រថយន្ត Toyota Tundra ឆ្នាំ ២០២២ ចាប់ផ្តើមផលិតជាផ្លូវការហើយ រីឯតម្លៃថ្លៃមិនធម្មតា...
Toyota Tundra ជំនាន់ទី ៣ ស៊េរីឆ្នាំ ២០២២ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែកញ្ញា ដោយបង្ហាញពីការរចនារថយន្ត Pickup full-size ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០២ មកម្លេះ។ បន្ទាប់ពីជិត ១៥ ឆ្នាំ Toyota Tundra បានឈានជើងចូលជាផ្លូវការនៃជំនាន់ថ្មី ខណៈដែលរថយន្តដឹកទំនិញឆ្នាំ ២០២២ បានចាប់ផ្តើមផលិតនៅរោងចក្រ San Antonio ស្ថិតក្នុងរដ្ឋ Texas។
Tundra ថ្មីត្រូវបានកែលម្អយ៉ាងខ្លាំងសម្រាប់ជំនាន់ទីបីរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយរថយន្តដឹកទំនិញដទៃទៀតដូចជា Chevy, Ford និង Ram ជាដើម ។ Model នេះត្រូវបានរចនាបថថ្មី ជាមួយប្រព័ន្ធជើងក្រោម Coil-spring ដែលជាបូមមានភាពឆ្លាតវៃ និងម៉ាស៊ីនថ្មី។ រីឯផ្នែកខាងក្នុងកាន់តែទំនើបមានអេក្រង់កម្សាន្តទំហំ ១៤.០ អ៊ីង និងមានការផ្ដល់ជូន hybrid ថ្មី។
វាត្រូវបានបំពាក់ដោយម៉ាស៊ីន Twin-Turbocharged ចំណុះ ៣.៤ លីត្រ មាន ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣៤៨ Hp និងកម្លាំងរមួលកង់ ៥៤៩ N.m អាចអូសសណ្តោងបានរហូតដល់ ៥,៤៤៣ kg ដែលវាច្រើនជាងជំនាន់មុន ហើយអាចផ្ទុកទម្ងន់អតិបរមាររហូតដល់ ៨៨០ kg។
សម្រាប់ Trim SR5, Limited, Platinum, និង ១,៧៩៤ edition មានដាក់លក់ជាមួយតម្លៃចាប់ពី ៣៧,៦៤៥ $ ដែលជាតម្លៃចេញពីរោងចក្រផ្ទាល់៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ