រថយន្តអគ្គិសនីដ៏ចំលែករបស់ Alibaba មានតម្លៃត្រឹមតែ ២,០០០ ដុល្លារប៉ុណ្ណោះ
Alibaba គឺជាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំមួយរបស់ពិភពលោកដែលបង្កើតឡើងដោយលោក Jack Ma។ ថ្មីៗនេះនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច Alibaba បានបង្ហាញនូវរថយន្តអគ្គិសនីដ៏ចំលែកមួយប្រចាំសប្តាហ៍ដែលជាប្រភេទរថយន្ត Pick-up អគ្គិសនីរបស់ចិន ដោយវាត្រូវបានដាក់លក់តាំងពីខែមុនមកម្លេះ។
ផ្នែកខាងក្រៅនៃរថយន្ត Pick-up មួយនេះមើលទៅពិតជាគួរឱ្យចំលែកយ៉ាងខ្លាំងដែលស្រោបទៅដោយពណ៍ផ្កាឈូកជាមួយចង្កៀងភ្លើងខាងមុខមានរៀងជាអក្សរ C ដោយមានប្រវែង ៣.៥ ម៉ែត្រ ។ រីឯប៉ាណាខាងមុខក៏បានភ្ជាប់មកជាមួយនឹង Logo GMC ហើយវាក៏បំពាក់ទៅដោយកង់ទំហំ ១២ អ៊ីញនិងបានរួមបញ្ចូលឌីសហ្វ្រាំងផងដែរ។
ចំណែកឯផ្នែកខាងក្នុងនៃរថយន្តដែលមានកៅអីចំនួនពីរដ៏ធំទូលាយផងដែរ។ ហើយរថយន្ត Pick-up ខ្នាតតូចមួយនេះក៏បានបំពាក់មកជាមួយនឹងម៉ូទ័រកម្លាំង ១.៥ គីឡូវ៉ាត់ដែលអាចបង្កើតល្បឿនបានរហូតដល់ ៤៥ គីឡូម៉ែតក្នុងមួយម៉ោង។
ជាមួយគ្នានេះដែលរថយន្ត Pick-up ដ៏ចំលែកមួយនេះមានសមត្ថភាពផ្ទុករហូតទៅដល់ ៤០០ គីឡូក្រាម ដែលវាបានបំពាក់ទៅដោយថ្ម Li-ion ជាមួយនឹងកម្លាំងអគ្គិសនី ៦០ វ៉ុលស្មើនឹង ៨០ អំពែរម៉ោងដែលវាអាចបង្កើតកម្លាំងថ្ម ៤.៨ គីឡូវ៉ាត់ម៉ោង អាចរត់បានចម្ងាយចន្លោះពី ៧០ ទៅ ១៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញ។
រីឯតម្លៃនៃរថយន្ត Pick-up ខ្នាតតូចមួយនេះមានតម្លៃត្រឹមតែ ២,០០០ ដុល្លាប៉ុណ្ណោះដែលជាតម្លៃត្រូវបានដាក់លក់នៅក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Alibaba ។
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ