StoreDot នឹងបង្ហាញថ្មដ៏មានល្បឿនលឿនក្នុងឆ្នាំ ២០២៤ ដែលសាក ៥ នាទីអាចរត់បាន ១៦១ គីឡូម៉ែត្រ
StoreDot គឺជាក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីល្បឿនលឿនដែលមានមូលដ្ឋាននៅឯប្រទេសអ៊ីស្រាអែល។ ក្រុមហ៊ុនបានអះអាងថាថ្ម XFC សម្រាប់រថយន្តអគ្គិសនីរបស់ពួកគេដែលអាចរត់បានចម្ងាយរហូតទៅដល់ ១៦១ គីឡូម៉ែត្រ ដោយគ្រាន់តែប្រើរយៈពេលសាកត្រឹមតែ ៥ នាទីប៉ុណ្ណោះ។ ដែលនេះគឺជាជំហ៊ានដំបូងរបស់ពួកគេសម្រាប់ការផលិតថ្ម XFC ដ៏មានល្បឿនមិនគួរជឿមួយនេះ ជាមួយការរត់បានចម្ងាយរហូតទៅដល់ ១៦១ គីឡូម៉ែត្រ។
នាយកប្រតិបត្តិ StoreDot លោកវេជ្ជបណ្ឌិត Doron Myersdorf បានលើកឡើងថា គាត់នឹងប្រើរយៈពេលសាកថ្ម ៣ នាទីដោយវាអាចរត់បានចម្ងាយរហូតដល់ ១៦១ គីឡូម៉ែត្រនៅក្នុងឆ្នាំ ២០២៨ និងឆ្នាំ ២០៣២ ជាមួយនឹងការរត់ចម្ងាយ ១៦១ គីឡូម៉ែត្រដោយលោកនឹងប្រើរយៈពេលសាកថ្មត្រឹមតែ ២ នាទីប៉ុណ្ណោះ។
ការផលិតថ្ម XFC របស់លោក Myersdorf គឺជាបច្ចេកវិទ្យា StoreDot ទាំងបីជំនាន់ដោយមានការរួមបញ្ជូលគ្នាជាមួយនឹង Silicon dominant XFC, Semi solid state និង Full solid state។
ហើយការចែកចាយថ្ម XFC នៅក្នុងមួយទសវត្សរ៍ខាងមុខនេះដោយមកជាមួយការសាកថ្មនឹងរយៈចម្ងាយ ១៦១ គីឡូម៉ែត្រក្នុងរយៈពេល ៥ នាទីនៅឆ្នាំ ២០២៤ ហើយនឹង ១៦១ គីឡូម៉ែត្រក្នុងរយៈពេល ៣ នាទីនៅឆ្នាំ ២០២៨ និង ១៦១ គីឡូម៉ែត្រក្នុងរយៈពេល ២ នាទីនៅឆ្នាំ ២០៣២ ។ ក្រុមហ៊ុនបានសាកល្បងជាមួយនឹងថ្ម XFC ១៦១ គីឡូម៉ែត្រក្នុងរយៈពេល ៥ នាទីជាមួយនិងក្រុមហ៊ុនផលិតរថយន្តមួយចំនួនរួចមកហើយ ប៉ុន្តែ StoreDot មិនបានបង្ហាថាក្រុមហ៊ុនមួយណានោះទេ។
បើតាមគេហទំព័រ Electrek News បានសន្មត់ថាសាកល្បងមួយនេះនឹងអាចជាដៃគូរសហការរបស់ StoreDot ដែលរួមមាន VinFast, BP, Daimler, Samsung Ventures និង TDK ។ លោក Myersdorf បាននិយាយថា “ វាពិតជាមានសារៈសំខាន់ណាស់ដែលយើងបានផ្តល់ទៅឱ្យក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកជាមួយថ្ម XFC របស់យើងដោយបង្ហាញពីភាពច្បាស់លាស់ ជាក់ស្តែងនិងគ្មានការបំផ្លើសសម្រាប់ការណែនាំអំពីបច្ចេកវិទ្យាសាកថ្មលឿនរបស់ពួកយើងទេ ”។
ជាមួយគ្នានេះដែលក្រុមហ៊ុនបានអះអាងថាពួកគេនឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលផលិតថ្ម XFC ល្បឿនលឿនសម្រាប់រថយន្តអគ្គិសនីនៅលើខ្សែសង្វាក់ផលិតកម្មទីផ្សារទូទាំងពិភពលលោក៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ