ម៉ូដែល Nissan Pathfinder ស៊េរី ២០២៣ កាន់តែកាចជាមួយនឹងកម្លាំងអូសសន្តោងជិត ៣០០០ គីឡូក្រាម
ម៉ូដែល Pathfinder រថយន្ត SUV ទំហំពេញដែលមានកៅអី ៣ ជួររបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan អាយុកាលកាន់ច្រើនទីផ្សារកាន់តែទូលំទូលាយ។ ហើយថ្មីជំនាន់ចុងក្រោយបង្អស់ ទើបតែបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ New York Auto Show ដែលម៉ូដែលថ្មីកាន់តែមានលក្ខណៈពិសេស នឹងរូបរាងកាន់តែទាក់ទាញ ក្រុមហ៊ុនបានអោយឈ្មោះវាថា Nissan Pathfinder Rock Creek។
ការកែប្រែសម្រាប់ម៉ូដែលថ្មីនេះក្រុមហ៊ុនបានរចនាបន្ថែមកម្ពស់ពីដីស្តង់ដារ ០.៦ អ៊ីញ និងបានប្រើប្រាស់ជាមួយសំបកកង់ប្រភេទ beadlock ដែលមានទំហំយ៉ាន់ ១៨ អ៊ីញ។ ក្រុមហ៊ុន Nissan បាននិយាយថាប្រពន័្ធជើងក្រោមនៃម៉ូដែលនេះមានការលៃតម្រូវសំរាប់ផ្លូវ Off-road។
ផ្នែកខាងមុខនៃរថយន្ដ នៅពីលើមុខរាងពងក្រពើប្លាស្ទិកនេះ មានប៉ាណាពណ៌ខ្មៅមួយដែលមានរន្ធប្រាក់ចំនួនបីនៅគែមខាងលើ និងបន្ទះក្តារជំនួសឱ្យសំណាញ់ ហើយនៅខាងលើដំបូលរថយន្ដបំពាក់ជាមួយ revised roof rack មានរាងជាបំពង់ ដែលអាចផ្ទុកទម្ងន់បានរហូតដល់ ១០០ គីឡូក្រាម។
រីឯផ្នែកខាងក្នុងវិញបានរចនាជាមួយនឹងកៅអីស្បែកដ៏ប្រណិត មានកៅអីបីជួរ និងកៅអីនីមួយៗមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើប្រកបដោយផាសុខភាព។ ជាមួយគ្នានេះដែរផ្នែកតាប្លូ កុងសូលកណ្តាល និងបន្ទះទ្វារមានការរចនាដោយស្បែកប្រណិតដែលបានដេរជាមួយថ្នេរពណ៌ក្រូចផងដែរ។
គ្រប់ផ្លាកសញ្ញាដែលនៅខាងក្រៅនៃរថយន្ដបានប្រើដោយពណ៌ខ្មៅទាំងអស់ដែលវាធ្វើអោយរថយន្ដមួយនេះកាន់តែមានភាពអង់អាចបន្ថែមទៀត។ វាបានប្រើប្រាស់ជាមួយអេក្រង់កំសាន្ដ Touch screen ដែលមានទំហំធំ និងមានប៊ូតុងចុចផ្លាស់ប្ដូរជាច្រើននៅលើដៃចង្កូត។
ក្រឡេកមកមើលម៉ាស៊ីននៃម៉ូដែល Pathfinder នេះវាបានបំពាក់មកជាមួយម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ មានសមត្ថភាពអាចបង្កើតកម្លាំងបាន ២៩៥ សេះ និងកម្លាំងបង្វិល ៣៥១ ញូតុនម៉ែត្រ ហើយវាក៏ដំណើរការដោយប៉ុងទាំងពីរជាមួយប្រអប់លេខស្វ័យប្រវត្តិប្រាំបួនវគ្គ។ លក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍នោះគឺកម្លាំងអូសសន្តោងដ៏ខ្លាំងក្លាគឺ Pathfinder Rock Creek អាចអូសសណ្ដោងទម្ងន់បានរហូតទៅដល់ ២,៧២១ គីឡូក្រាម ដែលវាខ្លាំងជាងរថយន្ត Pick up មួយចំនួននាពេលបច្ចុប្បន្ននេះ។
បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅទីក្រុងញូវយ៉កម៉ូដែល Pathfinder Rock Creek ស៊េរីឆ្នាំ ២០២៣ នឹងសម្រេចវាយលុកព្រមទាំងចែកចាយលើទីផ្សារនៅរដូវក្តៅនេះ ជាមួយនឹងតម្លៃចន្លោះពី ៤០,០០០ ដុល្លារទៅ ៤៥,០០០ ដុល្លារដែលជាតម្លៃចេញពីររោងចក្រ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ