ក្រុមហ៊ុន Ford ប្រកាសបិទការបញ្ជាទិញ Bronco ឆ្នាំ ២០២២ ខែក្រោយនេះ
Ford Bronco គឺជារថយន្តថ្មីដ៏ពេញនិយមបំផុតដែលមានលើទីផ្សារនាពេលបច្ចុប្បន្ន។ ចាប់តាំងពីការដាក់បង្ហាញនៃម៉ូដែល Bronco ជំនាន់ទី ៦ ក្នុងខែ កក្កដា ឆ្នាំ ២០២០ មកអតិថិជនកំពុងតែសម្រុកចូលទៅកាន់គេហទំព័រផ្លូវរបស់ក្រុមហ៊ុន និង Dealer របស់ក្រុមហ៊ុនដើម្បីធ្វើការបញ្ជាទិញម៉ូដែលនេះ ។
ប៉ុន្តែរាល់ការបញ្ជាទិញគឺស្ថិតនៅក្នុងបញ្ជីរងចាំ ចំពោះហេតុផលសម្រាប់ការពន្យារពេលគឺដោយសារវិបត្តិកង្វះខាតបន្ទះឈីប semiconductor ដែលកំពុងបន្ត មិនថាក្រុមហ៊ុន Ford ឬក្រុមហ៊ុនផលិតរថយន្តដទៃក៏កំពុងតែជួបវិបត្តិនេះដែរ។
ការដឹកជញ្ជូនត្រូវបានពន្យារពេលដោយសារបញ្ហានេះបច្ចុប្បន្នមានឃ្លាំងស្តុកដ៏ធំរបស់ Broncos ចតនៅខាងក្រៅនៅជិតក្រុង Detroit ដែលកំពុងត្រូវការបន្ទះឈីបទាំងនោះ។ ម្ចាស់របស់ពួកគេមានការខកចិត្តយ៉ាងខ្លាំង ដោយសារតែបញ្ហានេះ Blue Oval ត្រូវបង្ខំចិត្តធ្វើការសម្រេចចិត្តដ៏លំបាក។
ដោយសារតែការបន្តតម្រូវការលក់រាយដ៏ខ្លាំងសម្រាប់ Bronco និងបំណងប្រាថ្នាដើម្បីផ្តល់អាទិភាពដល់អ្នកកាន់ការបញ្ជាទិញបច្ចុប្បន្ន យើងកំពុងធ្វើការសម្រេចចិត្តផ្អាកការបញ្ជាទិញលក់រាយថ្មីនៃ Bronco ឆ្នាំ ២០២២ នៅ ថ្ងៃ ច័ន្ទ ទី ៧ ខែមីនា ឆ្នាំ ២០២២។
ដោយលើកលែងតែម៉ូដែលមួយគត់គឺ Bronco Raptor ឆ្នាំ ២០២៣ ដែលទើបបង្ហាញខ្លួនថ្មីៗនេះ។ ការបញ្ជាទិញលក់រាយសម្រាប់ Bronco Raptor នឹងចាប់ផ្តើមនៅថ្ងៃទី 8 ខែមីនា។ គួរឱ្យចាប់អារម្មណ៍ផងដែរថាការប្រកាសនេះបើកការបញ្ជាការទិញ Bronco Raptor រំលងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តបានប្រកាសពីការបិទការបញ្ជាទិញរបស់ Bronco ឆ្នាំ ២០២២ ៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ