GMC Sierra 1500 Denali Ultimate កំពុងប្រជែងជាមួយ Tundra Capstone ដោយរូបរាងដ៏ប្រណិត
GMC Sierra 1500 ស៊េរីឆ្នាំ ២០២២ ដែលបានបង្ហាញខ្លួនដំបូងនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ ។ អីឡូវនេះ GMC បានត្រៀមខ្លួនក្នុងការដាក់តាំងពិពណ៌ជាលើកទី ២ នៅឯ Chicago Auto Show ដែលចាប់ផ្តើមនៅក្នុងសប្តារហ៍នេះ ។ Sierra 1500 ត្រូវប្រឈមមុខជាមួយនឹងគូរប្រជែងរបស់ខ្លួនរួមមាន Toyota Tundra Capstone ជារថយន្តដ៏ប្រណិតដែលមានប្រភពដើមមកពីរថយន្ត Tundra ។
រីឯផ្នែកខាងក្រៅនិងផ្នែកខាងក្នុងដ៏ប្រណិត របស់ Denali Ultimate បើប្រៀបធៀបទៅនឹង Denali ពីមុនគឺ GMC Sierra 1500 Denali Ultimate បានកែសម្រួលយ៉ាងយកចិត្តទុកដាក់ ដោយវាបានកែប្រែទៅលើប៉ាណាខាងមុខដែលមានទំហំធំជាងមុនជាមួយអំពូល LED ដ៏ប្រណិតនិងយ៉ាន់កង់ទំហំ ២២ អ៊ីញ ។ នៅឃ្លុបខាងក្រោយ MultiPro tailgate ជាមុខងារមានដ៏មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់រថយន្តភីកអាប់ ។
បន្តែមពីនេះទៅទៀតរថយន្ត Denali Ultimate ភ្ជាប់មកជាមួយអេក្រង់ Head-up Display ទំហំ ១៥ អ៊ីញ ហើយវាបានបំពាក់នូវម៉ាស៊ីនចំណុះ ៦.២ លីត្រ V-8 ដែលបង្កើតកម្លាំងបាន ៤២០ សេះ ដែលវាមានតម្លៃជាង ៨០,០០០ ដុល្លារដែលជាតម្លៃក្នុងការដាក់បង្ហាញជាលើកទីពីរនេះ នៅក្នុងកម្មវិធី Chicago Auto Show នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២១ ខែកុម្ភៈខាងមុខនេះ ៕
អត្ថបទដោយ៖ សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ