ជំនាន់ចុងក្រោយរបស់ Lamborghini Aventdor នៃម៉ាស៊ីនV-12 នោះគឺ Aventador Ultimae
បន្ទាប់ពីផលិតបាន 10ឆ្នាំនៃត្រកូល Lamborghini Aventador ទីបំផុតវាត្រូវបញ្ចប់ហើយជាមួយនឹងជំនាន់ចុងក្រោយបង្អស់គឺ Aventador Ultimae ដែលបំពាក់ដោយម៉ាស៊ីន V12 ។
នៅក្នុងខែកក្តដានេះ ក្រុមហ៊ុន Lamborghini បានដាក់បង្ហាញនូវរថយន្ត Aventador Ultimae ជាស្រឡាយចុងក្រោយនៃក្រុម Aventador ដែលមានរយៈពេលមួយទសវត្ស។
វាត្រូវបានបំពាក់ដោយម៉ាស៊ីន V12 ចំណុះ 6.5L ហើយមានសមត្ថភាពអាចបង្កើតកម្លាំងបាន 770Hp និងកម្លាំងរមួលកង់ 720Nm ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបាននិយាយថា វាអាចស្ទុះពីល្បឿន 0-96Km/h ដោយចំណាយពេលត្រឹមតែ 2.8វិនាទីប៉ុណ្ណោះ ហើយនិងល្បឿនកំពូលរបស់វាគឺ 365Km/h ។
ចំណែកឯពណ៌នៃរថយន្ត យើងបានប្រាប់នៅក្នុងអត្ថបទមួយដែលនិយាយអំពីជម្រើសពណ៌ជាង 300 ដែលអតិថិជនអាចកំណត់នៅក្នុងកម្មវិធី Ad Personam របស់ក្រុមហ៊ុន តែចំពោះ Aventador Ultimae នេះវិញគឺផ្តល់អោយនូវពណ៌ស្តង់ដារតែ 18 ពណ៌ប៉ុណ្ណោះ ហើយចំនួនការផលិតក៏មានកំណត់ដែរ គឺផលិតត្រឹមតែ 600គ្រឿងនោះទេ និងបែងចែកជា2 គឺ 350គ្រឿង ប្រភេទរថយន្ត Coupe និង 250គ្រឿងជាប្រភេទ Roadster ។
ក្នុងនោះផងដែរ Ultimae Roadster បានភ្ជាប់មកនូវដំបូលដែលគ្របដណ្តប់ដោយ Carbon Fiber សុទ្ធសម្រាប់ជួយកាត់បន្ថយនូវទំងន់នៃរថយន្ត។
យុទ្ធសាស្រ្តអគ្គីសនីរបស់ឡាន Lamborghini តើអ្នកទាំងអស់គ្នាជឿដែរឬទេថា Aventador Ultimae ដែលមានម៉ាស៊ីន V12 នេះបានដើរតួយ៉ាងសំខាន់ក្នុងការនាំក្រុមហ៊ុន Lamborghini ឆ្ពោះទៅរកអនាគតនៃរថយន្តអគ្គីសនីក្នុងដំណាក់កាលដំបូងគឺប្រភេទ Hybrid ហើយក្រុមហ៊ុនបានហៅថា “Celebrating the Combustion Engine” បន្ថែមពីនោះ ប្រហែលជាវាអាចបញ្ចូលជាអគ្គីសនីពេញលេញនៅក្នុងឆ្នាំ2023 ។
កាន់តែទំនើបនិងពិសេស នោះតម្លៃប្រាកដជាមិនថោកនោះទេ ដោយតម្លៃរបស់វាគឺ 498,258$ និង 546,847$ ជាតម្លៃចេញពីរោងចក្រ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ