Toyota យកឈ្នះការលក់រថយន្តបានច្រើនជាងដៃគូរប្រគួតប្រជែងរបស់ខ្លួនក្នុងឆ្នាំ ២០២១
ក្រុមហ៊ុន Toyota បានប្រកាសថាខ្លួនបានលក់រថយន្តបាន ២.៣៣២ លានគ្រឿងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតនៅអាមេរិក។ នេះជាលើកដំបូង Toyota ដែរចាប់តាំងពីឆ្នាំ ១៩៣១ តំណែងកំពូលត្រូវបានកាន់កាប់ដោយក្រុមហ៊ុន General Motors ។
ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Detroit ដែលជាក្រុមហ៊ុនធំជាងគេរបស់អាមេរិកបានលក់រថយន្តសរុបចំនួន ២.២១៨ លានគ្រឿងក្នុងឆ្នាំ ២០២១ ដែលជាការថយចុះ ១៣% បើធៀបនឹងឆ្នាំមុន។
នៅឆ្នាំ ២០២០ ក្រុមហ៊ុន GM បានដឹកនាំកញ្ចប់ជាមួយនឹងការលក់រថយន្តសរុបចំនួន ២.៥៥ លានគ្រឿង ខណៈដែល Toyota ជាប់ចំណាត់ថ្នាក់លេខ ២ ដែលក្រុមហ៊ុនលក់បានត្រឹមតែ ២.១១ លានគ្រឿងប៉ុណ្ណោះ។ រីឯវិបត្តិបន្ទះឈីប semiconductor នៅបន្តបង្កការឈឺក្បាលចំពោះក្រុមហ៊ុនផលិតរថយន្ត ជាពិសេសក្រុមហ៊ុន GM ។
ហើយក្រុមហ៊ុន Toyota ក៏ធ្លាក់ចូលទៅក្នុងវិបត្តិនេះដែរតែជាសំណាងល្អដែរខ្លួនមានការស្តុកទុកបន្ទះឈីបដល់ធំទើបធ្វើការផលិតមិនសូវរាំងស្ទះ។
លោក Jack Hollis អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Toyota North America បាននិយាយថា ទោះបីជាមានបញ្ហាប្រឈមពីរឆ្នាំជាប់ៗគ្នាក៏ដោយ TMNA បានផ្តោតលើការផ្តល់នូវបទពិសោធន៍អតិថិជនដ៏ពិសេស ហើយយើងនៅតែមានសុទិដ្ឋិនិយមនៅពេលដែលយុទ្ធសាស្រ្តអគ្គិសនីរបស់យើងមានការវិវឌ្ឍបន្ថែមទៀត។
នៅពេលដែលវិបត្តិបន្ទះឈីបចាប់ផ្តើមគ្រប់គ្រង ក្រុមហ៊ុន GM ប្រាកដជានឹងចាប់ផ្តើមបង្កើនផលិតកម្មម្តងទៀត ហើយសំខាន់ដូចគ្នាដែរ ចាប់ផ្តើមដាក់លក់រថយន្តដែលបំពាក់ដោយថាមពលអគ្គិសនីពេញលេញ រួមមានរថយន្ត GMC Hummer EV SUV, Chevrolet Silverado EV និង Cadillac Lyriq ។
ទោះបីជា Toyota មានភាពយឺតយ៉ាវក្នុងទីផ្សាររថយន្ត EV ជាងគូប្រជែងសំខាន់របស់ខ្លួន ប៉ុន្តែនោះដោយសារតែនាយកប្រតិបត្តិ លោក Akio Toyoda នៅតែមិនជឿជាក់លើបច្ចេកវិទ្យានេះគឺជាដំណោះស្រាយដ៏ល្អសម្រាប់ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់រថយន្ត។ ហើយថ្មីៗនេះ ក្រុមហ៊ុន Toyota បានបង្ហាញរថយន្ត EV ដំបូងរបស់ខ្លួនគឺ bZ4X និងរថយន្តជាច្រើនទៀតដែលកំពុងដំណើរការ ក៏ដូចជារថយន្តម៉ាកប្រណីត Lexus ផងដែរ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ