Mini Remastered របស់អង់គ្លេសមានតម្លៃជិត ១៤ ម៉ឺនដុល្លាក្នុងទីផ្សារអាមេរិក
David Brown Automotive គឺជាក្រុមហ៊ុនផលិតរថយន្តរបស់អង់គ្លេសដ៏ធំមួយ ដែលមានទីស្នាក់ការកណ្តាលនៅ Silverstone Park ។ ថ្មីៗនេះក្រុមហ៊ុន David Brown Automotive បានផ្តល់ជូននូវរថយន្ត Mini Remastered ដ៏ប្រណិតមួយសម្រាប់អតិថិជននៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងតម្លៃដែលមិននឹកស្មានដល់។
រថយន្ត Mini Remastered មួយនេះត្រូវបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននាំចូលរថយន្តដ៏ធំមួយរបស់អាមេរិកគឺ Bespoke Imports Group ដែលមានមូលដ្ឋាននៅរដ្ឋ Florida ។
Mini Remastered ត្រូវបានបំពាក់មកជាមួយម៉ាស៊ីន Oselli ចំណុះ ១.៤ លីត្រ ៤ ស៊ីឡាំងដែលអាចបង្កើតកម្លាំងបាន ១២៥ សេះនិងកម្លាំងបង្វិល ១៥៣ ញូតុនម៉ែត្រ ដោយមានល្បឿនកំពូល ១៦១ គីឡូម៉ែត្រក្នុងមួយម៉ោង។
Remastered ក៏បានបំពាក់មកជាមួយនិងប្រអប់លេខដៃ ៥ វគ្គ ដែលវាដំណើរការដោយ Front Wheel Drive នឹងមានការកែប្រែបច្ចេកវិទ្យាទំនើបដូចជា ប្រព័ន្ធ Infotainment ជាមួយ Apple CarPlay និង Android Auto ។
ហើយរថយន្ត Mini Remastered មួយនេះត្រូវបានផ្តល់ជូនទៅក្នុងទីផ្សាររបស់អាមេរិកដែលមានតម្លៃរហូតទៅដល់ ១៣២,៤២៦ ដុល្លារ ហើយវាជារថយន្តខ្នាតតូចដ៏ពិសេសមួយរបស់អង់គ្លេសដែលបានផ្តល់ជូនទៅក្នុងទីផ្សាររបស់អាមេរិក៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ