រថយន្ត Mustang ជាង ៣៣ ម៉ឺនគ្រឿងប្រមូលមកវិញបន្ទាប់ពីរកឃើញបញ្ហាមួយចំនួន
ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកបានប្រកាសប្រមូលរថយន្ត Mustang ជាង ៣៣០,០០០ គ្រឿងត្រឡប់មកវិញបន្ទាប់ពីមានការរកឃើញនូវបញ្ហាដែលកើតចេញពីខ្សែភ្លើងនៅខាងក្នុងផ្នែកខាងក្រោយនៃរថយន្ត ហើយបញ្ហានេះត្រូវបានប៉ះពាល់ដល់ម្ចាស់រថយន្តស៊េរី ឆ្នាំ ២០១៥ និង ២០១៧ ។
ក្រុមហ៊ុនបានបង្ហាញថាការប្រម៉ូលមកវិញគឺដោយសារតែមានបញ្ហាទៅលើកាមេរ៉ាមើលក្រោយដោយមានការធ្លាក់ចុះនៃពន្លឺដែលធ្វើឱ្យងងឹត និងករណីមើលក្រោយដោយខ្លួនឯង ខណៈពេលដែលកំពុងបើកបរ ។ ការដោះស្រាយបញ្ហានេះក្រុមហ៊ុនបានលើកឡើងថាវានិងអាចនឹងរលុង ឬក៏ខូច នៃខ្សែភ្លើងនៅខាងក្នុងផ្នែកខាងក្រោយរបស់រថយន្ត។
ក្រុមហ៊ុនបានបន្តែមទៅថាការដោះស្រាយបញ្ហានេះវាពិតជាសាមញ្ញណាស់សម្រាប់ពួកគេដោយគ្រាន់តែជំនួសនូវខ្សែរភើ្លង ឬកាមេរ៉ាថ្មីប៉ុណ្ណោះ។ ក្រុមហ៊ុន Ford និយាយថាខ្លួនបានរកឃើញបញ្ហានេះបន្ទាប់ពីទទួលបានព័ត៌មានដែលទាក់ទងនៃការកើនឡើងក្នុងការជួសជុលច្រើនទៅលើម៉ូដែលទាំងនោះ។
គួរបញ្ជាក់ផងដែរថាម្ចាស់រថយន្តដែលរងផលប៉ះពាល់នឹងត្រូវជូនដំណឹងក្នុងការប្រមូលនៃម៉ូដែលទាំងអស់នោះ តាមរយៈអ៊ីម៉ែលរបស់ពួកគេនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២។ ជាការពិតណាស់ ការជួសជុលទាំងនេះនឹងធ្វើឡើងដោយមិនគិតថ្លៃនោះទេ។ ជាងនេះទៅទៀត ក្រុមហ៊ុន Ford នឹងផ្តល់សំណងដល់ម្ចាស់រថយន្តដែលបានចំណាយលើការជួសជុលដែលទាក់ទងនិងបញ្ហានេះ។
ហើយម្ចាស់រថយន្ត Mustang ក៏អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ NHTSA ដើម្បីបញ្ចូល VIN កូដ ចំនួន ១៧ ខ្ទង់ដែលមាននៅក្នុងរថយន្តរបស់ពួកគេ ដើម្បីមើលថាតើវាត្រូវបានរួមបញ្ចូលក្នុងការប្រមូលមកវិញដែរឬទេ។ ប្រសិនបើគ្មានអ្វីលេចឡើងទេ ចាប់ទុកថាជារឿងសំណាងតែប្រសិនបើមានការជូនដំណឹងណាមួយ អ្នកនឹងត្រូវប្រមូលចូលឃ្លាំងពីក្រុមហ៊ុន Ford ៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ