បាត់មុខមួយរយៈ Camaro Shock និង Steel Edition បានបើកការបញ្ជាទិញជាថ្មីជាមួយនឹងការកែប្រែមួយចំនួន
ក្រុមហ៊ុន Chevrolet បានរងនូវផលប៉ះពាល់យ៉ាងខ្លាំងកាលពីឆ្នាំមុន វាមិនត្រឹមតែទទួលរងពីការបញ្ឈប់នៃការផលិតប៉ុណ្ណោះទេ ប៉ុន្តែកញ្ចប់ជម្រើសជាច្រើនរបស់វាត្រូវដកចេញដោយសារតែកង្វះខាតបន្ទះឈីប semiconductor ។
ប្រសិនបើអ្នកខកខានក្នុងការទិញ Chevy Camaro Shock និង Steel Special Edition កាលពីមុន ពេលនេះអ្នកមានសំណាងហើយ ព្រោះថាក្រុមហ៊ុន Chevrolet បានបើកការបញ្ជាទិញម្តងទៀតនៅក្នុងឆ្នាំ ២០២២ នេះ។ ហើយអ្នករៀបចំការបញ្ជារទិញរបស់ក្រុមហ៊ុន GM ក៏បានរាយការណ៍ត្រឡប់មកវិញថានិងមានការបញ្ចុះតម្លៃសម្រាប់ Trim នីមួយៗផងដែរ។ Shock និង Steel មាន Coupe និង Convertible ប៉ុន្តែវាមានតែក្នុងកម្រិត 2LT, 3LT និង 2SS trim ប៉ុណ្ណោះ។
កញ្ចប់ Shock and Steel Edition រួមមានលក្ខណៈពិសេសដូចជា កង់អាលុយមីញ៉ូមទំហំ ២០ អ៊ីង ហ្វ្រាំងដំណើរការពីស្តុងខាងមុខ Brembo បួនគ្រាប់ជាមួយនិងមានឌីសហ្រ្វាំងពណ៌លឿង ប្រដាប់បញ្ចូលសរសៃកាបូន ផ្សេងៗ និង stanchion spoiler ខាងក្រោយ (សម្រាប់តែ 2LT និង 3LT ប៉ុណ្ណោះ)។ កញ្ចក់ខាងក្រៅលាបពណ៌ Carbon Flash និងឆ្នូតនៅចំកណ្តាលរថយន្ត រួមទាំងគម្របចាក់ប្រេងពណ៌ខ្មៅជាមួយនឹងការបញ្ចូលដោយសរសៃកាបូន។
ក្រុមហ៊ុន Chevrolet ផ្តល់ជូនកញ្ចប់បួនពណ៌រួមមាន ខៀវ (Rapid Blue), ខ្មៅ (Black), ដែក (Satin Steel Metalli)c និង ស (Summit White)។ រីឯផ្នែកខាងក្នុងគឺមានពណ៌តែមួយគត់គឺ ពណ៌ខ្មៅ (Jet Black)។
Chevrolet Camaro ឆ្នាំ ២០២២ គឺជាឆ្នាំម៉ូដែលទី ៧ នៃជំនាន់ទី ៦ ហើយបានភ្ជាប់មកជាមួយការកែប្រែមួយចំនួនដែលមានការកែប្រែការរចនាជាច្រើនពីឆ្នាំម៉ូដែល ២០២១។ ជម្រើសនៃម៉ាស៊ីនរួមមានម៉ាស៊ីន ២.០ លីត្រ i-4 LTG, ៣.៦ លីត្រ V-6 LGX, ៦.២ លីត្រ V-8 LT1, និង supercharged ៦.២ លីត្រ V-8 LT4 ។
នៅក្នុងការចាប់កំណើតពីមុនរបស់ Shock និង Steel អាចប្រើបានជាមួយនឹងពណ៌ Shock paint ប៉ុន្តែដោយសារ electric yellow ត្រូវបានបញ្ឈប់ នោះ Rapid Blue ថ្មីបានត្រូវបានជំនួសមកវិញ។ ទោះជាយ៉ាងណាក៏ដោយ ដូចនៅលើ Shock ដែរ ឆ្នូតចំហៀងដែលជាធម្មតាមានពណ៌លឿង ជំនួសមកវិញនូវពណ៌ប្រាក់ដែលអ្នកអាចផ្គូរផ្គងពួកវាជាមួយនឹងពណ៌ខាងក្នុងណាមួយដែលអ្នកចង់បាន៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ