ក្រុមហ៊ុន Ford បានបង្ហាញនូវរថយន្ត Ranger Raptor ជំនាន់ថ្មីដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Ford Performance ដែលជាប្រភេទរថយន្ត Pick-up ទំហំមធ្យម។ Ranger បានក្លាយជារថយន្តទីបីនៃគ្រួសារ Raptor ដែលរួមមានដូចជា F-150 Raptor និង Bronco Raptor ។
Ford ត្រូវបានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹង Teaser នៅលើបណ្តាញ Youtube កាលពីប៉ុន្មានសប្តារហ៍មុននេះដែលវាបានធ្វើឱ្យអ្នកគាំទ្រអន្ទះសារចង់ដឹងជាមួយនឹងរូបរាងដ៏ប្រណិតរបស់វា ។
ការបង្ហាញខ្លួនរបស់ Ranger Raptor មួយនេះបានឱ្យដឹងថាវាបំពាក់មកជាម៉ាស៊ីនសាំងចំណុះ ៣.០ លីត្រ Twin-Turbo EcoBoost V6 ដោយអាចបង្កើតកម្លាំងបានរហូតទៅដល់ ៣៩២ សេះនិងមានកម្លាំងបង្វិល ៥៣០ ញ៉ូតុនម៉ែត្រ។
Raptor ស៊េរីឆ្នាំ ២០២៣ មួយនេះក៏បានភ្ជាប់មកជាមួយនឹងយ៉ាន់កង់ទំហំ ១៧ អ៊ីងដែលស្រោបដោយសំបកកង់ទំហំ ៣២ អ៊ីញដ៏ធំ ខណៈពេលដែលការរត់លើផ្លូវ Off-road កំពុងតែមានការពេញនិយមយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។
រីឯផ្ទៃខាងក្រោមនៃរថយន្តវាបានបំពាក់ Front skid Plate ដែលវាមានកម្រាស់ ២.៣ អ៊ីញនិងបូមទាំងបួនជាប្រភេទបូម Fox shocks ទំហំ ២.៥ អ៊ីញដោយធ្វើឱ្យផ្ទៃខាងក្រោមនៃ Ranger Raptor កាន់តែរឹងមាំជាងមុន។
ចំណែកឯផ្នែកខាងក្នុងនៃររថយន្តមួយនេះបានរចនាឡើងដ៏អស្ចារ្យេជាមួយនឹងកាប៊ីនបែបយន្តហោះចម្បាំងនិងដៃចង្កូតស្បែកដែលភ្ជាប់ទៅនឹងបន្ទះម៉ាញេស្យូម។ ជាពិសេសពីនេះទៅទៀត Ford បានបំពាក់មកជាមួយ Paddles Shift ដែលធ្លាប់តែមាននៅលើរថយន្ត Sports ពេលនេះបានធ្លាក់មកលើដៃរថយន្ត Pick-up មួយនេះហើយ។
Raptor ថ្មីនេះក៏បានទទួលនូវប្រព័ន្ធសំឡេង B&O Speaker ចំនួន ១០ គ្រាប់ដែលផ្អែកទៅលើប្រព័ន្ធឌីជីថលទំហំ ១២.៤ អ៊ីង អមដោយអេក្រង់ SYNC 4 បែបបញ្ឈរទំហំ ១២ អ៊ីញ ដោយអាចភ្ជាប់ជាមួយ Android Auto និង Apple CarPlay ។
បន្តែមពីនេះទៅទៀត Ford ក៏បានផ្តលជូននូវជម្រើសនៃការបើកបរ ៧ កម្រិតរួមមាន Normal, Sport, Slippery, Rock Crawl, Sand, Mud/Ruts, និង Baja ។
រថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៣ នេះនឹងមកដល់ដៃអ្នកចែកចាយសម្រាប់នារដូវក្តៅឆ្នាំ ២០២២ ខាងមុខនេះ។ រីឯតម្លៃនៃរថយន្ត Ranger Raptor ជំនាន់ថ្មីនេះ Ford មិនទាន់បានបង្ហាញនៅឡើយទេ។
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ