Ford Bronco រាប់ពាន់គ្រឿងត្រូវបានចតចោលលើភ្នំទឹកកកដោយសារតែកង្វះខាតបន្ទះឈីប
Ford Bronco ត្រូវបានចតនៅលើភ្នំទឹកកកអស់ជាច្រើនខែមកហើយដោយមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អតិថិជនជាមួយនឹងអាកាសដ៏ធាតុត្រជាក់។ ការចតរថយន្ត Bronco នេះបានធ្វើឱ្យម្ចាស់រថយន្តដែលបានបញ្ជាទិញមានការអត់ធ្មត់យ៉ាងខ្លាំងក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុន Ford ដោយបានពន្យាពេលរហូតទៅដល់ ៣ ខែបន្ថែមទៀត។
ម្ចាស់រថយន្តមួយចំនួនបានត្អូញត្អែរថា ពួកគេមិនអាចទាក់ទងជាមួយក្រុមហ៊ុនបានទេដោយទទួលបានតែការប្រងើយកន្តើយពី Ford ប៉ុណ្ណោះ។ បើតាមគេហទំព័រ Bronco6G បានឱ្យដឹងថាមានប្រធានបទជាច្រើនដែលទាក់ទងទៅនឹងគំនររថយន្ត Bronco ដោយស្ថិតនៅខាងក្រៅនៃរោងចក្ររថយន្តរបស់ Ford នៅឯរដ្ឋ Michigan ។
Bronco6G បានបង្ហាញវីដេអូនៃរថយន្ត SUV រាប់ពាន់គ្រឿងដែលគ្របដណ្ដប់ដោយព្រិល បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford លោក Said Deep បានផ្ញើរអ៊ីម៉ែលរបស់ខ្លួនទៅកាន់សារព័ត៌មាន Automotive News ថា ការខ្វះខាតនៃបន្ទះឈីបមួយនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់រោងចក្រ Ford រួមជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត និងឧស្សាហកម្មផ្សេងៗជាច្រើនទៀតនៅវិញពិភពលោក។
នៅពីក្រោយនៃការផលិតនេះ Ford បានប្តេជ្ញានឹងបន្តក្នុងការផលិតរថយន្តដ៏មានតម្រូវការខ្ពស់សម្រាប់អតិថិជនជាមួយនឹងគុណភាពដែលពួកគេបានរំពឹងទុក ។ ការពន្យារពេលនេះបានធ្វើឱ្យមានភាពមិនសប្បាយចិត្តជាមួយនឹងការរងចាំអស់រយៈពេលជាច្រើនខែ។
លោក Tyler Schanzmeyer បានរាយការណ៍ទៅកាន់សារព័ត៌មាន Automotive News ថា គាត់បានបញ្ជាទិញរថយន្ត Ford Bronco Badlands ស៊េរីឆ្នាំ ២០២១ នេះតាំងពីខែកក្កដា ឆ្នាំ ២០២០ មកម្លេះ។
ក្នុងពេលជាមួយគ្នានេះ អតិថិជនផ្សេងៗទៀតក៏បានរាយការណ៍ផងដែរថាពួកគេនឹងទទួលបាន Bronco តែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីការបញ្ជាទិញ។ គួរបញ្ជាក់ផងដែរថាមិនមែនមានតែក្រុមហ៊ុន Ford នោះទេដែលរងផលប៉ះពាល់ជាមួយនិងបន្ទះឈីបទាំងនេះ ប៉ុន្តែពេលនេះក្រុមហ៊ុនក៏កំពុងទទួលរងការប៉ះទង្គិចខ្លាំងពីសំណាក់អតិថិជនផងដែរ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ