ក្រុមហ៊ុន GM គ្រោងចំណាយទឹកប្រាក់ជាង ៣ ពាន់លានដុល្លារសម្រាប់គម្រោងរថយន្តអគ្គិសនី

មើល: 8158

ក្រុមហ៊ុន General Motors គឺជាក្រុមហ៊ុនផលិតរថយន្តចម្រុះជាតិសាសន៍របស់អាមេរិក ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់អាមេរិក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Detroit រដ្ឋ Michigan ។ ហើយសព្វថ្ងៃនេះក្រុមហ៊ុននេះមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងទីផ្សារផលិតរថយន្តប្រណីត។ ថ្មីៗនេះបានលេចឮដំណឹងថាក្រុមហ៊ុន General Motors Co គ្រោងនឹងបណ្តាក់ទុនជាង ៣ ពាន់លានដុល្លារ ដើម្បីបង្កើតរថយន្តអគ្គិសនីនៅក្នុងរដ្ឋ Michigan ដែលជាដែលជាស្រុកកំណើតរបស់ខ្លួន ។

ក្រុមហ៊ុននេះកំពុងបញ្ចប់គម្រោងសម្រាប់គម្រោងរថយន្តអគ្គិសនីចំនួនពីរនៅរដ្ឋ Michigan។ គម្រោងមួយគឺការបំប្លែងរោងចក្រ Orion Assembly របស់ខ្លួននៅទីក្រុង Detroit ដើម្បីធ្វើជាមជ្ឈមណ្ឌលផលិតរថយន្តម៉ាក Chevrolet Bolt EV ដែលនឹងត្រូវចំណាយទឹកប្រាក់យ៉ាងហោចណាស់ ២ ពាន់លានដុល្លារ ហើយរំពឹងថានឹងអាចបង្កើតការងារបានជាង ១,៥០០ កន្លែងនៅក្នុងរោងចក្រ ។

គម្រោងមួយទៀតគឺការបណ្តាក់ទុនរួមគ្នាចំនួន ២ ពាន់លានដុល្លារជាមួយដៃគូក្រុមហ៊ុន LG Energy Solutions ដើម្បីបង្កើតរោងចក្រផលិតកោសិកាថ្មនៅទីក្រុង Lansing រដ្ឋ Mich ដែលវាអាចបង្កើតការងារបានប្រហែល ១,២០០ កន្លែង។ GM បានបញ្ជាក់ថា នាយកប្រតិបត្តិក្រុមហ៊ុន GM កំពុងពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ ដើម្បីទទួលបានការបន្ធូរបន្ថយពន្ធ និងការអនុម័តគម្រោងផ្សេងៗទៀត។

ការវិនិយោគរបស់ក្រុមហ៊ុន GM នឹងជាផ្នែកមួយនៃការចំណាយ ៣៥ ពាន់លានដុល្លាររបស់ខ្លួនលើរថយន្តអគ្គិសនី និងស្វ័យប្រវត្តិរហូតដល់ឆ្នាំ ២០២៥ ។ ក្រុមហ៊ុន GM បាននិយាយថា ខ្លួនចង់យកឈ្នះក្រុមហ៊ុន Tesla ដែលជាអ្នកដឹកនាំទីផ្សារក្នុងការលក់អគ្គិសនីនៅសហរដ្ឋអាមេរិក។ ហើយក្រុមហ៊ុនផលិតរថយន្តនេះគ្រោងនឹងលក់រថយន្ត EV ទ្វេដងនៅឆ្នាំ ២០៣០ ហើយសង្ឃឹមថានឹងលក់តែរថយន្តអគ្គិសនីនៅឆ្នាំ ២០៣៥ ក្នុងការដេញថ្លៃប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla ។

ចែករំលែក:
ស្លាក:

Relate Post

Chevrolet Silverado ម៉ូដែលអគ្គិសនីតម្លៃចេញពីឃ្លាំង ៥ ម៉ឺនដុល្លារសមត្ថភាពបើកបរចម្ងាយ ៧០០ គីឡូម៉ែត្រ

  • News

ក្រុមហ៊ុន Chevrolet បានដាក់បង្ហាញរថយន្តម៉ូដែល Silverado EV ស៊េរីឆ្នាំ ២០២៤ ហើយក្រុមហ៊ុនកំពុងផ្តល់ឱ្យយើងនូវរូបរាងថ្មីមួយទៀតអំពីរថយន្ត Pickup អគ្គិសនីនេះ ដែលមានការរចនាប្លែកពីម៉ូដែលមុនៗ។ ក្រុមហ៊ុនបានបង្ហាញកំណែពីរជម្រើសដែលមានការរចនាខុសគ្នានៃផ្នែកខាងក្នុងនឹងខាងក្រៅតិចតួច។ ម៉ូដែល Silverado EV នឹងមកដល់នៅក្នុងឆ្នាំ ២០២៣ ហើយវានឹងមានប្រព័ន្ធ dual-motor all-wheel drive ដែលបង្កើតកម្លាំងសរុបបាន ៥១០ សេះ និងកម្លាំងបង្វិល ៨៣៤ ញូតុនម៉ែត្រ។ ម៉ូដែលនេះត្រូវបានគេគ្រោងថានឹងមានចម្ងាយលើសពី ៦៤៤ គីឡូម៉ែត្រ ក៏ដូចជាសមត្ថភាពអូសទាញ ៣,៦២៩ គីឡូក្រាម។ ហើយជម្រើស Silverado EV RST First Edition បានបំពាក់នូវប្រព័ន្ធបើកបរកង់ទាំងអស់ដែលមានកម្លាំង ៦៦៤ សេះ និងកម្លាំងបង្វិល ១,០៥៦ ញូតុនម៉ែត្រ។ វាអាចបង្កើតល្បឿនពី ០-៩៦ គីឡូម៉ែត្រក្នុងរយៈពេលតិចជាង ៤.៥ វិនាទី និងមានកញ្ចប់ថ្មដែលផ្ទុកថាមពលបាន ២០០ គីឡូវ៉ាត់ម៉ោង។ ចំណុចដែលលេចធ្លោផ្សេងទៀតរួមមានការកំណែជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ និងបន្ថែមជាមួយបូ៉មខ្យល់ដែលអាចលើក ឬបន្ថយរថយន្តរហូតដល់ ៥០ មីលីម៉ែត្រ។ បើក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយអេក្រង់ពត៌មាន touchscreen ទំហំ ១១ អ៊ីងស្តង់ដារ និងមានកុងទ័រល្បឿនឌីជីថលទំហំ ៨ អ៊ីងផងដែល។ ហើយក្រុមហ៊ុន Chevrolet ធ្លាប់បាននិយាយថា អតិថិជននឹងមានការពេញចិត្តជាមួយរថយន្ត Pickup ដែលមានតម្លៃពិសេសផ្ដល់ជូនដល់អតិថិជន។ បច្ចុប្បន្ន Chevrolet ប្រភេទ Pickup នេះមានតម្លៃ ៥០,០០០ ដុល្លារឡើងទៅដែលជាតម្លៃចេញពីរោងចក្រ៕ អត្ថបទដោយ៖ សូនីតា

Chevy Silverado 1500 Duramax ស៊េរីឆ្នាំ ២០២៣ ថាមពលថ្មីញាក់ មានទាំងជម្រើស V8 និង V6

  • News

រថយន្តម៉ូដែល Chevy Silverado កំពុងតែរីករាយនឹងការចាប់ផ្តើមដ៏រឹងមាំតាំងពីយូរណាស់មកហើយរហូតមកដល់ពេលបច្ចុប្បន្នការលក់រថយន្តម៉ូដែលនេះនៅតែមានការពេញនិយមនៅលើទីផ្សារបើទោះបីជាពេលនេះរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីកំពុងតែវៃលុកចូលទីផ្សារច្រើនក៏ដោយ។ រថយន្តម៉ូដែល Chevy Silverado 1500 Duramax ស៊េរីឆ្នាំ ២០២៣ ដែលប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតនឹងទទួលបានថាមពល LZ0 ថ្មីត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនថ្មីដែលគ្រោងសម្រាប់ប្រើប្រាស់ជាមួយម៉ូដែលមួយនេះ។ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ាស៊ីន LM2 turbodiesel ដែលកំពុងប្រើប្រាស់ជាមួយ Silverado 1500 បច្ចុប្បន្ន ជាមួយនឹង turbocharged aspiration ៣.០ លីត្រ វាត្រូវបានគេនិយាយថា LZ0 ដែលមានស៊ីឡាំងប្រាំមួយ ហើយថាមពលត្រូវបានបានបញ្ជូនទៅកង់តាមរយៈប្រអប់លេខ ១០ វគ្គស្វ័យប្រវត្តិ។ ការរួមបញ្ចូលគ្នានេះផ្តល់នូវតួលេខគួរឱ្យចាប់អារម្មណ៍មួយចំនួនរថយន្ដម៉ូដែលមួយនេះអាចអូសសណ្ដោងបានទំងន់រហូតទៅដល់ ៦,០៣២ គីឡូក្រាម។ ម៉ូដែល Silverado 1500 ត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីន V6 ចំណុះ ៤.៣ លីត្រ ផលិតកម្លាំងបាន ២៨៥ សេះ និងកម្លាំងបង្វិល ៤១៣ ញូតុនម៉ែត្រ។ រីឯជម្រើសម៉ាស៊ីនសាំងវិញវាមានចណុះ ៥.៣ លីត្រ ម៉ាស៊ីន V8 L84 និង V8 ៦.២ លីត្រដែលមានកម្លាំង ៤២០ សេះ និងកម្លាំងបង្វិល ៦២៣ ញូតុនម៉ែត្រ។ រថយន្ដម៉ូដែល Chevrolet Silverado Duramax គឺជារថយន្ដដ៏ល្អឥតខ្ចោះនៃរថយន្តភីកអាប់ទំនើបដែលមានសមត្ថភាពខ្លាំងលើផ្លូវ Off road ៕ អត្ថបទដោយ៖ សូនីតា

ក្រុមហ៊ុន BYD របស់ចិនបញ្ឈប់ការផលិតរថយន្តប្រើសាំង ងាកមកផលិតរថយន្ត PHEV និង EV វិញម្តង

  • News

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន BYD ដែលជាដៃគូប្រគួតប្រជែងដ៏សំខាន់មួយរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសអាស៊ី។ ជាមួយគ្នានេះដែរ BYD ក៏បានយកឈ្នះក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយមកនេះ ដោយការលក់របស់ BYD គឺច្រើនជាងទ្វេដងនៃ Tesla ឯណោះ។ ការយកឈ្នះរបស់ក្រុមហ៊ុន BYD គឺដោយសារជម្រើស Powertrain ជាច្រើនដែល BYD បានផ្តល់ជូនដល់អតិថិជនរបស់ពួកគេ ហើយនៅពីក្រោយការជោគជ័យរបស់ BYD ក៏ដោយសារការវិនិយោគិនពីមហាសេដ្ឋីជំនួញជនជាតិអាមេរិក Warren Buffet ផងដែរ។ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះបាននិយាយថា ពួកគេបានបញ្ឈប់ការផលិតនូវរថយន្តប្រើងសាំងនៅចុងខែមីនាកន្លងមកនេះ។ ហើយក្រុមហ៊ុនក៏កំពុងជំរុញក្នុងការផលិតនូវរថយន្តប្រភេទ PHEV និង EV ឱ្យបានច្រើនតាមដែលអាចធ្វើបាន ដោយក្រុមហ៊ុននឹងព្យាយាមដើម្បីបង្កើតនូវរថយន្តដែលអាចរត់បានចម្ងាយឆ្ងាយ និងមានតម្លៃថោកសម្រាប់អតិថិជនរបស់ពួកគេ។ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្ត BYD នៅតែមានការផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មដែលនឹងផ្តល់ជូនសម្រាប់អតិថិជនរបស់ពួកគេ។ ហើយ BYD ក៏នៅតែផលិតម៉ាស៊ីនម៉ាស៊ូតផងដែរ ប៉ុន្តែវាប្រើបានសម្រាប់តែរថយន្តក្រុង និងរថយន្តដឹកទំនិញប៉ុណ្ណោះ។ ការផ្លាសប្តូរភ្លាមៗមួយនេះនឹងអាចធ្វើឱ្យក្រុមហ៊ុន BYD មានផលប៉ះពាល់ជាច្រើន ខណៈដែរក្រុមហ៊ុនមួយនេះក៏ជាក្រុមហ៊ុនផលិតរថយន្តក្រុងអគ្គិសនីដែលគេត្រូវការច្រើនបំផុត និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការដឹកជញ្ជូនដ៏ធំបំផុតសម្រាប់ប្រទេសចិនផងដែរ៕ អត្ថបទដោយ៖ សាល សក្កណា

ស្របពេលដែរប្រេងសាំងកំពុងតែឡើងថ្លៃរថយន្តអគ្គិសនី Tesla បែជាខំដំឡើងថ្លៃថែមទៀត

  • News

Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោកផងដែរ។ កាលពីសប្តាហ៍មុននាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានដាក់សម្ភោធនូវរោងចក្រ Gigafactory ថ្មីរបស់ខ្លួននៅឯប្រទេសអាល្លឺម៉ង់ ខណៈដែររោចក្រនៅក្នុងទីក្រុង Austin  រដ្ឋ Texas កំពុងសាងសង់។ ថ្មីៗនេះក្រុមហ៊ុន Tesla បានទទួលរងនូវការរិះគន់ចំពោះការឡើងថ្លៃនៃតម្លៃរថយន្ត Tesla Model 3 ដែលវាបានកើនឡើងដល់ទៅ ២,០០០ ដុលា្លរ ដោយបានចាប់ផ្តើមនូវតម្លៃ ៤៤,៩៩០ ដុល្លារមកដល់ ៤៦,៩៩០ ដុល្លារ។ ជាមួយគ្នាដែរ Model Y ក៏បានកើនឡើងដល់ទៅ ៣,០០០ ដុលា្លរឯណោះដោយវាមានតម្លៃដើម ៥៩,៩៩០ ដុល្លារ ខណៈដែរបច្ចុប្បន្នវាមានតម្លៃរហូតដល់ទៅ ៦២,៩៩០ ដុល្លារ។ ហើយសម្រាប់អតិថិជនដែលបានធ្វើការបញ្ជាទិញ Model Y និងត្រូវរងចាំរហូតដល់ទៅចន្លោះពីខែមករាដល់ខែមេសា ឆ្នាំ ២០២៣ រីឯ Model 3 និងត្រូវចែកចាយនៅចន្លោះខែកក្កដា និងខែកញ្ញា ក្នុងឆ្នាំ ២០២២ នេះ។ ហើយមធ្យោបាយតែមួយគត់ដើម្បីបង្កើនល្បឿនជាងនេះគឺគ្រាន់តែជ្រើសរើសនូវជម្រើសបន្ថែមទៀតសម្រាប់រថយន្តរបស់អ្នក ដោយអ្នកចំណាយកាន់តែច្រើន អាទិភាពនៃការបញ្ជាទិញរបស់អ្នកក៏កាន់តែឆាប់រហ័សដែរ។ ខណៈដែរប្រេងឥន្ធនៈកំពុងតែឡើងថ្លៃផងនោះក្រុមហ៊ុន Tesla បានលេងមួយក្បាច់នេះធ្វើឱ្យអតិថិជនរបស់ពួកគេមានការខកចិត្តជាខ្លាំង៕ អត្ថបទដោយ៖ សាល សក្កណា    

Tesla រំពឹងថានឹងប្រកាស់ការលក់ ១៦.៤៤ ពាន់លានដុល្លារសម្រាប់ត្រីមាសទី១ នៃឆ្នាំ ២០២២ នេះ

  • News

ថ្មីៗនេះអ្នកវិភាគស្រាវជ្រាវភាគហ៊ុនបានរំពឹងថាក្រុមហ៊ុន Tesla នឹងរាយការណ៍ពីការលក់ ១៦.៤៤ ពាន់លានដុល្លារសម្រាប់មួយត្រីមាសដំបូងនៃសារពើពន្ធក្នុងឆ្នាំ ២០២២ ។ ជាមួយគ្នានេះដែរនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២១ ក្រុមហ៊ុន Tesla បានរាយការណ៍ពីការលក់ ១០.៣៩ ពាន់លានដុល្លារដោយវាបានបង្ហាញពីអត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំដែលមានការកើនឡើង ៥៨.២ ភាគរយ។ បើយោងតាមក្រុមហ៊ុន Zacks ដែលជាអ្នកវិភាគក្រុមហ៊ុនស្រាវជ្រាវភាគហ៊ុនបានរំពឹងថាក្រុមហ៊ុន Tesla នឹងរាយការណ៍ពីការលក់ពេញមួយឆ្នាំចំនួន ៨១.៤៨ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២២ នេះ។ ដោយ Zacks បានប៉ាន់ស្មាននៃការលក់របស់ Tesla ចាប់ពី ៦៤.៣៧ ពាន់លានដុល្លារដល់ ៩៣.៣០ ពាន់លានដុល្លារ ដែលពួកគេបានផ្អែកទៅលើការស្ទង់មតិអ្នកវិភាគផ្នែកលក់របស់ Tesla ។ សម្រាប់សារពើពន្ធឆ្នាំ ២០២៣ អ្នកវិភាគបានរំពឹងថាក្រុមហ៊ុន Tesla នឹងរាយការណ៍ពីការលក់ចំនួន ១០៧.៤៣ ពាន់លានដុល្លារជាមួយនឹងការប៉ាន់ស្មានចាប់ពី ៨១.២៨ ពាន់លានដុល្លារដល់ ១៣៤.៩៣ ពាន់លានដុល្លារ។ Tesla Gigafactory Berlin ដែលស្ថិតនៅលំដាប់កំពូលនៃបញ្ជីជាមួយនឹងរថយន្ត Model Y ដោយបានផលិតក្នុងប្រទេសអាឡឺម៉ង់ដំបូងគេសម្រាប់ការចែកចាយនៅថ្ងៃទី ២២ ខែមីនា។ ដោយ Gigafactory Berlin នឹងរៀបចំព្រឹត្តិការណ៍តូចមួយសម្រាប់ការផ្តល់ជូន Model Y ដំបូងរបស់ខ្លួនទៅឱ្យអ្នកចែកចាយក្នុងប្រទេសអាល្លឺម៉ង់។ ទន្ទឹមនឹងនេះនៅក្នុងរដ្ឋ Texas ក្រុមហ៊ុន Tesla ក៏កំពុងតែរៀបចំចែកចាយរថយន្ត Model Y ដំបូងគេដោយបានបំពាក់មកជាមួយនឹងកញ្ចប់កោសិកាថ្មទំហំ ៤៦៨០ ។ មិនបង្អង់យូរ Tesla Giga Shanghai បានបង្ហោះតួរលេខលក់ដុំនៃរថយន្តចំនួន ៥៩,៨៤៥ គ្រឿងសម្រាប់ខែមករា និងរថយន្ត ៥៦,៥១៥ គ្រឿងសម្រាប់ថ្ងៃទី ២២ ខែកុម្ភៈ។ Tesla ដែលមានមូលដ្ឋានូវប្រទេសចិនមួយនេះបានបង្កើនប្រាក់ចំណូលរបស់ខ្លួនលើសពី ១០០ ភាគរយសម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នាចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៩។ ជាមួយគ្នានេះ Tesla ក៏កំពុងតែស្ថិតក្នុងការពង្រីករោងចក្រ Fremont នៅឯរដ្ឋ California ផងដែរ៕ អត្ថបទដោយ៖ សាល សក្កណា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ