Ford Mustang Shelby GT500KR ឆ្នាំ ២០២២ ត្រូវបានដាក់ដេញថ្លៃដើម្បីរៃអង្គាសទឹកប្រាក់ជូនអង្គការសប្បុរសធម៌
រថយន្ត Ford Mustang Shelby ជាប្រភេទរថយន្ត Muscle ដែលជាផ្នែមួយដោយបានជួយក្រុមហ៊ុន Ford ពង្រឹងកេរ្តិ៍ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ។ រថយន្ត Mustang Shelby GT500KR ដំបូងបង្អស់នឹងធ្វើការដាក់ដេញថ្លៃនៅថ្ងៃទី ២៨ ខែមករា នេះ ហើយទឹកប្រាក់នៃតម្លៃរថយន្តទាំងអស់នឹងផ្តល់ជូនអង្គការសប្បុរសធម៌។
GT500KR ទើបតែបង្ហាញខ្លួននូវខែ១២ ឆ្នាំមុននេះទេ ប៉ុន្តែនៅឆ្នាំ ២០២២ នេះ Mustang Shelby បានត្រលប់មកជាមួយម៉ាស៊ីន Beastly ដើម្បីជួយអបអរខួបលើកទី ៦០ របស់ Shelby ។ GT500KR បានបំពាក់ម៉ាស៊ីនចំណុះ ៥.២ លីត្រ V8 និង Whipple supercharger ចំណុះ ៣.៨ លីត្រ ដែលនៅពីលើម៉ាស៊ីន ដោយបានបង្កើតកម្លាំងរហូតដល់ ៩០០ សេះ។
Shelby បានបង្កើត GT500KR សម្រាប់ឆ្នាំ ២០២២ នេះត្រឹមតែ ២២៥ ដោយមានតែ ១៨០ ប៉ុណ្ណោះដែលបាននាំចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ អ្នកដែលជាម្ចាស់ GT500 ឆ្នាំ ២០២០ ឬ ២០២១ ក៏អាចដំឡើងរថយន្ត Mustang នេះទៅជា KR បានដែលទោះបីជា Shelby បានផ្តល់ជូនត្រឹមតែ ៦០ នៃការដំឡើងក៏ដោយ។
ប្រាក់ចំណូលពីការដេញថ្លៃនឹងជួយដល់ JDRF និងមូលនិធិ Carroll Shelby ។ JDRF ជាអង្គការមួយដែរប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី ១ ខណៈពេលដែល CSF រៃអង្គាសប្រាក់ដើម្បីជួយកុមារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដែលគំរាមកំហែងដល់អាយុជីវិតមួយនេះ។
GT500KR ឆ្នាំ ២០២២ ចាប់ផ្តើមតម្លៃពី ១២៧,៨៩៥ ដុល្លារ ហើយវាអាចលើសពីនេះទៅលើការដេញថ្លៃដោយបង្កើនប្រាក់បន្តិចបន្តួចសម្រាប់អង្គការសប្បុរសធម៌ទាំងពីរនេះ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ