ក្រុមហ៊ុន MINI បានប្រារព្ធទិវាសិទ្ធនារីអន្តរជាតិជាមួយនឹងការបង្ហាញនូវ Mini Pat Moss Edition ថ្មី
Mini គឺជារថយន្តខា្នតតូចរបស់ចក្រភពអង់គ្លេសដែលបង្កើតឡើងក្នុងឆ្នាំ ១៩៥៩ មកម្លេះ។ នៅក្នុងឆ្នាំ ២០០០ ម៉ាកយីហោរថយន្តខ្នាតតូចមួយនេះត្រូវបានក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុន BMW Group ដែលបានរក្សាឈ្មោះនេះរហូតមកដល់ពេលបច្ចុប្បន្ន។
ដើម្បីអបអរដល់ទិវាសិទ្ធនារីអន្តរជាតិក្រុមហ៊ុន Mini ក៏បានបង្ហាញនូវម៉ូដែល Pat Moss ស៊េរីឆ្នាំ ២០២៣ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ឈ្មោះ Pat Moss ត្រូវបានយកតាមឈ្មោះអ្នកប្រណាំងរថយន្តដែលជាស្រ្តីហើយគាត់មានឈ្មោះថា Pat Moss នេះឯង។
នៅឆ្នាំ ១៩៦២ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកបើកបរដ៏កំពូលម្នាក់ក្នុងការប្រណាំង Tulip Rally ដោយបាននាំយកនូវម៉ូដែលរថយន្ត Mini Classic ហើយវាក៏ជាជ័យជម្នះលើកដំបូងរបស់គាត់ផងដែរ។ ជាអកុសលអ្នកស្រី Pat Moss បានទទួលមរណៈភាពក្នុងឆ្នាំ ២០០៨ ដែលធ្វើឱ្យក្រុមហ៊ុន Mini បានចងចាំនូវប្រវត្តិដ៏អស្ចារ្យរបស់គាត់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ការបង្ហាញខ្លួនរបស់រថយន្ត Mini Pat Moss គឺជាគោរពទៅដល់ជ័យជម្នះរបស់អ្នកស្រីពីអតីតកាលមក។ ប៉ុន្តែ Mini ត្រូវបានកំណត់ត្រឹមតែ ៨០០ គ្រឿងប៉ុណ្ណោះដោយវាបានមកជាមួយទម្រង់ដូចទៅនឹង Cooper S Hardtop 2 Door, Cooper S Hardtop 4 Door និង John Cooper Works Hardtop ដែលនឹងមកដល់នៅក្នុងខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។
រថយន្ត John Cooper Works Hardtop 2 Door និង Mini Pat Moss ឆ្នាំ ២០២៣ នឹងក្លាយជាម៉ូដែលលក់ផ្តាច់មុខនៅសហរដ្ឋអាមេរិក។ ការរចនាដំបូលបែប Multitone ដែលរួមបញ្ជូលជាមួយពណ៌ Chili Red, Melting Silver និង Jet Black ។
ដោយផ្នែកខាងមុខនៃរថយន្តក៏បានបន្ថែមជាមួយនឹងហត្ថលេខារបស់អ្នកស្រី Pat Moss ហើយនៅលើកម្របម៉ាស៊ីនរថយន្តក៏បានបន្ថែមឈ្នូតសរជាមួយនឹងផ្លាកសញ្ញា Tulip តំណាងឱ្យការប្រណាំង Tulip Rally ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ