ចំណុចទាំងនេះដែលធ្វើឱ្យ Toyota Tundra ក្លាយជាទីពេញចិត្តសម្រាប់ Pick up ជំនាន់ថ្មី
ថ្មីៗនេះមានរថយន្តដឹកទំនិញជាច្រើនបានបង្ហាញខ្លួននៅជុំវិញពិភពលោកតែក៏មិនត្រូវមើលរំលង Toyota Tundra 2022 ដែលកំពុងទទួលបានការចាប់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តប្រភេទ Pick up។
ហើយចំណុចពិសេសទាំងនេះរបស់ Tundra ដែរយើងត្រូវតែដឹងថាតើ Toyota មានសម្ថភាពធ្វើឲ្យអតិថិជនរបស់ខ្លួនអាចហូតលុយចេញពីហោប៉ៅបានដោយរបៀបណា ?
ចាប់តាំងពីឆ្នាំ២០០៦ Tundra លក់ដាច់គ្មានសល់រហូតមកទល់ពេលនេះ Toyota Tundra បានរចនារូបរាងថ្មី ហើយក៏ជាជំនាន់ទី៣ នឹងមានជម្រើស ៥កម្រិតដែរផ្ដល់ឲ្យអ្នករាល់គ្នាអាចពិចារណាបានតាមទឹកលុយ វាបានផ្លាស់ប្ដូម៉ាស៊ីនថ្មីនឹងដាក់បញ្ចូល Sport Package ជាមួយម៉ាស៊ីន V6 Turbocharged ផងដែរ។
- Toyota ចូលនិវត្តន៍ម៉ាស៊ីនចាស់
ការផ្លាស់ប្តូរដ៏ធំបំផុតនៅលើ Tundra ថ្មីគឺ Toyota បានចូលនិវត្តន៍នូវម៉ាស៊ីនចាស់ V8 ៥.៧លីត្រ ដែលហួសសម័យរបស់ខ្លួន ហើយជំនួសមកវិញនៅម៉ាស៊ីន V6 Twin-turbocharged ៣.៥លីត្រ វាត្រូវបានផ្គូរផ្គងទៅនឹងប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គដែរមានសម្ថភាពចេញចូលលេខបានយ៉ាងលឿននឹងរលូន ហើយវាមកជាមួយ 4WD គ្រប់ជម្រើសទាំងអស់ដែរ Toyota បានផ្ដល់ជូន។
ចំពោះម៉ាស៊ីន V6 ថ្មីនេះអាចង្កើតកម្លាំងបាន ៣៨៩សេះ ជាមួយកម្លាំងបង្វិល ៦៤៩ញូតុនមែត្រ(Nm) ហើយអ្វីដែរសំខាន់នោះគឺ Toyota បានដាក់បន្ថែមនូវម៉ូទ័រ Hybrid មកជាមួយស៊េរីថ្មីនេះ។
លើសពីនេះទៅទៀត Toyota ដាក់ Hybrid ដែលជួយបង្កើនកម្លាំងបានរហូតដល់ទៅ ៤៣៧សេះ នឹងកម្លាំងបង្វិលកង់ ៧៩០ះញូតុនម៉ែត្រ(Nm) ហើយ Toyota ឱ្យឈ្មោះ Hybrid ម្យ៉ាងទៀតថា i-Force MAX ។
- កាប៊ីនខាងក្នុងនៅតែសាមញ្ញ
តូយ៉ូតាស្ទាត់ជំនាញក្នុងការធ្វើឱ្យកាប៊ីនខាងក្នុងមានអារម្មណ៍ផាសុខភាពនឹងបង្កើនការកែលម្អការរចនាមកឲ្យធំជាងមុន សូម្បីតែនៅលើ Trim កម្រិតទាបក៏បានកែប្រែដូចគ្នា រាល់ប៊ូតុង និងប្រព័ន្ធគ្រប់គ្រងបានរៀបចំយ៉ាងល្អ ហើយមានកន្លែងផ្ទុកច្រើនសម្រាប់ Console កណ្តាលថងដែរ។
- Technology Siri របស់Apple
ម៉ូឌែលថ្មីនេះបានបង្ហាញខ្លួនលើកដំបូងនូវប្រព័ន្ធព័ត៌មានកម្សាន្តចុងក្រោយរបស់ Toyota ជាមួយនឹងអេក្រង់ទំហំ ១៤អ៊ីញ។ អេក្រង់ថ្មីដែលជាបច្ចេកវិទ្យាចុងក្រោយគឺប្រើប្រាស់ Apple car play នឹង android Auto ដោយឥតខ្សែរដែរងាយស្រួលឲ្យយើងប្រើក្នុងទូរស័ព្ទបញ្ជា Direct ទៅអេក្រង់យកតែម្ដង ហើយការប្រើប្រាស់ Funtion ដែរអ្នករាល់គ្នាចាំបាច់តាមរយៈ ការនិយាយថា "Hey, Toyota" វានឹងទទួលយកការស្នើរបស់អ្នករាល់គ្នាភ្លាមៗ
- Trim 1794 Edition
ក្នុងចំណោម Trim ទាំងអស់យើងឃើញថាឈ្មោះរបស់ Option មួយនេះដែរយើងហៅជាឆ្នាំ ឆ្នាំនេះមិនមែនជាកាលបរិច្ឆេទការផលិតរបស់រងយន្តទេតែវាជាឆ្នាំដំណាងអោយរោងចក្រ San Antonio របស់តូយ៉ូតាដែរត្រូវបានសាងសង់នៅលើដីដែលពីមុនកាន់កាប់ដោយកសិដ្ឋានចិញ្ចឹមសត្វដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1794។ ហើយ 1794 នេះវាស្រដៀងទៅនឹង option កំពូលៗរបស់Pick up ដទៃដូចជា F-150 King Ranch នឹង Silverado High Country ។
វាបានរួមបញ្ចូលការតុបតែងឈើដ៏ប្រណិតនៅក្នុងកាប៊ីន ជាមួយនឹង ពណ៌ត្នោតគ្រប់បរិវេនខាងក្នុងឡាននឹងបានបន្ថែមពូកស្បែកតែប្រសិនបើអ្នកចូលចិត្តរូបរាងស្ព័រ។
ហើយសម្រាប់ព័ត៌មានសន្សំសំចៃលើប្រេងឥន្ធនៈមិនទាន់មានលិចលឺនៅឡើយទេ តែយើងមើលទៅលើគូប្រជែងដូចជា Ford F-150 គឺ 24mpg (9L/100Km) ហើយកម្រិតនៃការស៊ីសាំងនេះក៏ព្រោះតែ Ford បានដាក់ Power Boost ឱ្យ F-150 រួចរាល់ទៅហើយ ច្បាស់ណាស់ថាវាជាគូរប្រជែងនឹងគ្នា ក្នុងឈានជើងចូលទីផ្សារជាមួយ Tundra។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ