក្រោយ។
កញ្ចប់ Altitude ថ្មីដែលជាមូលដ្ឋាននៃ Black out Trim វាភ្ជាប់ជាមួយផ្លាកសញ្ញាពណ៌ខ្មៅរលោង ប៉ាណាខាងមុខមានប្រអប់រាងចតុកោណ ៧តម្រៀបជាប់ៗ, DLR /turn bezels យ៉ាន់កង់ទំហំ ១៨អ៊ីញ រួមជាមួយនឹងកៅអីស្បែកដ៏ប្រណិត។ Renegade នៅតែបន្តជារថយន្តដែលមានមាឌតូចហើយផ្ដល់កម្លាំងបាន ១៧៧សេះ និងកម្លាំងរមួលកង់ ២៨៤ញូតុនម៉ែត្រ(Nm) ដែលបានពី Turbo 4 ។
Renegade មានរបៀបបើកបរចំនួន ៤សម្រាប់អ្នកបើកបរដែលមានដូចជាការបើកនៅលើវាលខ្សាច់,បើកនៅលើព្រិល,នៅលើផ្លូវដែលមានភក់និងអាចបើកក្នុងសភាពផ្លូវដែលមានដុំថ្មធំៗ។ អីដែលគួរអោយចាប់អារម្មណ៏គឺរថយន្ត SUV ខ្នាតតូចមួយនេះអាចចុះទឹកបានជម្រៅ ១៩អ៊ីង និងមានកម្លាំងអាចអូសសន្តោងបានរហូតដល់ ៩០០គីឡូក្រាមផងដែរ ទាំងអស់នេះពិតជាគួរឱ្យចាប់អារម្មណ៍សម្រាប់រថយន្តដែលមានទំហំតូចបែបនេះ។
ចំពោះព័ត៌មានកម្សាន្តមានUconnect 4c Navigation របស់ក្រុមហ៊ុនជាមួយនិងអេក្រង់Touchscreen Apple Carplay, Android Auto, HD Radio និងកម្មវិធីកំសាន្តផ្សេងៗទៀត។Renegade ភ្ជាប់មកជាមួយនិងលក្ខណៈស្តង់ដារដែលសំខាន់បំផុតនោះគឺការព្រមានការប៉ះទង្គិចនៅខាងមុខ និង ព្រមានពីការចាកចេញពីកន្លងផ្លូវ។
រីឯពណ៌របស់រថយន្តនេះវិញគឺមាន ពណ៌ស ក្រហម ខៀវ ប្រផេះ និងពណ៌មួយចំនួនទៀត។ Jeep គឺមិនបានបញ្ញាក់ពីតម្លៃពិតប្រាកដនោះទេតែយើងអាចសន្មត់ថា តម្លៃរបស់វាប្រហែលជាស្មើរទៅនឹងម៉ូដែលឆ្នាំ២០២១ ដែរគឺចាប់ផ្ដើមពី ២៤,៩៨៥ដុល្លារឡើងទៅ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ