ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនចំណាយទឹកប្រាក់វល់លានសម្រាប់ការផ្លាស់ប្តូរមកផលិតរថយន្តអគ្គិសនី
ក្រុមហ៊ុនផលិតរថយន្តបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីធ្វើការផ្លាស់ប្តូររថយន្តឥន្ធនៈប្រេងអោយទៅជារថយន្តអគ្គិសនីដែលប្រើប្រាស់ថាមពលថ្មវិញ។ ក៏ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យានេះវាក៏នាំមកនូវថ្លៃដើមកាន់តែថ្លៃជាងមុន។ ក្នុងនោះផងដែរបច្ចេកវិទ្យាថ្មីនេះបានបង្ហាញអោយឃើញពីបញ្ហាដែលបានកើតមានឡើងនៅលើរថយន្តដូចជាការឆេះរថយន្ត ការប្រមូលត្រឡប់មកវិញ ការបាត់បង់ថាមពលភ្លាមៗ និងបញ្ហាមួយចំនួនទៀតនៅពេលចាប់ផ្តើមដំណើរការរថយន្ត។
បច្ចេកវិទ្យាថ្មទាំងនោះបានក្លាយជាបញ្ហាប្រឈមនិងបានធ្វើអោយក្រុមហ៊ុនផលិតរថយន្តល្បីៗមួយចំនួនបានធ្វើការប្រមូលរថយន្តរបស់ខ្លួនត្រឡប់មកវិញនិងបានចំណាយថវិការថវិការជាង 2.2ពាន់ដុល្លារនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ហើយការប្រមូលនេះបានពាក់ព័ន្ធជាមួយនឹងរថយន្ត 132000គ្រឿង នៃបញ្ហាអាគុយឬប្រព័ន្ធ Software ទៅលើ EV ថ្មីរួមមាន៖
- ក្រុមហ៊ុន GM បានចេញសេចក្តីប្រកាសប្រមូលរថយន្ត Chevrolet Bolt EV ឆ្នាំ 2017-2019 ត្រឡប់មកវិញបន្ទាប់ពីមានការរាយការណ៍ជាច្រើនដងនៃអគ្គិភ័យឆាបឆេះរថយន្តដោយសារតែបញ្ហាថ្មលីចូម-អ៊ីយ៉ុងនៅក្នុងកញ្ចប់ថ្មរបស់រថយន្ត។ ក្រុមហ៊ុនបាននិយាយថា ពួកគេនឹងចំណាយប្រាក់ 800លានដុល្លារទៅលើការប្រមូលរថយន្តប្រហែល 69000គ្រឿង នៅទូទាំងពិភពលោករួមទាំង 51000គ្រឿងនៅសហរដ្ឋអាមេរិក
- ក្រុមហ៊ុន Porsche ក៏បានរំលឹងរថយន្ត Taycan ដែលជារថយន្ត EV របស់ខ្លួនដោយសារតែបញ្ហាផ្នែក Software ដែលបណ្តាលអោយរថយន្តបាត់បង់ថាមពលទាំងស្រុងនៅពេលកំពុងបើកបរ
- ក្រុមហ៊ុន Ford បានប្រមូលរថយន្តប្រហែល 20500គ្រឿង Kuga plug-in hybrid ប្រភេទ crossovers និងបានផ្អាកលក់យានយន្ត ដោយសារតែមានការព្រួយបារម្ភថាថ្មនៅក្នុងរថយន្តអាចឡើងកំដៅ ខ្លាំងនិងបណ្តាលឱ្យឆេះរថយន្ត ។ វាត្រូវចំណាយទឹកប្រាក់អស់ ៤០០លានដុល្លារ
- ក្រុមហ៊ុន Hyundai កាលពីដើមឆ្នាំនេះបាននិយាយថា ខ្លួននឹងចំណាយទឹកប្រាក់ 900លានដុល្លារសម្រាប់ការប្រមូលមកវិញ បន្ទាប់ពីមានអគ្គិភ័យឆេះរថយន្ត Kona EV ចំនួន 15គ្រឿងរបស់ខ្លួន
- BMW, Volvo និងក្រុមហ៊ុនផ្សេងទៀតក៏បានប្រមូលរថយន្ត EV រួមទាំង ម៉ូឌែលកូនកាត់មកវិញផងដែរដោយសារបញ្ហាប្រព័ន្ធអាគុយ។ លោក Betts ដែលអាជីពរបស់គាត់ចូលរួមការផ្លាស់ប្តូរ EV នៅ Toyota Fiat Chrysler និង Apple បាននិយាយថាគាត់ជឿជាក់ក្រុមហ៊ុនផលិតរថយន្តដែលមានកេរដំណែលនិងដោះស្រាយបញ្ហាទាំងនេះនៅពេលពួកគេបញ្ចេញរថយន្តអគ្គិសនីបន្ថែមទៀត ប៉ុន្តែវាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ