Nissan ទម្លាក់ Concept រថយន្ត Pick-up ចំនួន ៣​ រចនាបែបអ្នកចម្បាំងនៅលើផ្លូវ Off-Road ដ៏អស្ចារ្យ

មើល: 2054

កាលពីឆ្នាំមុន Nissan បានបង្ហាញរថយន្តភីកអាប់ Frontier ឆ្នាំ ២០២២ របស់ខ្លួនរួចមកហើយ។ ប៉ុន្មានខែក្រោយមក ក៏បានទទួលពាក្យចចាមអារ៉ាមជាច្រើនដែលបង្ហាញថាម៉ូដែល ២០២២ នេះពិបាកនឹងឈានទៅដល់ការប្រគួតប្រជែងជាមួយរថយន្ត Ford Ranger Raptor។ ហើយក្នុងពេលថ្មីៗនេះក្រុមហ៊ុន Nissan ក៏បង្ហាញ concept រថយន្តធន់ធ្ងន់របស់ខ្លួនចំនួន ៣ ទៀតនៅឯ Chicago Auto Show ។

ដែលខាងក្រោមនេះគឺជាម៉ូដែលទាំង ៣ ដែលក្រុមហ៊ុន Nissan បានបង្ហាញនៅក្នុងកម្មវិធី Auto Show ៖ 

  •   Project  72X Frontier

នេះគឺផ្អែកលើការរចនា S 4x4 ហើយមានបំណងក្លាយជារថយន្តភីកអាប់ Datsun 720 នៃឆ្នាំ ១៩៧៩ ដ៏ទំនើប។ វាបានក្លាយជារថយន្ត Nissan ដំបូងបង្អស់របស់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨៣។ ភីកអាប់តូចដ៏ពិសេសនេះត្រូវបានគេស្គាល់ថាជា "Lil Hustler" និង ជាឡានដឹកទំនិញដែលមានតម្លៃសមរម្យ រចនាឡើងសម្រាប់ អ្នកចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ។ សម្រាប់ Project 72X Frontier បានបញ្ចប់ផ្នែកខាងក្រៅពណ៌ប្រផេះ រួមជាមួយឆ្នូត និងក្រាហ្វិកជាពណ៌ស ប្រផេះ និងខ្មៅ ហើយមានយ៉ាន់កងពណ៌ស ដែលរុំដោយសំបកកង់ PRO-4X។ វាបានបំពាក់ជាមួយម៉ាស៊ីន V-6 ចំណុះ ៣.៨ លីត្រ ដែលផ្តល់កម្លាំង ៣១០ សេះ និងកម្លាំងបង្វិលជុំ ៣៨០ ញូតុនម៉ែត្រ។

  •   Project Hardbody

concept បន្ទាប់គឺ Project Hardbody ហើយជាក់ស្តែងត្រូវបានបំផុសគំនិតដោយ D21 Hardbody ។ Nissan Frontier Project Hardbody ប្រើប្រាស់រថយន្ត Crew Cab SV ហើយប្រែក្លាយវាទៅជារថយន្តប្រណាំងវាលខ្សាច់ ជាមួយនឹងការលើកកម្ពស់តួររថយន្តទំហំ 3 អ៊ីញ ដែលធ្វើអោយរថយន្តកាន់តែខ្ពសជាងមុន។ វាខ្ចីផ្នែកខ្លះពី PRO-4X ដូចជា skid plate និង fenders ហើយថែមទាំងបន្ថែមការតុបតែងពណ៌ខ្មៅរលោងនៅលើដៃទ្វារ និងមួកកញ្ចក់ផងដែរ។

  •   Project Adventure

Project Adventure គឺជាការទទួលយករបស់ក្រុមហ៊ុន Nissan Design America ដោយការកាត់ PRO-4X ត្រូវបានប្រើជាមូលដ្ឋានសម្រាប់គំនិតនេះ ដូច្នេះវាមានសមត្ថភាព Off-road រួចទៅហើយ។

ម៉ូដែលនេះបានរចនាឡើងវិញដោយលើកកម្ពស់តួររថយន្តអោយខ្ពស់ជាងមុនចំនួន ៥ អ៊ីង ហើយមកជាសំបកកង់ ៣៤ អ៊ីង និងបន្ថែមឧបករណ៍ស្រូបសរសៃការបូនដែលរចនាយ៉ាងពិសេសផងដែរ។ គួរបញ្ចាក់ផងដែរផង Project ទាំងបីនេះគឺ Nissan មិនបាននាំចូលទៅក្នុងទីផ្សារនោះទេ៕ 

អត្ថបទដោយ៖ ស្រីនុត

ចែករំលែក:
ស្លាក:

Relate Post

ISUZU D-Max Arctic Trucks AT35 ស៊េរីឆ្នាំ ២០២២ កាន់តែកាចជាមួយរូបរាងថ្មី និងកម្ពស់ពីដីកាន់តែខ្ពស់

  • News

ក្រុមហ៊ុនផលិតរថយន្តមកពីប្រទេសជប៉ុន ISUZU បាននែនាំនូវម៉ូដែល Pickup D-Max AT35 នៅក្នុងពិព័ររថយន្តពាណិជ្ជកម្មឆ្នាំ ២០២១ អីឡូវនេះវាបានមកដល់ទីផ្សារជាមួយនឹងរូបរាងថ្មីដ៏កាចសាហាវ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានបង្កើនកំពស់ពីដី ៥០ មីលីម៉ែត្រ ដែលខ្ពស់ជាងរថយន្ត Pickup ស្តង់ដារហើយអីឡូវនេះ D-Max ទទួលបានកម្ពស់ពីដីកាន់តែខ្ពស់គឺ ២៦៦ មីលីម៉ែត្រនៅខាងមុខនិង ២៩០ មីលីម៉ែត្រនៅខាងក្រោយ វាក៏បានបង្ហាញពីសមត្ថភាពបើកបរផ្លូវឆ្ងាយគ្មានគូរប្រៀបរបស់ Pickup ។ D-Max AT35 ថ្មីបានធ្វើការផ្លាស់ប្តូរស្តង់ដារសំខាន់រួមមានការបន្ដែមតួដែលពង្រឹកដោយប្រព័ន្ធជើងក្រោម Bilstein និងសំបកកង់ដ៏ទំហំ ៣៥ អ៊ីងស្តង់ដាររបស់រថយន្ត Pickup ដែលរុំជុំវិញយ៉ាន់កង់ទំហំ ១៧ អ៊ីង។ រីឯគម្របកង់កាន់តែធំទូលាយដែលគ្របដណ្តប់់លើសំបកកង់ ខណៈដែលឈ្នាន់ជាន់បានពង្រីកបន្ថែមដែលសម្រួលដល់អ្នកប្រើប្រាស់ដល់ការចូលទៅកាន់ផ្នែកខាងក្នុងការប៊ីន។ រថយន្តដែលសាកសមបំផុតសម្រាប់អ្នកប្រើប្រាស់អាជីវកម្មផ្តល់នូវការផ្ទុកបានកាន់តែច្រើន ព្រមទាំងសមត្ថភាពអូសទាញរបស់ D-Max ត្រូវបានគេចាត់ថ្នាក់ថាជាយានយន្តពាណិជ្ជកម្ម។ ទោះបីសំបកកង់ធំជាងមុន តែក្រុមហ៊ុន ISUZU បានអះអាងថាកម្លាំងម៉ាស៊ីន និងម៉ាស៊ីនសម្ងួតបានធ្វើឱ្យប្រសសើរឡើងនូវការបើកបរលើផ្លូវរដិរដុប ដោយមិនធ្វើឱ្យប៉ះពាល់ដល់កម្រិតផាសុខភាពក្នុងការបើកបរខ្លាំងពេកនោះទេ។ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១.៩ លីត្រ ផលិតកម្លាំង ១៦២ សេះ ជាមួយនឹងប្រព័ន្ធបើកបរកង់ទាំងបួនដែលអាចបិទឬបើកបាន។ គួរឱ្យចាប់អារម្មណ៍បើក្រឡេកទៅមើលកាប៊ីនខាងក្នុងដែលក្រុមហ៊ុនបានបំពាក់ដោយឧបករណ៍ស្តង់ដារជាច្រើនដែលមានទាំង ប្រព័ន្ធ multi-media ទំហំ ៩ អ៊ីងជាមួយនឹងការភ្ជាប់ជាមួយ Apple CarPlay និង Android Auto។ ក្រៅពីនោះនៅមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែ និងប្រព័ន្ធ Speaker ៨ គ្រាប់ ខណៈដែលកៅអីត្រូវបានតុបតែងដោយស្បែកមានផ្លាកសញ្ញា Arctic Trucks នៅលើកៅអិអង្គុយ។  ក្រុមហ៊ុន ISUZU បានប្រកាសថារថយន្ត D-Max Arctic Truck ម៉ូដែល AT35 ដែលត្រូវបានកែប្រែ និងមានសមត្ថភាពខ្ពស់ ផលិតនៅប្រទេសថៃផ្តល់នូវតម្លៃសមរម្យ កាប៊ីនទ្វារបួនមានតម្លៃចាប់ពី ៣២,២០០ ដុល្លារក៏ជាតម្លៃចេញពីរោងចក្រ។ មួយវិញទៀតតម្លៃទាំងនេះគឺ CVOTR ដែលតំណាងឱ្យរថយន្តពាណិជ្ជកម្មនៅលើតម្លៃផ្លូវ៕

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

លក់ដាច់ខ្លាំងពេកក្រុមហ៊ុន Ford សម្រេចបិទការបញ្ជាទិញទៅលើម៉ូដែលអគ្គិសនី F-150 Lightning

  • News

ថ្មីៗនេះក្រុមហ៊ុន Ford បានបិទការទទួលកក់លើរថយន្ដម៉ូដែល F-150 Lightning ស៊េរីឆ្នាំ ២០២២  ដោយសារតែអតិថិជនមានការចាប់អារម្មណ៍លើរថយន្ត Pickup អគ្គិសនីមួយនេះមានការបញ្ជាទិញលើសពីការរំពឹងទុក បន្ទាប់ពីទទួលបានការកម្មង់ទិញចំនួន ២០០,០០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែ។ ហើយវាថែមទាំងជំរុញឱ្យក្រុមហ៊ុនផលិតម៉ូដែល F-150 Lightning បន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Ford បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយជូនដំណឹងដល់ពួកគេថា អតិថិជនលក់រាយមិនអាចបញ្ជាទិញម៉ូដែល F-150 Lightning Pro និង F-150 Lightning XLT បានទៀតទេ។ ក្រុមហ៊ុន Ford Authority រាយការណ៍ថា ក្រុមហ៊ុនប៉ាន់ប្រមាណថា ៨០% នៃអ្នកកក់ទុកនឹងទិញយកវាហើយពួកគេខ្លះកំពុងរង់ចាំសម្រាប់ការផលិតនៃស៊េរីឆ្នាំ ២០២៣ រួចបាត់ទៅហើយ។ ដោយសារតែបង្ហាកង្វះខាតបន្ទះឈីប ដែលឥឡូវនេះត្រូវបានពន្យាពេលដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ហើយអតិថិជនប្រហែលជាត្រូវរង់ចាំយូរទៀតដើម្បីការបញ្ជាទិញបើកឡើងវិញ។ អ្នកនឹងមិនមានជម្រើស និងពណ៌ជាក់លាក់ពីអ្នកចែកចាយទេ លុះត្រាតែអ្នកមានសំណាងទើបទទួលបានពណ៌ដែលអ្នកចង់បាន។ ក្រុមហ៊ុន Ford បាននិយាយថា ម៉ូដែលថ្មីនេះក៏ត្រូវបានបិទការកក់ក្រោយៗទៀតផងដែរ ដោយសារតែតម្រូវការខ្ពស់ស៊េរីឆ្នាំ ២០២២ នេះបច្ចុប្បន្នលែងមានសម្រាប់ការបញ្ជាទិញលក់រាយទៀតហើយ។ ការផ្គត់ផ្គង់មានកំណត់បុ៉ន្តែវានឹងអាចទិញបានប្រសិនបើអ្នកបញ្ជាទិញចង់លក់វិញ៕ អត្ថបទដោយ៖ សូនីតា  

ម៉ូដែល Nissan Pathfinder ស៊េរី ២០២៣ កាន់តែកាចជាមួយនឹងកម្លាំងអូសសន្តោងជិត ៣០០០ គីឡូក្រាម

  • News

ម៉ូដែល Pathfinder រថយន្ត SUV ទំហំពេញដែលមានកៅអី ៣ ជួររបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan អាយុកាលកាន់ច្រើនទីផ្សារកាន់តែទូលំទូលាយ។ ហើយថ្មីជំនាន់ចុងក្រោយបង្អស់ ទើបតែបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ New York Auto Show ដែលម៉ូដែលថ្មីកាន់តែមានលក្ខណៈពិសេស នឹងរូបរាងកាន់តែទាក់ទាញ ក្រុមហ៊ុនបានអោយឈ្មោះវាថា Nissan Pathfinder Rock Creek។  ការកែប្រែសម្រាប់ម៉ូដែលថ្មីនេះក្រុមហ៊ុនបានរចនាបន្ថែមកម្ពស់ពីដីស្តង់ដារ ០.៦ អ៊ីញ និងបានប្រើប្រាស់ជាមួយសំបកកង់ប្រភេទ beadlock ដែលមានទំហំយ៉ាន់ ១៨ អ៊ីញ។ ក្រុមហ៊ុន Nissan បាននិយាយថាប្រពន័្ធជើងក្រោមនៃម៉ូដែលនេះមានការលៃតម្រូវសំរាប់ផ្លូវ Off-road។ ផ្នែកខាងមុខនៃរថយន្ដ នៅពីលើមុខរាងពងក្រពើប្លាស្ទិកនេះ មានប៉ាណាពណ៌ខ្មៅមួយដែលមានរន្ធប្រាក់ចំនួនបីនៅគែមខាងលើ និងបន្ទះក្តារជំនួសឱ្យសំណាញ់ ហើយនៅខាងលើដំបូលរថយន្ដបំពាក់ជាមួយ revised roof rack មានរាងជាបំពង់ ដែលអាចផ្ទុកទម្ងន់បានរហូតដល់ ១០០ គីឡូក្រាម។ រីឯផ្នែកខាងក្នុងវិញបានរចនាជាមួយនឹងកៅអីស្បែកដ៏ប្រណិត មានកៅអីបីជួរ និងកៅអីនីមួយៗមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើប្រកបដោយផាសុខភាព។ ជាមួយគ្នានេះដែរផ្នែកតាប្លូ កុងសូលកណ្តាល និងបន្ទះទ្វារមានការរចនាដោយស្បែកប្រណិតដែលបានដេរជាមួយថ្នេរពណ៌ក្រូចផងដែរ។ គ្រប់ផ្លាកសញ្ញាដែលនៅខាងក្រៅនៃរថយន្ដបានប្រើដោយពណ៌ខ្មៅទាំងអស់ដែលវាធ្វើអោយរថយន្ដមួយនេះកាន់តែមានភាពអង់អាចបន្ថែមទៀត។ វាបានប្រើប្រាស់ជាមួយអេក្រង់កំសាន្ដ Touch screen ដែលមានទំហំធំ និងមានប៊ូតុងចុចផ្លាស់ប្ដូរជាច្រើននៅលើដៃចង្កូត។ ក្រឡេកមកមើលម៉ាស៊ីននៃម៉ូដែល Pathfinder នេះវាបានបំពាក់មកជាមួយម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ មានសមត្ថភាពអាចបង្កើតកម្លាំងបាន ២៩៥ សេះ និងកម្លាំងបង្វិល ៣៥១ ញូតុនម៉ែត្រ ហើយវាក៏ដំណើរការដោយប៉ុងទាំងពីរជាមួយប្រអប់លេខស្វ័យប្រវត្តិប្រាំបួនវគ្គ។ លក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍នោះគឺកម្លាំងអូសសន្តោងដ៏ខ្លាំងក្លាគឺ Pathfinder Rock Creek អាចអូសសណ្ដោងទម្ងន់បានរហូតទៅដល់ ២,៧២១ គីឡូក្រាម ដែលវាខ្លាំងជាងរថយន្ត Pick up មួយចំនួននាពេលបច្ចុប្បន្ននេះ។  បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅទីក្រុងញូវយ៉កម៉ូដែល Pathfinder Rock Creek ស៊េរីឆ្នាំ ២០២៣ នឹងសម្រេចវាយលុកព្រមទាំងចែកចាយលើទីផ្សារនៅរដូវក្តៅនេះ ជាមួយនឹងតម្លៃចន្លោះពី ៤០,០០០ ដុល្លារទៅ ៤៥,០០០ ដុល្លារដែលជាតម្លៃចេញពីររោងចក្រ៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ