ក្រុមហ៊ុន Ford នឹងលក់រថយន្តរបស់ខ្លួនដោយគ្មានបន្ទះឈីបក្នុងពេលឆាប់ៗនេះ
បច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនកំពុងតែមានការខ្វះខាតនូវបន្ទះឈីប Semiconductor ដោយសារតែជំងឺរាតត្បាតដែលបានលុកលុយអស់រយៈពេល ២ ឆ្នាំមកនេះ។ ក្នុងនោះ Ford ក៏ជាក្រុមហ៊ុនមួយដែលកំពុងតែមានការខ្វះខាតនូវបន្ទះឈីប Semiconductor ផងដែរ។
ទន្ទឹមនឹងនេះយើងដឹងរួចមកហើយថាប៉ុន្មានសប្តាហ៍កន្លងមកនេះក្រុមហ៊ុន Ford បានចតរថយន្ត Ford Bronco ជាច្រើនគ្រឿងដោយស្ថិតនៅខាងក្រៅនៃរោងចក្ររថយន្តរបស់ Ford នៅឯរដ្ឋ Michigan ដែលបានពន្យាពេលរហូតទៅដល់ ៣ ខែដែលធ្វើអតិថិជនរបស់ Ford ជាច្រើនមានការអត់ធ្មត់យ៉ាងខ្លាំងជាមួយការរងចាំមួយនេះ។
ក្រឡែកទៅមើលក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានដឹកជញ្ជូនរថយន្តទៅកាន់អតិថិជនដោយមិនបានបំពាក់បន្ទះឈីបនោះទេ។ វាហាក់បីដូចជាធ្វើឱ្យក្រុមហ៊ុន Ford ស្ម័គ្រចិត្តចូលរួមជាមួយក្រុមហ៊ុនទាំងនោះក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថាបន្ទះឈីប Semiconductor វាពិតជាមានចំណុចពិសេសជាច្រើនសម្រាប់រថយន្តដែលមានមុខងារសំខាន់ៗដូចជា ការគ្រប់គ្រងថាមពល ប្រព័ន្ធចាប់សញ្ញា មុខងារសុវត្ថិភាព ការគ្រប់គ្រងរថយន្ត និងប្រព័ន្ធ Head Up Display Digital ជាដើម។
យោងតាមសារព័ត៌មាន Automotive បានជូនដំណឹងមកថា នាយកប្រតិបត្តិក្រុមហ៊ុន Ford នឹងដាក់លក់រថយន្តរបស់ខ្លួនទៅកាន់អតិថិជនដោយគ្មានលក្ខណៈពិសេសមួយចំនួនដែលពឹងផ្អែកលើបន្ទះឈីប Semiconductor នោះទេ។
បន្ថែមពីនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា នៅពេលដែលបន្ទះឈីបមានការធូរស្បើយនោះក្រុមហ៊ុននាំយករថយន្តមកបំពាក់បន្ទះឡើងវិញ។ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford លោក Said Deep បាននិយាយថា យើងកំពុងផ្តល់មធ្យោបាយសម្រាប់អតិថិជនរបស់យើងក្នុងការទទួលបានរថយន្តរបស់ពួកគេឱ្យបានឆាប់ក្នុងកំឡុងការខ្វះខាតមួយនេះ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ