Ram TRX កាន់តែកាចជាមួយនឹងកង់ចំនួន ៦ ឯកម្លាំង ១,០១២ សេះខ្លាំងមិនចាញ់រថយន្តស្ព័រទំនើប

មើល: 1236

ក្រុមហ៊ុនផលិតរថយន្ត Hennessey 6x6 ដែលជាក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីល្បាញមួយរបស់អាមេរិក ថ្មីៗនេះបាននាំយកនូវរថយន្ត Ram TRX មកធ្វើការកែប្រែទៅជារថយន្ត Mammoth 6x6 ។ ដោយរថយន្តមួយនេះមានប្រវែងរហូតដល់ទៅ ៧.១៩ ម៉ែត្រនិងកម្ពស់ប្រវែង ២.១៣ ម៉ែត្រ ហើយវាក៏បានក្លាយជារថយន្តដ៏ធំមួយដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហ៊ុន Hennessey ។

ទន្ទឹមនឹងនេះការធ្វើឱ្យប្រសើរឡើងនូវរថយន្ត Pick-up ថ្មីនេះក្រុមហ៊ុន Hennessey បានបំពាក់មកជាមួយប៉ូម Bilstein និងយ៉ាន់កង់ទំហំ ២០ អ៊ីញដែលស្រោបដោយសំបកកង់ Off-road ទំហំ ៣៧ អ៊ីញ។

លោក John Hennessey ដែលជាស្ថាបនិកក្រុមហ៊ុន Hennessey បាននិយាយថា រថយន្ត Mammoth 6x6 ថ្មីនេះគឺជារថយន្តទី ១២ របស់ពួកគេដោយមានរូបរាងកាន់តែអង់អាច និងកាន់តែមានភាពរឹងមាំជាងមុន។

ចំណែកឯតម្លៃនៃរថយន្តដ៏ធំសម្បើមមួយនេះមានតម្លៃដល់ទៅ ៤៤៩,៩៥០ ដុល្លាដោយក្រុមហ៊ុនបានរួមបញ្ចូលបន្ថែមនូវកាងខាងមុខ និងខាងក្រោយ អំពូល LED អមជាមួយផ្នែកខាងក្នុងដ៏ប្រណិតផងដែរ។

រីឯម៉ាស៊ីននៃរថយន្ត Mammoth 6x6 ក្រុមហ៊ុន Hennessey បានភ្ជាប់មកជាមួយម៉ាស៊ីនចំណុះ ៦.២ លីត្រ Hellcat V8 ដោយក្រុមហ៊ុនក៏បានបន្ថែមនូវម៉ាស៊ីនចំណុះ ២.៦ លីត្រ supercharger ដែលរួមគ្នាបង្កើតកម្លាំងដល់ទៅ ១,០១២ សេះនិងកម្លាំងបង្វិល ១,៣១៤ ញ៉ូតុនម៉ែត្រ។

គួរបញ្ជាក់ផងដែរក្រុមហ៊ុនបានយកទុកដាក់ជាខ្លាំងចំពោះគុណភាពនិងការបង្កើតនៅរថយន្ត Mammoth 6x6 មួយនេះដោយមានការធានារហូតដល់ ២ ឆ្នាំឬរយៈចម្ងាយ ៣,៨៦២ គីឡូរម៉ែត្រ។ 

អត្ថបទដោយ៖ សាល សក្កណា

ចែករំលែក:
ស្លាក:

Relate Post

Stellantis Group នឹងលូកដៃចូលសមរភូមិសង្គ្រាមរថយន្តអគ្គិសនីនៅឆ្នាំ ២០២៤ ខាងមុខ

  • News, New Car

Stellantis Group គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនដ៏ធំជាងគេទាំងប្រាំមួយនៅទូទាំងពិភពលោក ដែលមានមានទីស្នាក់ការកណ្តាលនៅទីក្រុង Amsterdam ប្រទេសហូឡង់។ ហើយ Stellantis Group បានផ្តោតទៅលើការរចនា ការអភិវឌ្ឍន៍ ការផលិត និងលក់រថយន្តដែលមាន ១៥ ម៉ាកហើយក្នុងនោះក៏មាន Jeep ផងដែរ។ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Stellantis Group លោក Carlos Tavares កំពុងតែចង់លូកដៃចូលទៅក្នុងការប្រគួតប្រជែងនៃរថយន្តអគ្គិសនីខណៈដែល Ram EV ត្រៀមទប់ទល់នឹង Ford F-150 Lightning និង Chevrolet Silverado EV ដែលមកដល់នៅឆ្នាំ ២០២៤ ឆ្នាំក្រោយនេះ។ លោក Carlos Tavare បាននិយាយថា លោកនឹងទាញយកអត្ថប្រយោជន៍ពីម៉ាករបស់ខ្លួនដូចជា Lancia និង Opel ដើម្បីបង្កើតរថយន្តអគ្គីសនីដ៏ពិសេសមួយបន្ថែមទៀត។ ហើយគាត់ក៏បានបញ្ជាក់បន្ថែមទៀតថា គាត់នឹងប្រើប្រាស់កំណែទម្រង់ Dodge Monikers ដើម្បីធ្វើឱ្យរថយន្តប្រភេទ Muscle ដំណើរការដោយអគ្គិសនីនឹងមកដល់នៅឆ្នាំ ២០២៤ ។ បច្ចុប្បន្ននេះក្រុមហ៊ុនបានផ្តល់នូវរថយន្តអគ្គិសនីពីរម៉ូដែលដូចជា Jeep Wrangler 4xe និង Jeep Grand Cherokee 4xe ដែលជាប្រភេទ Plug-in Hybrid Powertrain ដោយកំពុងប្រជែងក្នុងទីផ្សារសហរដ្ឋអាមេរិក។ ការលើកឡើងរបស់ Stellantis Group បានបន្ថែមទៀតថាពួកគេនឹងបង្ហាញរថយន្ត SUV អគ្គិសនីដ៏ពេញលេញនៅដើមឆ្នាំក្រោយ ដោយពួកគេនឹងផ្តល់រូបរាង្គជាផ្លូវការរបស់ពួកគេនៃម៉ូដែលថ្មីនេះ។ ការបង្ហាញនូវគំរូមួយនេះបានធ្វើឱ្យយើងឃើញថាវាហាក់បីដូចជាមានរាងតូចចង្អៀតបន្តិច និងបានរចនាដំបូលបែប Floating Roof ជាមួយនឹងប៉ាណាខាងមុខដ៏ប្រណិតរបស់ Jeep ផងដែរ។ បន្ថែមពីនេះទៅទៀតវាក៏បានមកជាមួយចង្កៀងមុខ LED ស្ដើង និងយ៉ាន់កង់ស្ព័រដ៏ស្រស់ស្អាត។ លោក Carlos Tavare បានថ្លែងនៅក្នុងបទបង្ហាញផែនការយុទ្ធសាស្រ្តរបស់គាត់ថា គាត់នឹងពង្រីកគុណភាពរថយន្តអគ្គិសនីរបស់ Jeep ជាមួយនឹងសមត្ថភាព និងការរចនារូបរាងកាន់តែអស្ចារ្យ៕ អត្ថបទដោយ៖ សាល សក្កណា    

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ