សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មផលិតរថយន្តជាច្រើន
ការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនថ្មីៗនេះបានធ្វើឱ្យទីផ្សារអឺរ៉ុប និងសកលលោកធ្លាក់ក្នុងភាពច្របូកច្របល់យ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុនផលិតរថយន្តជាច្រើននឹងត្រូវប្រឈមមុខជាមួយបញ្ហាដូចជាកង្វះខាតនៃវត្ថុធាតុដើម ការដឹកជញ្ជូន ការដំឡើងថ្លៃនៃប្រេងឥន្ធនៈ និងការដំឡើងតម្លៃនៃទំនិញនៅពេលដ៏ខ្លីខាងមុខនេះ។
បញ្ហាដ៏ធំនៃសង្គ្រាមមួយនេះគឺកង្វះនៃវត្ថុធាតុដើមជាច្រើន ជាមួយនិងការឡើងថ្លៃនៃប្រេងឥន្ធនៈ។ នៅដើមឆ្នាំ ២០២២ នេះក្រុមហ៊ុនផលិតរថយន្ត EV មួយចំនួនកំពុងតែមានការខ្វះខាតនៃបន្ទះឈីប Semiconductors ខណៈដែលកំពុងតែមានសង្គ្រាមផងនោះធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តរឹតតែពិបាកយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាមួយនេះ។
ជាមួយគ្នានេះដែលអ្នកជំនាញជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើរថយន្តអគ្គិសនីដោយនិងអាចប្រឈមមុខនឹងការធ្លាក់ចុះមួយចំនួន។ រុស្ស៊ីគឺជាប្រទេសនាំចេញដ៏ធំបំផុតមួយនៃលោហធាតុ Palladium ដែលមានតួនាទីបន្សុទផ្សែងពុលពីក្នុងរថយន្តដែលនឹងអាចធ្វើឱ្យមានការប៉ះពាល់ទៅលើឧស្សាហកម្មរថយន្តជាច្រើនផងដែរ។
រីឯប្រទេសអ៊ុយក្រែនក៏ជាប្រទេសមួយចំណែក ដែលបាននាំចេញនូវវត្ថុធាតុដើមភាគច្រើននៃបន្ទះឈីប Semiconductor ដោយធ្វើឱ្យមានការផ្អាកមួយរយៈក្នុងការនាំចេញ។ អ្នកជំនាញបានបន្ថែមទៀតថា រុស្ស៊ីគឺជាប្រទេសផលិតប្រេងឆៅដ៏ធំបំផុតមួយដែលនឹងអាចនាំឱ្យមានតម្លៃប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល។
បើតាមរបាយការណ៍របស់ប្រទេសឥណ្ឌាបានបង្ហាញថាជាងពាក់កណ្តាលនៃតម្រូវការឧស្ម័នរបស់ខ្លួនដែលបាននាំចូលដោយប្រទេសអ៊ុយក្រែន ហើយផ្នែកតូចនៃតម្រូវការឧស្ម័នក៏មានប្រភពមកពីប្រទេសរុស្ស៊ីផងដែរ។
ដូចច្នេះការផ្ទុះសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែននេះគឺពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យឧស្សាហកម្មផលិតរថយន្ត និងប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកជាច្រើនផងដែរ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ